៥វិធីដើម្បីឲ្យការគេងរបស់អ្នក គេងឆាប់លក់ និងមានសុខភាពល្អ

  • 2024-03-12 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការគេងគឺចាំបាច់សម្រាប់សុខភាព និងសុខុមាលភាពរបស់យើង។ ពួកយើងភាគច្រើនត្រូវការការគេងយ៉ាងហោចណាស់ប្រាំពីរម៉ោងរៀងរាល់យប់ ដើម្បីរក្សាភាពសកម្ម និងស្រស់ស្រាយ។ ការគេងជួយឱ្យរាងកាយ និងខួរក្បាលងើបឡើងវិញពីភាពតានតឹងប្រចាំថ្ងៃ មានមូលហេតុមួយចំនួនដែលមនុស្សដែលគេងមិនបានគ្រប់គ្រាន់ ដោយពួកគេបានជួបប្រទះនឹងបញ្ហាផ្លូវកាយ និងផ្លូវចិត្តជាច្រើនក្នុងជីវិត។ ដូចនេះប្រសិនបើអ្នកជួបបញ្ហាក្នុងការគេងមិនលក់នៅពេលយប់ អ្នកគួរធ្វើតាមដូចវិធីខាងក្រោមនេះ ៖

១ . ព្យាយាមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ

ការសិក្សាជាច្រើនបានបង្ហាញថាការធ្វើឲ្យរាងកាយមានចលនាអាចជួយកែលម្អគុណភាពនៃការគេងចំពោះមនុស្សពេញវ័យដែលមានបញ្ហាដំណេក។ ការធ្វើលំហាត់ប្រាណ អាចជួយបង្កើនសុខុមាលភាពផ្លុវចិត្ត ការពារប្រពន្ធ័ភាពស៊ាំ និងឆាប់ធ្វើឲ្យយើងងងុយគេនៅពេលយប់ បានយ៉ាងល្អ ។

២ . គេងក្នុងបរិយាកាសស្អាត ស្ងប់ស្ងាត់ និងមិនសូវមានពន្លឺ

ការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា កត្តាបរិយាកាសជុំនៃបន្ទប់គេង គឺធ្វើឲ្យមានគុណភាពនៃការគេង វាដើរតួនាទីយ៉ាងសំខាន់នៅពេលដែលអ្នកចូលគេង ហើយមានអារម្មណ៏ល្អ។ នេះរាប់ចាប់ពីការធានាថាវាជាកន្លែងស្ងាត់ដែលមានពន្លឺទន់ និងសីតុណ្ហភាពដ៏ល្អ រហូតដល់មានគ្រែស្អាតជាមួយនឹងពូកដែលមានផាសុខភាព និងសម្ភារៈដែលមានខ្យល់ចេញចូលបានល្អ។

៣ . ទទួលទានអាហារបំប៉នណាដែលធ្វើឱ្យគេងលក់ស្រួល

ការញ៉ាំអាហារនៅពេលល្ងាច ក៏ជារឿងសំខាន់ណាស់ដែរ បើកាលណាយើងញ៉ាំអាហារដែលធ្វើឲ្យយើងគេងលក់ស្រួល វានិងជួយដល់ដំណេករបស់យើងឲ្យគេងលក់ស្កប់ស្កល់ពេញមួយយប់ ដោយគ្មានការរំខាន។

៤ . បង្កើតទម្លាប់ពេលចូលគេង ជាប្រចាំ

រាងកាយរបស់មនុស្សចូលចិត្តទម្លាប់ និងដឹងពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។ សម្រាប់ហេតុផលនេះ វាជាការល្អក្នុងការបង្កើតទម្លាប់មុនពេលចូលគេង ដែលជួយយើងសម្រាកទាំងស្រុង និងគោរពកាលវិភាគដែលបានកំណត់សម្រាប់ការចូលគេង និងភ្ញាក់ពីគេង។ ដើម្បីជាទំលាប់ក្នុងការគេង យើងត្រូវ នៅឱ្យឆ្ងាយពីទូរសព្ទដៃ និងអេក្រង់ទូរទស្សន៍ប៉ុន្មានម៉ោងមុនពេលចូលគេង ជ្រើសរើសអាហារសម្រន់ស្រាលៗ និងចៀសវាងអាហារធ្ងន់ៗ ឬសារធាតុដូចជា កាហ្វេ អាល់កុល តែ ឬវីតាមីន C។

៥ . ប្រើគ្រែរបស់អ្នកសម្រាប់តែការគេង កុំធ្វើអ្វីផ្សេង

ប្រសិនបើអ្នកចង់កែលម្អគុណភាពនៃការគេងរបស់អ្នក អ្នកគួរតែចងចាំជានិច្ចថា គ្រែគឺជាកន្លែងដ៏ពិសិដ្ឋដែលអាចឱ្យអ្នកសម្រាក និងបំពេញអ្នកដោយថាមពលដ៏សំខាន់។ ដូច្នេះហើយ អ្នកគួរតែគោរពវា ហើយព្យាយាមប្រើវាសម្រាប់តែការងាររបស់វាប៉ុណ្ណោះ។ អ្នកមិនគួរយកកន្លែងគេង ទៅជាកន្លែងធ្វើការ ការអាន ឬជាកន្លែងញ៉ាំអាហារនោះទេ។ ប្រសិនបើអ្នកធ្វើបានទាំង៥ចំណុចនេះ នោះអ្នកប្រាកដជាទទួលបានសុខភាពនៃការគេងល្អ គេងបានគ្រប់គ្រាន់ ដោយមានថាមពលពេញមួយថ្ងៃ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម