មកដឹងពីវិធីស្តារខ្លួនឯងពីការបែកបាក់ស្នេហា

  • 2024-02-22 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការឈានដល់ការបែកគ្នាឬការលែងលះមិនមែនជារឿងងាយស្រួលឡើយ ទោះជាមានហេតុផលដែលនាំឲ្យមានការបែកបាក់ក៏ដោយ។ ការផ្លាស់ប្តូរកើតឡើងភ្លាមៗ ហើយអារម្មណ៍របស់អ្នកមិនមានតុល្យភាពក៏កើតឡើងទៅតាមហ្នឹងដែរ។ ក្នុងអត្ថបទថ្ងៃនេះ កញ្ញា ចែករំលែកគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការដោះស្រាយជាមួយនឹងការបែកបាក់៖

១ - ទទួលយកអារម្មណ៍ឡើងចុះ

ការទទួលយកអារម្មណ៏ឡើងចុះពេលយើងសប្បាយឬកើតទុក វាជាអារម្មណ៏ច្របូកច្របល់។ វាជារឿងធម្មតាទាំងស្រុងក្នុងការឆ្លងកាត់ការឡើងចុះទាំងនេះ - សូម្បីតែនៅក្នុងថ្ងៃតែមួយក៏ដោយ។ អ្វីដែលល្អបំផុតដែលត្រូវធ្វើគឺទទួលយកពួកគេ យល់ពីពួកគេ ហើយធ្វើតាម។ ឧទាហរណ៍ ប្រសិនបើអ្នកធ្លាក់ទឹកចិត្ត អាចស្រក់ទឹកភ្នែកចេញបាន ប៉ុន្តែកុំនៅផ្ទះតែម្នាក់ឯងពេញមួយថ្ងៃហើយយំអី អ្នកគួរតែរកកន្លែងដែលធ្វើឲ្យអារម្មណ៏របស់អ្នកធូរស្បើយ។

២-កុំនៅដាច់ពីគេ

មធ្យោបាយដ៏ល្អបំផុតមួយដើម្បីដោះស្រាយការបែកបាក់គឺ ជៀសវាងការនៅម្នាក់ឯង។ នោះមិនមែនមានន័យថា អ្នកគួរទៅរកដៃគូថ្មីភ្លាមៗនោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកគួរតែទុកខ្លួនអ្នកឱ្យមានភាពកក់ក្តៅបន្តិចពីមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកនៅផ្ទះទាំងទឹកភ្នែក មើលរឿងមនោសញ្ចេតនា ឬស្តាប់ចម្រៀងកំសត់ៗយូរពេក វានឹងកាន់តែពិបាកសម្រាប់អ្នកក្នុងការបន្តដំណើរទៅមុខទៀត។ វាជាការល្អបំផុតក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកដ៏ទៃ ចាកចេញពីផ្ទះ ផ្លាស់ប្តូរខោអាវស្អាតៗ និងធ្វើរឿងថ្មីដែលមិនរំលឹកពីអតីតរបស់អ្នក។

៣ - ចំណាយពេលខ្លះសម្រាប់ខ្លួនឯង

វាចាំបាច់ណាស់ដែលអ្នកចំណាយពេលខ្លះសម្រាប់ខ្លួនអ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកខ្លាចទៅតែម្នាក់ឯង អ្នកតែងតែអាចសុំមិត្តភ័ក្តិ ឬសមាជិកគ្រួសារឱ្យចូលរួមជាមួយអ្នកបាន។

៤- និយាយអំពីអារម្មណ៍របស់អ្នក

ពេលអ្នកចង់ស្តាឲ្យខ្លួនអ្នកបានប្រសើរឡើង អ្នកគប្បីបបួលមិត្តសម្លាញ់ ប្អូនប្រុស មិត្តរួមការងារ... កុំខ្មាស់គេ ឬគិតថាឯងរំខានគេ! ហើយប្រសិនបើអ្នកគិតថាវាចាំបាច់ អ្នកអាចងាកទៅរកជំនួយដែលមានជំនាញវិជ្ជាជីវៈផ្នែកនេះ។ បង្ហាញពីអារម្មណ៏ដោយបើកចំហរ ការនិយាយពីអ្វីដែលឈឺគឺជាជំហានដំបូងក្នុងការយកឈ្នះការឈឺចាប់។

៥- ធ្វើអ្វីដែលខ្លួនស្រលាញ់

ពេលអ្នកមានអារម្មណ៏ខូចចិត្តគ្មាននរណាម្នាក់បន្ទុចបង្អាក់អ្នកនោះទេ ព្រោះម្នាក់ៗក៏ធ្លាប់ជួបអារម្មណ៏បែបនេះដែរ ដូចនេះចូរអ្នកធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ដើម្បីឲ្យខ្លួនឯងបានធូរស្បើយ។ វាសំខាន់ណាស់ដែលអ្នកភ្ជាប់ទំនាក់ទំនងជាមួយខ្លួនអ្នកឡើងវិញ។

៦- គិតវិជ្ជមាន

នៅពេលនេះអ្នកត្រូវគិតអ្វីដែលល្អៗដាក់ខ្លួន នោះទើបអ្នកទទួលបានអារម្មណ៏វិជ្ជមានដែរ កុំគិតខ្លីឲ្យសោះ។

៧- កុំប្រញាប់កសាងជីវិតឡើងវិញ

នេះគឺជាកំហុសមួយក្នុងចំណោមកំហុសទូទៅបំផុតដែលមនុស្សធ្វើនៅពេលដែលពួកគេកំពុងព្យាយាមស្តារឡើងវិញពីការបែកបាក់ស្នេហា តែវិធីនេះមិនមានប្រសិទ្ធភាពដល់ខ្លួននោះទេ កាលណាយើងធ្វើបែបហាក់បីដូចជាយើងធ្វើបាបខ្លួនឯងនិងដៃគូថ្មី។ ចាំយើងធ្វើចិត្តបានល្អ អ្វីៗល្អប្រសើរសិន ដោយរៀនគិតពីហេតុនិងផលបានល្អ នោះយើងនិងអាចយកដៃគូថ្មីបាន។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម