តើអាវទ្រនាប់ពាក់ប៉ុន្មានដង ទើបត្រូវបោកគក់
- 2024-02-21 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអាវទ្រនាប់ពាក់ប៉ុន្មានដង ទើបត្រូវបោកគក់
ស្ត្រីជាច្រើនតែងដឹងនិងយល់ពីខ្លួនឯងច្បាស់អំពីអាវក្នុងរបស់ខ្លួន។ ការប្រើប្រាស់អាវក្នុងមិនចាំបាច់ទាល់តែកខ្វក់មើលឃើញដោយភ្នែកទើបយកទៅបោកគក់នោះគេ។ទោះបីយើងមើលមិនឃើញថាវាកខ្វក់ក៏ដោយ តែបើអ្នកប្រើម្តងឬពីរដងរួចមកហើយវាតែងប្រមូលផ្តុំកោសិកាងាប់ មីក្រូសរីរាង្គ និងសំណល់ញើស ដែលបណ្តាលឲ្យមានការឆ្លងមេរោគ និងភាពមិនស្រួលនៃស្បែក។
១ ហេតុអ្វីបានជាអាវទ្រនាប់ត្រូវបោកគក់ជាប្រចាំ?
អាវទ្រនាប់គឺជាសម្លៀកបំពាក់ដ៏ស្និទ្ធស្នាលបំផុតមួយជៀសមិនផុត ដែលស្ត្រីភាគច្រើនប្រើប្រចាំថ្ងៃ។ដូចនេះស្ត្រីត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការថែរក្សា ដោយអ្នកត្រូវបោកគក់ជាប្រចាំ ដើម្បីកុំឲ្យមានក្លិនមិនល្អ និងមានបញ្ហារលាកស្បែក កន្ទួល និងមានឆ្លងបាក់តេរីផ្សេងៗ។ ជាទូទៅប្រសិនបើអាវទ្រនាប់មានពណ៌ស្រាល ឬត្រូវប្រឡាក់ដោយញើស នោះចាំបាច់ត្រូវលាងសម្អាតវាភ្លាមៗ។
២ គន្លឹះក្នុងការបោកគក់អាវទ្រនាប់ឱ្យបានត្រឹមត្រូវ
សម្រាប់ការបោកគក់ខោអាវ ត្រូវចងចាំថា វាជារឿងសំខាន់សម្រាប់ស្ត្រីទូទៅ ជាពិសេសអាវទ្រនាប់ ឬអាវទ្រនាប់កីឡា យកល្អ អ្នកត្រូវលាងដៃអ្នកឲ្យស្អាត ក្នុងការប្រមូលយកវាទៅបោក ព្រោះបើមិនដូចនេះទេ ដៃរបស់អ្នកដែលប្រឡាក់ អាចនិងជាប់ដល់សាច់ក្រណាត់របស់អាវជាក់ជាមិនខាន។ ដូចនេះមុនបោកគក់អ្នកត្រូវ៖
លាងសម្អាតដៃ
បន្ថែមបរិមាណតិចតួចនៃសាប៊ូដាក់ធុងមួយហើយគ្របវាដោយទឹកត្រជាក់។
បន្ទាប់មកដាក់អាវទ្រនាប់ចុះហើយចាប់វាដោយថ្នមៗដោយដៃរបស់អ្នក។
ទុកឱ្យវាត្រាំរយៈពេល 15 ទៅ 20 នាទី។
លាងសម្អាតឱ្យបានល្អដើម្បីយកសារធាតុសាប៊ូចេញ។
ពូតដោយប្រយ័ត្នប្រយែង ប៉ុន្តែកុំច្របាច់ ព្រោះវាអាចខូចសម្លៀកបំពាក់។
នៅពេលព្យួរឱ្យស្ងួត សូមព្យួរអាវទ្រនាប់ដោយគែមកណ្តាល ជាជាងដោយខ្សែ។
ចងចាំថាទម្ងន់នៃអាវទ្រនាប់សើមអាចបំផ្លាញការបត់បែនរបស់វា។
ប្រភព៖ steptohealth