អ្វីទៅជាជំងឺថប់បារម្ភ ?

  • 2024-02-14 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។

1) មូលហេតុ៖ មិនមានមូលហេតុច្បាស់លាស់

2) កត្តាងាយប្រឈម៖

  • តំណរពូជ

  • បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល

  • ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត

  • ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង

  • ជំងឺផ្លូវកាយមួយចំនួន

  • បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។

3 ) រោគសញ្ញា៖

  • ថប់បារម្ភ ឆាប់ភ័យ

  • ឆាប់ខឹងមួរម៉ៅ

  • ចុករោយពេញខ្លួន

  • ល្ហិតល្ហៃ អស់កម្លាំង

  • ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច

  • ប៉ះពាល់់ដល់ការគេង

4) ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ

  • វិវត្តន៍ទៅរ៉ាំរ៉ៃ

  • មិនអាចបញ្ចេញនូវសក្តានុពលពេញលេញ ដូចជាការប្រកបរបរ ការងារ ការសិក្សាថយចុះ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម