តើការ រលាកសុដន់បណ្តាលមកពីអ្វី?

  • 2024-01-18 00:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើបញ្ហារលាកសុដន់បណ្ដាលមកពីអ្វី❓ ថ្ងៃនេះ កញ្ញាមានចម្លើយសម្រាប់អ្នកម្តាយទាំងអស់គ្នា។ ពិសេសជាងនេះ យើងក៏មានគន្លឹះល្អៗក្នុងការការពារមិនឱ្យកើតនូវការរលាកសុដន់ ខាងក្រោម៖

ម្តាយដែលមានបញ្ហារលោកសុដន់គឺបណ្តាលមកពី៖

១.ទឹកដោះមិនការបង្ហូរមិនទាន់ ធ្វើឱ្យក្រពេញទឹកដោះស្ទះ និងផ្ទុកក្នុងរយៈពេលយូពេក ដោយគ្មានការថែទាំបានត្រឹមត្រូវ រហូតដល់ធ្វើឱ្យកើតការរលាកសុដន់ដែលស្ទះនោះ អាចប្រែទៅជាថង់ទឹកដោះក្នុងសុដន់ (galactocoele) ឬវិវត្តទៅជាអាប់សែសុដន់។

២.ក្បាលសុដន់របស់ម្ដាយមានការប្រេះ និងបាក់តេរីនៅលើស្បែករបស់អ្នកម្ដាយ ឬបាក់តេរី នៅក្នុងមាត់របស់កុមារតាមរយៈមុខរបួស ចូលទៅក្នុងក្រពេញទឹកដោះ។

៣.ទារកមិនពូកែបឺត ឬរបៀបដាក់ឱ្យទារកបៅមិនត្រឹមត្រូវ ធ្វើឱ្យទឹកដោះហូរ មិនអស់ពីសុដន់។ បូមទឹកដោះមិនអស់ពីសុដន់ រំលងជុំបូមទឹកដោះ ដូច្នេះអ្នកម្តាយគួរតែធ្វើការជ្រើសរើស ។

៤.ម៉ាស៊ីនបូមដែលសាកសម ជ្រើសរើសកោណបូមឱ្យត្រូវនឹងរូបរាងទំហំសុន់អ្នកម្តាយ រៀនច្របាច់ទឹកដោះដោយដៃ និងមិនខកជុំនៃការបូមទឹកដោះ។

៥.ពាក់អាវទ្រនាប់ដែលតឹងពេក ធ្វើឱ្យទឹកដោះហូរចេញមិនបានល្អ ជាពិសេសពេលបូមទឹកដោះ

៦.ទទួលទានអាហារដែលផ្អែម មានខ្លាញ់ច្រើន និងបែបចៀនជាប្រចាំ

រោគសញ្ញានៃអាប់សែសុដន់រួមមាន៖

អការៈរបស់អ្នកម្តាយដែលរលាកសុដន់គឺ មានអការៈដូចជា ការឈឺចាប់ ហើមសុដន់ ឡើងក្រហម និងក្ដៅនៅជុំវិញសុដន់ ហើយក៏អាចមានគ្រុនក្តៅផងដែរ។ ប្រសិនបើមិនបានថែទាំត្រឹមត្រូវអាច បណ្តាលឱ្យមានការឆ្លងនៃជាលិកាសុដន់ត្រូវប្រើថ្នាំអង់ទីប៊ីយោទិចសម្រាប់ការព្យាបាល ហើយអាច បណ្តាលឱ្យកើតបូស ( អាប់សែសុដន់)

រោគសញ្ញានៃអាប់សែសុដន់រួមមាន:

  • សុដន់ងាយនឹង sensitive លើការប៉ះសុដន់ មានអារម្មណ៍ឈឺ គ្រាន់តែប៉ះបន្តិចក៏ឈឺដែរ
  • មានអារម្មណ៍ថាអស់កម្លាំង ដូចជាឈឺគ្រុន សុដន់ហើម ក្រហម មានដុំពក។ ពេលបៅដោះ ឬបូមទឹកដោះ អ្នកម្តាយនឹងមានអារម្មណ៍ឈឺចាប់ និងក្រហាយ បើរលាកខ្លាំង អ្នកម្តាយនឹងមានអារម្មណ៍ឈឺចាប់ ឬក្រហាយក្នុងសុដន់គ្រប់ពេល
  • ស្បែកសុដន់ដែលរលាកមានពណ៌ក្រហមដែលជាធម្មតាមានរាងពីរ៉ាមីត ឬរាងនំដាក់ការ៉េមហើយក្តៅខ្លួនលើសពី 38.3 អង្សាសេ
  • កើតលើសុដន់ម្ខាង ប៉ុន្តែអ្នកម្ដាយខ្លះមានទាំងសងខាងក្នុងពេលតែមួយ។

វិធីការពារជំងឺរលាកសុដន់ដោយវិធីងាយៗចំនួន ៥ វិធី

  • ១.ម៉ាស្សាបង្រួមសុដន់ ដើម្បីបញ្ចេញភាពតានតឹងក្នុងក្រពេញ ទឹកដោះ និងជួយបញ្ចេញទឹកដោះ ចេញមកផងដែរ
  • មិនត្រូវពាក់ • អាវទ្រនាប់ដែលតឹងពេកនោះទេ
  • ឱ្យទារកបៅសុដន់ ឱ្យបានត្រឹមត្រូវ
  • គួរឱ្យទារកបៅសុដន់រៀងរាល់ 2-3 ម៉ោងម្ដងអ្នកម្តាយមានអារម្មណ៍
  • តឹងសុដន់បន្ទាប់ពីទារកបានបៅរួច។ • គួរតែបូមទឹកដោះចេញឱ្យអស់ពីសុដន់

ប្រសិនបើអ្នកម៉ាក់ឃើញថាក្បាលសុដន់របស់អ្នកម៉ាក់ប្រេះ គួរតែ ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីប្រឹក្សាពីបញ្ហាកំពុងជួប និងធ្វើការព្យាបាល រកវិធីការពារការឆ្លងមេរោគពីការបៅទឹកដោះម្តាយទៅកាន់កូន។

ប្រភព៖ Health.com ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម