អ្វីជាជំងឺលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត?
- 2024-01-06 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីជាជំងឺលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត?
អ័រម៉ូនគឺជាសារធាតុគីមីដែលផលិតដោយក្រពេញបញ្ចេញក្នុងរបស់យើង ដើម្បីទ្រទ្រង់ជីវិតប្រចាំថ្ងៃ។ អ័រម៉ូនទីរ៉ូអ៊ីតបញ្ចេញដោយក្រពេញទីរ៉ូអ៊ីត។ ក្រពេញនេះស្ថិតនៅផ្នែកបំពង់កខាងមុខ និងមានរូបរាងដូចមេអំបៅ។
អ័រម៉ូនទីរ៉ូអ៊ីនមានតួនាទីច្រើនយ៉ាងសម្រាប់ទ្រទ្រង់ជីវិតរបស់យើង។ ក្នុងនោះមានដូចជាជួយដល់ការលូតលាស់ផ្នែកប្រព័ន្ធប្រសាទ និងបញ្ញាស្មារតី រក្សាលំនឹងចង្វាក់បេះដូងរក្សាកម្ដៅក្នុងខ្លួនឲ្យនៅថេរ ជួយដល់ការលូតលាស់ទៅលើសាច់ដុំ និងឆ្អឹង និងធ្វើមេតាបូលីសទៅលើ ជាតិសាច់ ជាតិខ្លាញ់ និងជាតិស្ករ ជាដើម។ នេះបើតាមការលើកឡើងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានសរសេរពន្យល់លើទំព័រហ្វេសប៊ុករបស់ខ្លួន។
ប្រភពដដែលបន្តទៀតថាយ៉ាងណា អ័រម៉ូននេះក៏អាចធ្វើឲ្យមានបញ្ហាផងដែរបើសិនជាមានការផលិតច្រើនលើសតម្រូវការ។ មូលហេតុដែលនាំឲ្យមានបញ្ហាលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីនមានច្រើនយ៉ាងដូចជាដុំពកក្រពេញទីរ៉ូអ៊ីតអាចមានមួយឬច្រើនដុំ ជំងឺខ្លួនឯងប្រឆាំងនឹងខ្លួនឯង (Auto-immune disease) និងការលើសអ័រម៉ូនក្រពេញពក ក អំឡុងពេលមានផ្ទៃពោះជាដើម។
បើសិនជាយើងមានបញ្ហាលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីន អាចនឹងលេចចេញរោគសញ្ញាមួយចំនួនដូចជា៖
គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យជំងឺនេះតាមរយៈការបូមឈាមពិនិត្យកម្រិតអ័រម៉ូន និងការថតអេកូសាស្រ្តក្រពេញទីរ៉ូអ៊ីត។ វិធីព្យាបាលជំងឺនេះមានដូចជាប្រើប្រាស់ថ្នាំ ឬវះកាត់ដែលអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ ក្រោយការវាយតម្លៃរបស់គ្រូពេទ្យ។