ប៉ាម៉ាក់កុំបន្ទោសកូននាថ្ងៃ ឬពេលខ្លះកូនធ្វើខុស ព្រោះទម្លាប់មិនល្អមួយចំនួនរបស់កូន ពេលខ្លះគឺឪពុកម្តាយជាអ្នកបង្ករឡើងជាប្រចាំខ្លួនឯងឲ្យកូនត្រាប់តាម
- 2025-07-11 07:36:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាម៉ាក់កុំបន្ទោសកូននាថ្ងៃ ឬពេលខ្លះកូនធ្វើខុស ព្រោះទម្លាប់មិនល្អមួយចំនួនរបស់កូន ពេលខ្លះគឺឪពុកម្តាយជាអ្នកបង្ករឡើងជាប្រចាំខ្លួនឯងឲ្យកូនត្រាប់តាម
ប៉ាម៉ាក់កុំបន្ទោសកូននាថ្ងៃ ឬពេលខ្លះកូនធ្វើខុស ព្រោះទម្លាប់មិនល្អមួយចំនួនរបស់កូន ពេលខ្លះគឺឪពុកម្តាយជាអ្នកបង្ករឡើងជាប្រចាំខ្លួនឯងឲ្យកូនត្រាប់តាម
១.ចូលចិត្តយំ :ការបង្ហាញអារម្មណ៍មិនត្រូវបានគេអើពើ ឬនៅពេលដែលធ្វើអ្វីមិនត្រូវចិត្ត គឺចូលចិត្តយំ
ប្រហែលជាអ្នកតែងតែបញ្ចេញអាការៈ ធុញទ្រាន់ មិនចេះអត់ធ្មត់ ទើបកូនប្រើការយំ ដើម្បីទាមទារការចាប់អារម្មណ៍ពីអ្នក!
មូលហេតុ :ពេលកូនមិនចេះគ្រប់គ្រងអារម្មណ៍ ការស្រែកគំហក និង មិនរវល់អើពើរបស់ឪពុកម្តាយ កាន់តែធ្វើឱ្យកូនភ័យខ្លាច និងកាន់តែអស់សង្ឃឹម ទើបគេប្រើការស្រែកយំដើម្បីសុំជំនួយ។
ផ្តល់យល់បល់ :
អង្គុយចុះដាក់ខ្លួនស្មើនិងកូន ហើយស្តាប់កូននិយាយ: “ម៉ាក់ដឹងថាពេលនេះកូនពិបាកចិត្តខ្លាំង អាចនិយាយចេញមកប្រាប់ម៉ាក់ឱ្យដឹងផងបានទេ?”
*បង្រៀនកូនឱ្យនិយាយដើម្បីបង្ហាញអារម្មណ៍របស់ខ្លួនឯង ឧទាហរណ “កូនខឹង”“កូនមិនចូលចិត្ត” ហើយកុំភ្លេច អោបកូនឱ្យណែន ផ្តល់អារម្មណ៍ជឿជាក់ និងកក់ក្តៅឱ្យកូន។
២. កូនប្រឆាំង បះបោរ:ការការពារខ្លួនឯងបន្ទាប់ពីទទួលបានការបដិសេធរយៈពេលយូរ
កូនចេះតមាត់ ឬ និយាយប្រឆាំង មិនយល់ស្រប់ឪពុកម្តាយ?
ផ្តល់យោបល់:
រកមើលគុណសម្បត្តិរបស់កូនមួយថ្ងៃ ឱ្យបានមួយ លើកយកមកសសើរកូនរៀងរាល់ថ្ងៃ។
“ថ្ងៃនេះកូនចេះនឹកឃើញប្រមូលរបស់លេងខ្លួនឯងទុក ម៉ាក់រំភើបចិត្តណាស់!”
កុំចូលចិត្តនិយាយពាក្យថា :“មិនឱ្យធ្វើ” ប៉ុន្តែ ត្រូវផ្តល់ជាជម្រើសឱ្យកូនជ្រើសរើសខ្លួនឯងឱ្យបានច្រើន។
“តើកូនចង់ធ្វើកិច្ចការសាលាជាមុនសិន ឬក៏ចង់លេងជិះកង់មុន?”
៣. អង្គុយមិនស្ងៀម:ការផ្តោតអារម្មណ៍ត្រូវបានបំផ្លាញ កូនអង្គុយសរសេរកិច្វការសាលាបាន 5នាទីក៏ បែកអារម្មណ៍? ហើយប្រហែលមកពីអ្នករំខានកូនខ្លាំងពេក!
មូលហេតុ: ឱ្យកូនរៀនជំនាញច្រើនពេក ឬឱ្យកូនវក់និងហ្គេមខ្លាំងពេក គឺសុទ្ធតែជាហេតុផលដែលបំផ្លាញដល់ការផ្តោតអារម្មណ៍របស់កូនទាំងអស់។
ផ្តល់យោបល់ :
ឆ្លៀតរកពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យកូនចេះក្រៅផ្ទះ លេងកីឡា ជិះកង់ លោតអន្ទាក់ វាយសី ដើម្បីបញ្ចេញថាមពល។
កាត់បន្ថយការមើលរឿងខ្លីក្នុងទូរស័ព្ទ ឱ្យកូនមានទម្លាប់អានសៀវភៅរឿងវិញ។
៤. ជំងឺអូសបន្លាយពេលវេលា “ប្រហែលជាឪពុកម្តាយខ្លះក៏មានទម្លាប់បែបនេះដែរ ចាំបន្តិចសិន ចាំស្អែក ចាំលើកក្រោយ ”!
មូលហេតុ:**
ទម្លាប់អូសបន្លាយពេលរបស់ឪពុកម្តាយ ក៏អាចធ្វើឱ្យកូនបាត់បង់ការគ្រប់គ្រងបែងចែកពេលវេលាដែរ! ដោយយល់ថា គ្រាន់តែចាំមួយភ្លេត អូសបន្លាយបន្តិច វាមិនអីទេ!
ផ្តល់យោបល់:
រៀបជាតារាងមួយជាមួយនិងកូន អាចប្រើដាក់ម៉ោងរោរិ៍ ប្រើ នាឡិការខ្សាច់ដើម្បីបង្កើនបរិយាកាស។
បន្ទាប់ពីបញ្ចប់កិច្ចការ បានទាន់ពេល គឺនឹងមានជាអំណោយ។ ឧទាហរណ ចុងសប្តាហ៍អាចលេងទូរស័ព្ទបាន កន្លះម៉ោង ឬទៅដើរលេង ទៅញ៉ាំបាយហាង។
៥. កូនវក់និងទូរស័ព្ទ : ដោយសារកង្វះភាពនៅកំដរដែលមានគុណភាពខ្ពស់របស់ឪពុកម្តាយ
មូលហេតុ:
ផ្តល់យោបល់:
កំណត់ពេលពេលវេលាដែលគ្មានទូរស័ព្ទដៃ, ដូចជា: ក្រោយញ៉ាំបាយល្ងាយហើយ នាំគ្នាដើរហាត់ប្រាណជុំវិញផ្ទះ ជុំវិញបុរីជាមួយគ្នា។ ឬអង្គុយជជែកគ្នានៅក្រៅផ្ទះ។
លេងជាលក្ខណៈគ្រួសារ ឪពុកកូននាំគ្នាធ្វើរបស់ដោយដៃ ដុតនំ ពិកនិក ជំនួសឲ្យការមើលទូរស័ព្ទ។ (ខ្ញុំកំដរកូនលេង រើសពងទា ដាំបន្លែ ស្រោចទឹក លេងទឹក ដុតនំ ធ្វើតែគុជ ឆ្នៃ ត ទុយយោទឹក ជាមួយកូនៗ)
៦. សមត្ថភាពបញ្ចេញមតិខ្សោយ :ឪពុកម្តាយដណ្តើមកូននិយាយពេក ចូលចិត្តកាត់សម្តីកូនៗ កូននិយាយ អិអឹ បិបឹ ?
មូលហេតុ:
ផ្តល់យោបល់:
ចំណាយពេល10នាទីជារៀងរាល់ថ្ងៃដើម្បីស្តាប់កូននិយាយ កុំលូកមាត់ មិនកាត់សេចក្តី។
ប្រើសំណួរដើម្បីណែនាំការបញ្ចេញមតិ :“ក្នុងរឿងនេះ កូនយល់ថាហេតុអ្វីបានជាខ្លាឃ្មុំនេះវាពិបាកចិត្ត?”
ជាចុងក្រោយនេះ មានពាក្យខ្លះចង់និយាយប្រាប់ទៅកាន់ប៉ាប៉ា ម៉ាក់ម៉ាក់ថា៖
ការអប់រំកូនៗ គឺជាឱកាសដែលអាចឱ្យយើងរីកចម្រើនបានទាំងកូនៗ និងឪពុកម្តាយដែរ!
រាល់គុណវិប្បត្តិរបស់កូនៗ គឺជាកញ្ចក់ឆ្លុះបញ្ជាំងពីយើងខ្លួនឯងដែរ !
ហើយចាប់ពីពេលនេះទៅ កាត់បន្ថយក្តីកង្វល់បន្តិច ប្រើការភ្ញាក់រលឹកខ្លួនឯងឱ្យច្រើនបន្តិច ប្រើក្តីស្រឡាញ់ធ្វើជាគំរូដល់កូនឱ្យច្រើនបន្តិច ហើយកំដរកូនៗកែប្រែទម្លាប់មិនល្អទាំងនោះចេញ។