ការ​ពិត​ទបីយ៉ាងពីវដ្ដ​រដូវ​ គួរស្វែងយល់

  • 2023-12-17 03:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មក​រដូវ​ជា​រឿង​ទូទៅ​មួយ​ទាក់​ទង​នឹង​សុខ​ភាព​របស់​ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ។ ស្រ្តី​ភាគ​ច្រើន​មាន​ការ​ធ្លាក់​ឈាម​រដូវ​ចន្លោះ​ពី​ពីរ​ថ្ងៃ​ទៅ​​ប្រាំពីរ​ថ្ងៃ​។ ការ​ទទួល​បាន​ការ​អប់រំ​ពី​វដ្ដ​រដូវ គឺ​ជា​រឿង​សំខាន់​សម្រាប់​ក្មេង​ស្រី និង​ស្រ្តី​។ ខាង​ក្រោម​​នេះ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់ទង​នឹង​វដ្ដ​រដូវ​ដែល​ស្រីៗ​គួរ​ស្វែង​យល់​បន្ថែម​។

១. អាកាស​ធាតុ​ត្រជាក់​អាច​ប៉ះពាល់​ដល់​ការ​​មក​រដូវ​

​វា​ជា​ការ​ពិត នៅ​ពេល​អាកាស​ធាតុ​ត្រជាក់​​អាច​ប៉ះពាល់​ដល់​ការ​មក​រដូវ​ ដែល​អាច​ធ្វើ​ឲ្យ​ឈាម​រដូវ​មក​ច្រើន​ជាង​​ និង​យូរ​ជាង​ធម្មតា។ ដូច​គ្នា​ដែរ ពេល​មក​រដូវ​ក្នុង​​ពេល​អាកាស​ធាតុ​ត្រជាក់ ក៏​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​មាន​អាការៈ​ឈឺ​ចាប់​យូរ​ជាង​ពេល​ធម្មតា​ដែរ​។

២. ស្រ្តី​អាច​មាន​ផ្ទៃ​ពោះ​​អំឡុង​ពេល​មក​រដូវ

​មនុស្ស​ជា​ច្រើន​បាន​យល់​ថា​ស្រ្តី​មិន​អាច​មាន​ផ្ទៃពោះ​ទេ​បើ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ ប៉ុន្តែ​ការ​គិត​បែប​​នេះ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ហេតុ​អ្វី? ព្រោះ​ថា​មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​ស្រ្តី​បាន​រហូត​ដល់​ប្រាំ​ទៅ​ប្រាំ​មួយ​ថ្ងៃ។ ដូច​នេះ បើ​សិន​ជា​ស្រ្តី​មាន​វដ្ដ​រដូវ​ខ្លី​ ហើយ​មាន​ធ្លាក់​មេ​ជីវិត​លឿន​ភ្លាម​ៗ​បន្ទប់​ពី​អស់​ឈាម​រដូវ នោះ​ស្រ្តី​អាច​នឹង​មាន​ឱកាស​មាន​ផ្ទៃ​ពោះ​បាន​។​

៣. ​អាយុ​មក​រដូវ​ប្រែ​ប្រួល​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​

កាល​ពី​ពីរ​បី​សតវត្ស​​មុន​ស្រ្តី​មក​រដូវ​​​​ក្នុង​វ័យ​ច្រើន​ជាង​សព្វ​ថ្ងៃ​។ ក្នុង​រង្វង់​ឆ្នាំ​១៨០០​ ស្រ្តី​វ័យ​ក្មេង​មក​រដូវ​នៅ​ពេល​ពួក​គេ​ឈាន​ចូល​អាយុ​១៧​ឆ្នាំ ខណៈ​ដែល​បច្ចុប្បន្ន​ក្មេង​ស្រី​មក​រដូវ​នៅ​រង្វង់​អាយុ​១២​ឆ្នាំ​។ ​អ្នក​វិទ្យាសាស្រ្ត​គិត​ថា​ការ​ប្រែ​ប្រួល​​នេះ គឺ​ដោយសារ​មនុស្ស​បច្ចុប្បន្ន​បាន​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ច្រើន​ជាង​មនុស្ស​ជំនាន់​មុន និង​មាន​អាហារ​ញ៉ាំ​ច្រើន​ជាង​ផង​ដែរ។ ការណ៍​នេះ​ធ្វើ​ឲ្យ​កោសិកា​ខ្លាញ់​ច្រើន ដែល​កោសិកា​នេះ​បង្កើត​អ័រម៉ូន​អឺស្រ្តូហ្សែន។ កោសិកា​ខ្លាញ់​ច្រើន អ័រមូន​អឺស្រ្តូហ្សែន​ក៏​ច្រើន​ដែល​ធ្វើ​ឲ្យ​ក្មេង​ស្រី​ឆាប់​មាន​​រដូវ​ដែរ​។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម