អាថ៌កំបាំងជួយឲ្យអាយុវែង និងសុខភាពក្រពះពោះវៀនល្អ

  • 2023-10-17 12:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រពះពោះវៀន ជាកន្លែងបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹមមកផ្គត់ផ្គង់រាងកាយទាំងមូល។ ដោយសារមុខងារដ៏មមាញឹកនេះ ជាញឹកញាប់ក្រពះពោះវៀនបានក្លាយជាកន្លែងដែលកខ្វក់ និងអាចប្រមូលផ្តុំទៅដោយមេរោគ ដែលធ្វើឲ្យប៉ះពាល់ដល់មុខងារស្រូបយកសារធាតុចិញ្ចឹមមកផ្គត់ផ្គង់រាងកាយ។

តែកុំបារម្ភអី មានអាថ៌កំបាំងមួយអាចជួយឲ្យយើង​ឲ្យ​មានសុខ​ភាពក្រពះពោះវៀនល្អ ថែមទាំងមានអាយុវែងថែមទៀតផង។ អាថ៌កំបាំងនោះគឺ អាហារសរសៃ

ជាទូទៅមនុស្សពេញវ័យញ៉ាំអាហារសរសៃតែប្រមាណ ១៥ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ យ៉ាងណាមិញបរិមាណដែលអ្នកគួរញ៉ាំជាប្រចាំថ្ងៃនោះគឺ៖

  • ២៥ក្រាម សម្រាប់ស្ត្រី ឬ ២១ក្រាម សម្រាប់ស្ត្រីវ័យលើសពី ៥០ឆ្នាំ
  • ៣៨ ក្រាម សម្រាប់បុរស ឬ ៣០ក្រាម សម្រាប់បុរសវ័យលើសពី៥០ឆ្នាំ

សារធាតុសរសៃមានសមត្ថភាពប្រឆាំង និងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺទឹកនោមផ្អែមប្រភេទទី២ អាល្លែកហ្សីអាហារ និងសូម្បីតែជំងឺរលាកសន្លាក់ជង្គង់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សារធាតុសរសៃក៏អាចជួយក្នុងការសម្រកទម្ងន់ និងបង្កើនមុខងារធ្វើការរបស់ក្រពះពោះវៀនផងដែរ។

ការសិក្សាមួយក្នុងឆ្នាំ២០១៧ បានរកឃើញថាជាតិសរសៃពិតជាមានសារៈសំខាន់មែនទែនចំពោះសុខភាពក្រពះពោះវៀនរបស់យើង។ របបអាហារជាតិសរសៃត្រឹមត្រូវអាចចិញ្ចឹម និងបង្កើនមីក្រូបក្នុងពោះវៀន ដែលធ្វើឲ្យជញ្ជាំងទឹករំអិលកាន់តែក្រាស់ និងកាន់តែល្អក្នុងការដើរតួជារបាំងរវាងរាងកាយយើង និងចំនួនបាក់តេរីដ៏ច្រើនក្នុងរាងកាយរបស់យើង។ ខណៈពេលដែលរបាំងទឹករំអិលបន្ថយការរលាកក្នុងរាងកាយ បាក់តេរីជួយក្នុងការរំលាយអាហារ ដែលជារួមជួយរក្សារាងកាយយើងឲ្យមានតុល្យភាព។

ប្រព័ន្ធក្រពះពោះវៀនយើងផ្លាស់ប្តូរតាមរដូវកាល សប្តាហ៍ ឬសូម្បីតែតាមអាហារដែលញ៉ាំ។ ហើយប្រសិនបើយើង​ញ៉ាំផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ និងបន្លែជាច្រើន នោះសុខភាពពោះវៀននឹងល្អទៅតាមនោះដែរ។

ផ្ទុយ​មក​វិញ​ ការញ៉ាំអាហារដែលមានជាតិសរសៃទាបអាចប៉ះពាល់ដល់ជីវជាតិនៃពោះវៀន និងសុខភាពនៃជញ្ជាំងការពារទឹករំអិលយើង​។

ប្រភព៖ healthline អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម