តារានិករទាំង ៣ ដែលកម្រនឹងទុកចិត្តអ្នកដទៃខ្លាំងណាស់

  • 2023-08-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនងាយម៉ង៎រឿងទុកចិត្តទុកថ្លើមអ្នកដទៃនោះ...

Cancer

Cancer ជាមនុស្សដែលមានមន្ទិលខ្លាំងណាស់នៅក្នុចិត្ត តែងតែមានអារម្មណ៏ថាមិនទុកចិត្ត ងាយនឹងរំខានចិត្តអ្នកដទៃ ព្រមទាំងអាចអោយអ្នកដទៃមកផ្លាស់ប្ដូរចិត្តតំនិតពួកគេបានយ៉ាងងាយ។ គ្រាន់តែពាក្យសម្ដីតិចតួចពីអ្នកដទៃក៏អាចធ្វើអោយពួកគេនេះត្រូវគេងមិនលក់បក់មិនល្ហើយបានដែរ។ នៅពេលដែលមានបញ្ហា ពួកគេតែងតែគិតពីរឿងអាក្រក់ជាមុន។ ទោះជាពួកគេជាមនុស្សដែលទន់ភ្លន់ មានសន្ដានចចិត្តល្អយ៉ាងណាក្ដី តែពួកគេអាចនឹងពិបាកទុកចិត្តអ្នកដទៃខ្លាំងណាស់។

Scorpio

Scorpio នេះជាប្រភេទមនុស្សដែលកម្រទុកចិត្តអ្នកដទៃខ្លាំងបំផុតហើយ ពេលខ្លះអាចនឹងដល់ថ្នាក់ហួសហេតុក៏មាន ពួកគេតែងតែមានអារម្មណ៏ថាអ្នកដទៃមានបំណងមិនល្អមកលើពួកគេ។ មិនថាពួកគេមានបំណងល្អយ៉ាងណានោះទេ។ ចិត្តមិនស្ងប់នេះក៏កើតមានឡើងនៅក្នុងរឿងស្នេហាផងដែរ ពួកគេនិងមិនអោយគូស្នេហ៏នេះលាក់បាំងអ្វីពីពួកគេបាននោះទេ។

Virgo

មនុស្ស Virgo នេះជាមនុស្សដែលទាមទារភាពឥតខ្ចោះ ថែមទាំងល្អិតល្អន់គ្រប់រឿងផងដែរ។ ពួកគេមានទម្លាប់គិតជ្រុលខ្លាំងពីអ្វីដែលអ្នកដទៃគិតមកលើពួកគេ។ ពួកគេជាមនុស្សដែលមានភាពវៃឆ្លាត អាចដឹងយ៉ាងប្រាកដថាអ្នកដទៃគិតមកលើពួកគេបែបណា។ ពួកគេមានទំនុកចិត្តខ្ពស់លើសមត្ថភាពមួយនេះរបស់ពួកគេខ្លាំងណាស់។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម