វិធីបំបាត់ការឈឺចុកចាប់ក្នុងពោះ ៦យ៉ាងពេលមករដូវ ដែលស្ត្រីច្រើនជួបញឹកញាប់

  • 2020-11-05 16:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារៀងរាល់ខែការឈឺចាប់មានខុសៗគ្នា ដែលបង្កការលំបាក ដល់ស្ត្រី ធ្វើឲ្យនាងមិនអាចប្រឈម ឬទ្រាំបានអំឡុងពេលមករដូវ។

ថ្ងៃនេះពី កញ្ញា សូមបង្ហាញដំណោះស្រាយ ៦យ៉ាង ដែលមានប្រសិទ្ធភាពរហ័ស ដើម្បីសម្រួល និងបំបាត់ការឈឺចុកចាប់ពេលមករដូវ ៦ចំណុចដូចខាងក្រោមនេះ៖

១.ផឹកទឹកក្តៅឧណ្ណៗមួយកែវ

វិធីនេះយើងគិតថាវាសាមញ្ញនិងបុរាណបន្តិច! តែទឹកក្តៅនឹងជួយបន្ធូរសាច់ដុំដែលរមូល នឹងបណ្តាលឱ្យយើងមានការឈឺចាប់ពេលមានរដូវ ក្រៅពីនេះការទទួលទានទឹកក្តៅឧណ្ឌ ៗ ក៏អាចជួយឱ្យឈាមរត់បានស្រួលភ្លាមៗផងដែរ។ អ្វីដែលពិសេសវានឹងកាត់បន្ថយការឈឺចាប់បន្តិចម្តងៗ ពេលមករដូវ បន្ទាប់មកវានឹងរលាយបាត់។

២.ផឹកទឹកខ្ញី

អំឡុងការឈឺចាប់ពេលមានរដូវ គួរជ្រើសប្រភេទតែខ្ញីមកទទួលទានក៏ល្អសម្រាប់សុខភាព។ ជាតិហឺររបស់ខ្ញីអាចជួយកាត់បន្ថយការឈឺចាប់ និងជម្រុញលំហូរឈាមឲ្យកាន់តែងាយស្រួល កាត់បន្ថយការឈឺចាប់ការកន្ត្រាក់សាច់ដុំ បានរហូតដល់២-៣នាទីបានយ៉ាងល្អ។ ពិសេសលើសពីនេះ ទឹកខ្ញីក៏មានសារៈប្រយោជន៍ល្អបំផុតសម្រាប់សុខភាពស្ត្រីយើងផងដែរ។

៣.ស្អំទឹកក្តៅ

សម្រាប់អ្នកអាចប្រើថង់ទឹកក្តៅ ស្អំនៅផ្ទះដាក់វានៅលើពោះខាងក្រោមរបស់យើង។ កំដៅនឹងបន្ធូរសាច់ដុំដែលរមួលបណ្តាលឱ្យឈឺចាប់ក្នុងរយៈពេលមានរដូវ។ ប៉ុន្តែប្រសិនបើវិធីសាស្ត្រនេះនៅមិនអាចជួយបាន កុំភ្លេចផឹកទឹកក្តៅ ឬទឹកខ្ញីរួមក្នុងពេលតែមួយបានផងដែរ។

៤.ប្រើថ្នាំគ្រាប់បំបាត់ការឈឺចាប់

ក្នុងករណីដែលមិនជោគជ័យព្យាយាមប្រើវិធីព្យាបាលការឈឺចាប់ពេលមមរដូវខាងលើអស់ហើយ ក៏ប្រហែលជាត្រូវពឹងផ្អែកលើថ្នាំបំបាត់ការឈឺចាប់ពេលមករដូវបានដែរ។ ប៉ុន្តែមុនពេលលេបថ្នាំអ្នកគួរតែញ៉ាំអាហារមុនពេលលេបថ្នាំប្រភេទនេះ ព្រោះថ្នាំបំបាត់ការឈឺចាប់ពេលមករដូវ​ អាចមានផលប៉ះពាល់ដល់ក្រពះបាន បើសិនជាមិនបានប្រុងប្រយ័ត្ន។

៥.គេងសម្រាកឲ្យត្រង់ខ្លួន

វិធីមួយទៀតដើម្បីបំបាត់ការឈឺចាប់ពេលមានរដូវបានល្អ គឺគេងសម្រាកឲ្យត្រង់ខ្លួន ដោយមិនមានធ្វើចលនាម។ វិធីសាស្ត្រនេះគឺមានផលល្អ ដោយគ្រាន់ចំណាយពេលត្រឹមតែ ៣-៥ នាទី ឬច្រើនជាងនេះដើម្បីបន្ធូរសាច់ដុំ។ តាមរយៈទីតាំងគេង ដើម្បីបំបាត់ការឈឺចាប់ពេលមានរដូវ ស្ត្រីព្យាយាមគេងក្នុងទីតាំងដូចទារក តាមរយៈការពត់ខ្លួន ដើម្បីឱ្យជង្គង់នៅជាប់កែងដៃ ទីតាំងនេះនឹងជួយកាត់បន្ថយសម្ពាធលើពោះផ្នែកខាងក្រោម ហើយការឈឺចាប់ពេលមករដូវនឹងត្រូវបានកាត់បន្ថយ។ មួយទៀតអាចដេកលើខ្នងរបស់អ្នកដោយប្រើខ្នើយដើម្បីទ្រជង្គង់ ទីតាំងនេះនឹងជួយរក្សាឆ្អឹងខ្នងមិនឱ្យកោងពេក។ ហើយទីតាំងកំពូលនឹងជួយបន្ធូរសាច់ដុំក្នុងរាងកាយផងដែរ។

៦.ធ្វើការម៉ាស្សាថ្មមៗ លើពោះផ្នែកខាងក្រោម

គួរប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាពោះផ្នែកខាងក្រោមថ្នមៗ ដោយចលនារាងជារង្វង់ ដោយត្រដុសបាតដៃរបស់អ្នកដើម្បីធ្វើឱ្យក្តៅដៃរបស់អ្នកជាមុនសិនបន្ទាប់មកបន្តម៉ាស្សាពោះ ដើម្បីបំបាត់ការឈឺចាប់ពេលមានរដូវ។ វាពឹងផ្អែកលើសីតុណ្ហភាពក្តៅ ដើម្បីជួយបន្ធូរសាច់ដុំនិងរំញោចប្រព័ន្ធឈាមរត់។ សូមណែនាំឱ្យស្ត្រីផឹកទឹកសីតុណ្ហភាពក្តៅតិចៗ ដើម្បីបំពេញសេចក្តីត្រូវការជាតិទឹករបស់រាងកាយ។ ការញ៉ាំទឹកក្តៅនឹងជួយឱ្យលំហូរឈាមកាន់តែងាយស្រួល។ ដែលអាចជួយបំបាត់ការឈឺចាប់ពេលមករដូវបានជាងការញាំំទឺកកកច្រើន។ អ្នកក៏អាចផ្លាស់ទី បានដោយសាកល្បងការហាត់យូហ្គា ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ និងដើម្បីជួយបំបាត់អាការៈឈឺក្រពះផងដែរ។

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម