តារានិករ៣ មើលពីសម្បកក្រៅគិតថាទន់ខ្សោយ តែធាតុពិតជាមនុស្សមានសមត្ថភាព គ្រាន់តែគេមិនចេះអួត

  • 2023-08-24 00:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​​មើល​ពី​សម្បក​​ក្រៅ ​តារា​និករ​៣​នេះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​​វាយ​តម្លៃ​​ពី​សមត្ថភាព​របស់​ពួក​គេ ​គិត​ថា​គេ​ត្រឹម​ជា​មនុស្ស​ទន់​ខ្សោយ មិន​ងាយ​សម្រេច​កិច្ចការ​ធំ​បាន​ដោយ​ខ្លួន​ឯង​ទេ។ ​តែ​តាម​ពិត ​សមត្ថភាព​របស់​គេ​មោះមុត ​អាច​ឲ្យ​អ្នក​ដទៃ​ឃើញ​ភ្ញាក់​ផ្អើល គ្រាន់​តែ​ថា​គេ​មិន​ចេះ​អួត​អាង​ប៉ុណ្ណោះ។

​១. ​ Taurus

ចំណាប់​អារម្មណ៍​ដំបូង​របស់​មនុស្ស​ភាគ​ច្រើន​មក​លើ Taurus ​​នឹង​គិត​ថា​គេ​ជា​មនុស្ស​មិន​សូវ​ឆ្លាត ​ដោយសារ​តែ​ឃើញ​ស្ងាត់​ស្ងៀម មើកៗ​​ពេល​សម្រេច​ចិត្ត​អ្វី​មួយ។ Taurus ​​តាម​ពិត​​ជា​មនុស្ស​មិន​សូវ​ចូល​ចិត្ត​និយាយ​​ច្រើន ​ពួក​គេ​ចូល​ចិត្ត​បរិយាកាស​ស្ងប់​ស្ងាត់ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ខុស​ពី​សមត្ថភាព​របស់​ពួក​គេ​ដែរ។ ​យ៉ាង​ណា​ក្តី នេះ​គ្រាន់​​ជា​អ្វី​ដែល​គេ​គិត​តៗ​គ្នា ហើយ​គួប​ផ្សំ​នឹង Taurus ​មិន​ចង់​​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​អ្នក​ដទៃ ទើប​គេ​មិន​ចូលចិត្ត​ឲ្យ​នរណា​មក​ប្រៀប​ធៀប ឬ​ចូល​ខ្លួន​ទៅ​ប្រកួត​ប្រជែង​អ្វី​មួយ។ ​ពួក​គេ​ជ្រើស​រើស​ការ​រស់​នៅ​សាមញ្ញ ​មិន​ឆើត​ឆាយ។ ​ទោះ​ជា​​ជួប​បញ្ហា ​ក៏ Taurus ​គិត​អ្វី​ មួយ​ៗ ​មិន​​​រញ៉េរញ៉ៃ​ច្រើន​ដែរ។ ​អ្វី​ដែល​ពួក​គេ​ចង់​បាន ត្រឹម​ការអភិវឌ្ឍ​ខ្លួន​ទៅ​មុខ ​មិន​​នៅ​ទ្រឹង​មួយ​កន្លែង​បាន​ហើយ។

​២. Pisces

ក្នុង​ភ្នែក​របស់​មនុស្ស​ជា​ច្រើន​គិត​ថា​ Pisces ​ជា​មនុស្ស​ភ្នែក​ទន់់ ឆាប់​យំ និង​មិន​សូវ​រឹងមាំ ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​​ខ្លាច​​ធ្វើ​ឲ្យ​តារានិករ​ម្នាក់​នេះ​​ទទួល​អារម្មណ៍​អវិជ្ជមាន​ដោយសារ​ពួក​គេ។ ​យ៉ាង​ណា​ក្តី ​នោះ​គ្រាន់​ជា​ពាក្យ​ចចាមអារ៉ាម ព្រោះ​ថា pisces ​មិន​ងាយ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ពី​ចំណុច​ពិសេស​របស់​ខ្លួន​ទេ គេ​មាន​គោលដៅ​ផ្ទាល់​ខ្លួន​របស់​គេ​ដែរ។ គេ​ដឹង​ពី​របៀប​ម៉េច​​ហៅ​ថា Fake ម៉េច​ហៅ​ថា​ Real ​បាន ​​ដែល​ទាំង​នេះ​ហើយ​​​មាន​​តែ​អ្នក​ជិត​ស្និទ្ធ​យល់​ពី​គេ​បាន និង​ឲ្យ​តម្លៃ​ដល់​គេ។ ​សម្រាប់​ Pisces ​មាន​ក្តីសុបិន​ដ៏​វិសេស​វិសាល ​ហើយ​នៅពេល​មាន​ឱកាស​នៅ​ថ្ងៃ​ណាមួយ​គេ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ភ្ញាក់​ផ្អើល ព្រម​ទាំង​សរសើរ​ចំពោះ​តារា​និករ​នេះ​នូវ​សមិទ្ធិផល​មិន​ខាន។

​​៣. Scorpio

ចំណាប់​អារម្មណ៍​ដំបូង​របស់​​តារានិករ​នេះ​ គឺ​អ្នក​ដទៃ​យល់​ថា​គេ​ជា​មនុស្ស​ឈាម​ត្រជាក់ កាចឆ្នាសឆ្នើម ឆេវឆាវ។ ទាំង​នេះ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ខ្លាច​មិនហ៊ាន​ចូល​ទៅ​ពាក់​ព័ន្ធ ព្រោះ​ពួក​គេ​​មិន​មាន​ឥទ្ធិពល​ទប់​ទល់ នាំ​ឲ្យ​ Scorpio ​ក្លាយ​ជា​ជញ្ជាំង​ខណ្ឌ​ដាច់​ទំនាក់​ទំនាក់​ជាមួយ​ពួក​គេ។ ​មួយ​ទៀត​គេ​គិត​ថា Scorpio ​ជា​មនុស្ស​មិន​គោរព​ពាក្យ​សន្យា​ឡើយ។ ​យ៉ាង​ណា​ក្តី ​បើ​អ្នក​មិន​ទាន់​ដឹង​ច្បាស់​ពី Scorpio ​ហើយ​ដើរ​និយាយ​ខុស​ការពិត តិចថា​ប្រយ័ត្ន​ស្តាយ​ក្រោយ ព្រោះ​តារា​និករ​នេះ​ពិត​ជា​កំពូល​មនុស្ស​មាន​សមត្ថភាព។ ​​ក្រៅ​ពី​នេះ ​គេ​​​មាន​ចិត្ត​អាណិត​អាសូរ និង​បេះ​ដូច​ដ៏​សែន​កក់​ក្តៅ។ Scorpio ​មិន​ចូល​ចិត្ត​ការ​សម្ងែង គេគ្រាន់​តែ​ចង់​បង្ហាញ​ពី​ចំណុច​ខ្លះ​នៃ​ភាព​សំខាន់​ក្នុង​ពេល​វេលាសក្តិសម​ប៉ុណ្ណោះ៕​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម