ប្រភេទពូជសត្វថ្មីជាង ២២៤ ប្រភេទត្រូវបានរកឃើញនៅក្នុងតំបន់មេគង្គ
- 2022-05-02 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទពូជសត្វថ្មីជាង ២២៤ ប្រភេទត្រូវបានរកឃើញនៅក្នុងតំបន់មេគង្គ
ក្រុមអភិរក្សសត្វព្រៃពិភពលោកហៅថា មូលនិធិពិភពលោកសម្រាប់ធម្មជាតិ (World Wide Fund for Nature - WWF) បានចេញផ្សាយបញ្ជីនៃប្រភេទសត្វដែលបានរកឃើញថ្មីៗចំនួនជាង ២២៤ ប្រភេទពីតំបន់មហាទន្លេមេគង្គ។
របាយការណ៍របស់អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បាននិយាយថា ពួកគេបានរកឃើញប្រភេទសត្វស្វាថ្មីមួយ ហៅថាស្វាខ្មោច ដោយសារតែវាមានរង្វង់ពណ៌សជុំវិញភ្នែករបស់វា សត្វល្មូនក្រពើថ្មី និងរួមទាំងប្រភេទសត្វ កង្កែប បង្កួយ សត្វល្មូន ហើយនឹងប្រភេទដើមឫស្សីដែលគេស្គាល់តែមួយគត់។
តំបន់មេគង្គរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោកមួយចំនួនធំ កំពុងតែរស់នៅក្នុងតំបន់ដែលប្រឈមមុខទៅនឹងការផុតពូជ សូម្បីតែមុនពេលដែលពួកវាត្រូវបានគេរកឃើញ និងកំណត់អំពីអត្តសញ្ញាណរបស់ពួកវា។
លោក K. Yoganand ដែលជាមេដឹកនាំប្រចាំតំបន់មេគង្គរបស់អង្គការ WWF - Greater Mekong សម្រាប់ឧក្រិដ្ឋកម្មសត្វព្រៃ និងការការពារសត្វព្រៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា "ប្រភេទសត្វទាំងនេះគឺស្រស់ស្អាត មិនធម្មតាទេ និងអស្ចារ្យនៃការវិវត្តទៅរាប់លានឆ្នាំខាងមុខ"។
ក្រុមមន្ត្រីបានបន្ថែមទៀតថា ប្រភេទសត្វទាំងនេះ “ស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង” ដោយពួកវាជាច្រើន «នឹងផុតពូជ សូម្បីតែមុនពេលដែលពួកវាត្រូវបានគេរកឃើញ»។ អង្គការ WWF បាននិយាយថា ហានិភ័យចំពោះប្រភេទសត្វនៅក្នុងតំបន់ជីវចម្រុះដ៏សម្បូរបែបនៅអាស៊ីអាគ្នេយ៍នេះ រួមមានការបំផ្លាញទីជម្រក ការឆម្លងអំពីជំងឺរបស់មនុស្ស និងការជួញដូរសត្វព្រៃខុសច្បាប់ជាដើម៕
ចុចអានបន្ដ៖ អង្គការសហប្រជាជាតិ៖ ការរកឃើញសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ មានការបកស្រាយខុស