Jackson Yi ក្លាយ​ជា​អធិរាជ​ភាពយន្ត​នៅ​អាយុ ២១​ឆ្នាំ

  • 2022-02-11 02:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​ការ​មាន​វត្តមាន​នៅ​ក្នុង​កំពូល​ខ្សែ​ភាពយន្ត​២​ខ្សែ តារា​សម្ដែង​ និង​ចម្រៀង​លំដាប់ A ចិន​បាន​ក្លាយ​ជា​អធិរាជ​ភាពយន្ត​រដូវ​កាល​ចូល​ឆ្នាំ​ចិន​នេះ។

កាល​ពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា ទិន្នន័យ​របស់ Professional Edition បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំណូល​ពី​ការ​លក់​សំបុត្រ​ភាពយន្ត​សរុប​នៅ​រដូវ​ចូល​ឆ្នាំ​ចិន​នេះ គឺ​៩៤៧​លាន​ដុល្លារ ដោយ​រឿង The Battle at Lake Changjin ម្នាក់​ឯង​ទទួល​បាន​ចំណូល ៤១០​លាន​ដុល្លារ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ដែល តារា​សម្ដែង និង​ចម្រៀង​ប្រុស​វ័យ​ក្មេង Jackson Yi មាន​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អធិរាជ​ភាពយន្តទាំង​នៅ​វ័យ​ក្មេង​បំផុត​គឺមាន​អាយុ​ទើប​តែ ២១​ឆ្នាំ។ បូក​សរុប​ចំណូល​ទាំង​អស់​ពី​ការ​លក់​សំបុត្រ​រឿង​នានា​របស់​ប្រុស​ស្អាត​កើត​ឆ្នាំ ២០០០ គឺ​បាន​ឡើង​ដល់ ១៥០០​ពាន់​លាន​ដុល្លារ គឺ​វ៉ា​មុខ​តារា​ជើង​ចាស់​ជា​ច្រើន​ដូច​ជា ឈិន ឡុង និង​លី លាន​ជា​ ជា​ដើម។ លោក​គឺ​ជា​តារា​ទី​១​ដូច​គ្នា​ដែល​កើត​ក្រោយ​ឆ្នាំ​២០០០ ហើយ​ទទួល​បាន​លទ្ធផល​បែប​នេះ។

Jackson Yi មាន​ប្រភព​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​ចម្រៀង TFBOYS តែ​ក្រោយ​មក​ក៏​ចាប់​អាជីព​ជា​តារា​សម្ដែង​វិញ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel