តោះ! មករៀនធ្វើទឹកដោះគោជូរ (យ៉ាអួ) ដោយខ្លួនឯង ទុកញុំាលេងនៅផ្ទះ
- 2021-08-31 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មករៀនធ្វើទឹកដោះគោជូរ (យ៉ាអួ) ដោយខ្លួនឯង ទុកញុំាលេងនៅផ្ទះ
ក្នុងអំឡុងពេលកូវីដ១៩ កំពុងរាតត្បាត មនុស្សម្នាក់ៗចាប់ផ្ដើមចំណាយពេលនៅផ្ទះបានច្រើនជាងមុន។ ដោយហេតុថាប៉ាម៉ាក់មួយចំនួនធំអាចធ្វើការពីផ្ទះ រួមទាំងកូនៗអាចរៀនតាមប្រព័ន្ធអនឡានពីផ្ទះទៀតផងនោះ ចាំបាច់មានអាហារច្រើនមុខទុកឲ្យកូនញុំា ខណៈពេលចំណាយពេលនៅផ្ទះជាមួយគ្នា។ ដូចនេះហើយ កញ្ញាសុំធ្វើការចែករំលែកនូវប្រភេទអាហារសម្រន់ឆ្ងាញ់ជាប់មាត់ម៉្យាង គឺយ៉ាអួ ឬ ទឹកដោះគោជូរ ដែលមានការពេញនិយមញុំាពីសំណាក់ក្មេងតូចៗ និង មនុស្សធំផងដែរ។
គ្រឿងផ្សំ៖
**វិធីធ្វើ៖**
ជំហានទី ១៖ ចាក់ទឹកដោះគោខាប់១ កំប៉ុង ចូលចានធំមួយ។
ជំហានទី ២៖ បន្ទាប់មកចាក់ទឹកក្ដៅដាំពុះ ចូលប្រមាណ ១ កំប៉ុងទឹកដោះគោខាប់ រួចកូរវាចូលគ្នាឲ្យសព្វ
ជំហានទី ៣៖ ចាក់ទឹកដោះគោស្រស់ចូលប្រមាណ ៣ កំប៉ុងទឹកដោះគោខាប់ រួចកូរចូលគ្នា
ជំហានទី ៤៖ ចាក់យ៉ាអួរសជាតិដើម ១ កំប៉ុងចូលបន្ថែម បន្ទាប់មកកូរល្បាយឲ្យសព្វ
ជំហានទី ៥៖ យកគម្របគ្របវាឲ្យជិត ហើយ ទុកចោលប្រមាណពី ១០ ទៅ ១២ ម៉ោងនៅក្រៅទូទឹកកក ដើម្បីឲ្យវាឡើងជាតិជូរ
ជំហានទី ៦៖ ក្រោយឡើងជាតិជូរ ត្រូវតាមចំណង់ចំណូលចិត្តហើយ អ្នកអាចផ្ទេរវាដាក់ក្នុងកែវតូចៗមានគម្រប ឬ ថង់តូចៗចងឲ្យជិត រួចដាក់ក្នុងទូទឹកកក ជាការស្រេច៕
ចុចអានបន្ត៖ ងាយៗ រៀនធ្វើបង្អែមចាដូវ ឬបង្អែមសណ្ដែកអង្គុយនៅផ្ទះដោយខ្លួនឯង!