ព្យាបាលបញ្ហាពុលអាហារបានដោយខ្លួនឯងតាម ៣ វិធីងាយៗ
- 2021-07-14 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យាបាលបញ្ហាពុលអាហារបានដោយខ្លួនឯងតាម ៣ វិធីងាយៗ
ការពុលអាហារគឺជាជំងឺដែលបណ្តាលមកពីការបរិភោគអាហារដែលមិនមានការលាងសម្អាតឬចម្អិនឲ្យបានល្អ អាហារដែលមានផ្ទុកវីរុស និងអាចបណ្ដាលមកពីការប្រតិកម្មរវាងប្រភេទអាហារទាំងនោះជាមួយនឹងសរីរាង្គកាយរបស់អ្នក។ ហើយវាក៏មិនមែនជារឿងលេងសើចទេ អ្នកខ្លះអាចបានធូរស្រាលបន្ទាប់ពីរយៈពេលខ្លីដោយមិនមានការព្យាបាល តែចំពោះអ្នកខ្លះទៀតអាចបណ្ដាលឲ្យឈឺខ្លាំង និងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេល។
ជាទូទៅរោគសញ្ញាចាប់ផ្តើមក្នុងថ្ងៃតែមួយបន្ទាប់ពីរបីម៉ោងក្រោយមកប្រសិនបើអ្នកមានសុខភាពមិនល្អ ហើយខ្លះទៀតនឹងកើតឡើងនៅថ្ងៃបន្ទាប់។ ហើយរោគសញ្ញាសំខាន់ៗមានដូចជា អារម្មណ៍ចង់ក្អួតចង្អោរ (ឬក្អួត) រាករូសដែលអាចមានឈាម រមួលក្រពើឈឺពោះ និងឡើងកម្ដៅខ្លាំងជាដើម។
អ្នកគួរធ្វើរឿងទាំង ៣ ប្រភេទនេះនៅផ្ទះដើម្បីព្យាបាលដោយខ្លួនឯងមុននឹងទៅជួបគ្រូពេទ្យ៖
១. សម្រាកព្យាយាមនឹងផឹកទឹកឲ្យបានច្រើ ទោះបីជាអ្នកមិនស្រេកក៏ដោយ ដើម្បីការពារការខ្វះជាតិទឹកដែលបណ្ដាលមកពីការ រាករូសនឹងក្អួតចង្អោររហូតដល់អ្នកមានអារម្មណ៍ធូរស្រាល
២. ញ៉ាំប្រភេទអាហារដែលអាចបំពេញនឹងលាងសម្អាតក្រពះរបស់អ្នកបាន ដូចជាបាយ ផ្លែចេក ផ្លែល្ហុងទំ និងប្រភេទអាហារសាបៗមួយចំនួនទៀត ហើយញ៉ាំបន្តិចបន្ដួចបានហើយរហូតដល់អ្នកមានអារម្មណ៍ធូរស្រាលចាំញ៉ាំបន្តិចទៀត
៣. គួរមានប្រភេទម្សៅថ្នាំដែលផ្ដល់ជាតិទឹកនឹងកម្លាំង ដូចជាប្រភេទ Oral Rehydration Solutions (ORS) ដែលត្រូវបានណែនាំសម្រាប់អ្នកដែលងាយរងគ្រោះនឹងបញ្ហាពុលអាហារ និងអ្នកដែលមានស្ថានភាពសុខភាពមិនសូវល្អ
ប្រសិនបើអ្នកព្យាយាមសាកវីធីទាំងប៉ុន្មានខាងលើហើយនៅតែមិនបានធូរស្រាលនោះ តែនៅមានអាការរាករូសក្អួតចង្អោរក្នុងរយៈពេលពីរបីថ្ងៃនោះ អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗដើម្បីការការពារ និងទទួលបានការព្យាបាលឲ្យបានជាសះស្បើយ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖