៤ ចំណុចនៃរូបរាងខាងក្រៅរបស់មនុស្សស្រី ដែលនាំឲ្យបុរសជាប់ចិត្តបំភ្លេចមិនបាន
- 2021-05-15 04:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចនៃរូបរាងខាងក្រៅរបស់មនុស្សស្រី ដែលនាំឲ្យបុរសជាប់ចិត្តបំភ្លេចមិនបាន
មនុស្សស្រីស្ទើរតែគ្រប់គ្នាទៅហើយ មិនថាអ្នកស្រលាញ់ភាពសិចស៊ី អ្នកស្រលាញ់ភាពរម្យទមសាមញ្ញៗក៏ដោយ ភាគច្រើនគឺតែងចង់បានការចាប់អារម្មណ៍ក្នុងក្រសែភ្នែកបុរស។ គ្រាន់តែអ្នកខ្លះផ្តោតសំខាន់លើរូបរាងខាងក្រៅ ឯអ្នកខ្លះទៀតខ្វល់ខ្វាយទៅលើអត្តចរិតពីខាងក្នុង។
ការទាក់ទាញចំណាប់អារម្មណ៍ពីនរណាម្នាក់ មិនមែនសុទ្ធតែពឹងផ្អែកលើចំណុចធំៗនោះឡើយ សួម្បីតែកាយវិការឬចំណុចតូចៗមួយចំនួនក៏អាចធ្វើឲ្យបុរស ជាប់ចិត្តនឹកគិតដល់អ្នកជានិច្ចបានដែរ។
១. ពេលផាត់សក់ឬចងឡើងលើ
ស្តាប់ទៅសឹងមិនគួរឲ្យជឿ ប៉ុន្តែកាយវិការមួយនេះ ពិតជាទាក់ចិត្តខ្លាំងណាស់ក្នុងក្រែភ្នែកបុរស។ មិនចាំបាច់ធ្វើម៉ូដរញ៉េរញ៉ៃ ត្រឹមចងទៅក្រោយមើលទៅស្រឡះមុខស្រឡះមាត់ ក៏អាចធ្វើឲ្យបុរសយល់ថាអ្នកស្អាតប្លែកមួយបែបទៀត ពីពេលដែលទម្លាក់សក់។
២. លេងជាមួយក្មេងៗ
មានមនុស្សប្រុសមិនតិចទេដែលចូលចិត្តក្មេងៗ ហេតុនេះហើយទើបបានគាត់ មានអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលឃើញអ្នកចេះលេងសើចប្រលែងជាមួយក្មេងៗ។ ក្នុងខណៈបែបនេះ អ្នកមិនត្រឹមតែអាចធ្វើឲ្យក្មេងៗសប្បាយចិត្តប៉ុណ្ណោះទេ សូម្បីតែបុរសដែលនៅជិតខ្លួនក៏ញញឹមបិទមាត់មិនជិតដែរ។
៣. បញ្ចេញស្មាតិចៗ
ប្រសិនបើអ្នកចេះលេងស្ទីលស្លៀកពាក់ ដោយបញ្ចេញសាច់ស្មាតិចៗយូរៗម្តង គាត់ច្បាស់ជាសម្លឹងមើលមិនដាក់ភ្នែកទេ ព្រោះស្ទីលមួយប្រភេទនេះ មានភាពខុសគ្នានិងជួយលើកសម្រស់អ្នកឲ្យកាន់តែប្លែក បុរសណាឃើញហើយក៏សម្លឹងមិនដាក់ភ្នែកដែរ។
៤. មានក្លិនក្រអូបប្រហើរ
ក្លិនក្រអូបប្រហើរស្រាលស្រទន់ អាចដក់ជាប់ក្នុងបេះដូងមនុស្សប្រុសជាងក្លិនក្រអូបឈួលខ្លាំងទៅទៀត។ ថែរក្សារូបរាងខាងក្រៅបានល្អយ៉ាងណាក៏ដោយ មិនគួរភ្លេចពីការថែរក្សាក្លិននៃរាងកាយដាច់ខាត ព្រោះវាអាចបង្កភាពស្និទ្ធស្នាលនិងការចងចាំដ៏ល្អ នៅពេលមនុស្សពីរនាក់នៅក្បែរគ្នា។
មុនចង់ឲ្យបុរសចាប់អារម្មណ៍ពីបុគ្គលិកលក្ខណៈខាងក្នុងរបស់អ្នក វាតែងផ្តើមចេញពីខាងក្រៅមុនគេបង្អស់។ គ្រឿងផ្សំទាំងពីរនេះមិនអាចខ្វះមួយណាបាន ហើយថែមទាំងអាចទាក់ចិត្តបុរសឲ្យនឹកស្រមៃដល់អ្នកជារៀងដរាប៕
ចុចអានបន្ត៖ ៨ យ៉ាងបញ្ជាក់ថា ទំនាក់ទំនងស្នេហារបស់អ្នក មានទំនុកចិត្តលើគ្នាខ្លាំង គ្មានអ្វីងាយនឹងមកបំបាក់បាន