នារី៣ប្រភេទចូលក្នុងបញ្ជីខ្មៅរបស់មនុស្សប្រុសមិនចង់រៀបការជាមួយ
- 2021-05-11 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារី៣ប្រភេទចូលក្នុងបញ្ជីខ្មៅរបស់មនុស្សប្រុសមិនចង់រៀបការជាមួយ
៣ប្រភេទខាងក្រោមនេះ ជានារីដែលមនុស្សប្រុសចង់តែរត់ ពេលបានសេពគប់ជាសង្សារហើយ។ បុរសមិនចង់រៀបការជាមួយនារីបែបនេះទេ ហើយថែមទាំងធ្វើឲ្យគាត់ស្អប់ខ្លាំងទៀតផង។
១. មានសង្សារហើយតែមិនចេះបដិសេធមនុស្សប្រុសដទៃ
ពេលមនុស្សប្រុសមានសង្សារ អ្វីដែលគេរំពឹងខ្លាំងជាងគេគឺភាពស្មោះត្រង់។ គាត់ខ្លាចបំផុតនៅពេលចាប់បានសង្សារខ្លួនឯង កំពុងបើកភ្លើងខៀវទៅបុរសដទៃ ខណៈនាងមានសង្សាររួចហើយ។ មនុស្សប្រុសស្អប់បំផុតគឺការផិតក្បត់ហើយនារីប្រភេទនេះ នឹងស្ថិតក្នុងបញ្ជីខ្មៅក្នុងកែវភ្នែកបុរស។
២. មិនយល់ពីទំហំស្រលាញ់
បុរសស្អប់មនុស្សស្រីដែលមិនយល់ពីការយកចិត្តទុកដាក់ និងការខ្វល់ខ្វាយរបស់គាត់ចំពោះនាង។ នាងធ្វើដូចភ្លេច មិនអើពើនឹងសង្សារ ទុកសង្សារចោលហើយគិតតែសប្បាយជាមួយមិត្តភក្កិ។ រវាងមនុស្សប្រុសស្រលាញ់មនុស្សស្រីទុកដូចព្រះនាង និងមនុស្សស្រីចាត់ទុកខ្លួនឯងដូចព្រះនាងគឺខុសគ្នា។ ដូច្នេះ បើមនុស្សស្រីលេងចរិតពេក ចង់ឲ្យតែគេទ្រ មនុស្សប្រុសក៏មិនខ្លាចបោះបង់ចោលនារីបែបនេះដូចគ្នា
៣. មិនដែលឲ្យចម្លើយច្បាស់លាស់
ភាពមិនប្រាកដរបស់មនុស្សស្រី ម្ដងប្រាប់ថាស្រលាញ់ ម្ដងប្រាប់ថាគ្រាន់តែចូលចិត្ត គឺជាជំពូកដែលមនុស្សប្រុស ចាត់ទុកថាសំណាងអាក្រក់ដែលបានជួប។ មនុស្សស្រីធ្វើបែបនេះ ហាក់ដូចចង់ទាមទារចំណាប់អារម្មណ៍ពីបុរសពេក ដែលធ្វើឲ្យគាត់ក្រញាញ់ខួរមិនដឹងថាគួរបន្ត ឬបញ្ឈប់។ ពេលដាក់ចិត្តសុំស្នេហ៍នារីណាម្នាក់ហើយ គាត់ចង់ដឹងចម្លើយច្បាស់លាស់មួយ ដើម្បីកុំឲ្យសង្ស័យពីទំនាក់ទំនងនេះទៀត។ បុរសតែងតែស្អប់មនុស្សស្រីប្រៀបដូចខ្មោចលង ដែលលេងសើចពេលវេលារបស់គាត់៕
ចុចអាន៖ មិនបាច់គិតច្រើន បើមានសញ្ញាទាំងនេះ មនោសញ្ចេតនារបស់អ្នកឈានដល់ចំណុចបញ្ចប់ហើយ