សាកធ្វើសាច់ជ្រូកបំពងជ្រលក់ទឹកម្សៅស៊ុបជូរហឹរ ឈ្ងុយឆ្ងាញ់ពេញផ្ទះ

  • 2021-05-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​ទំនេរ ​ចង់​​ញ៉ាំ​​អាហារ​ឲ្យ​ឆ្ងាញ់​ប្លែក​មាត់ ​លោក​អ្នក​អាច​សាក​ល្បង​ធ្វើ​សាច់​ជ្រូក​បំពង​ជ្រលក់​ទឹក​​ម្សៅ​ស៊ុប​ជូរ​ហឹរ ​ធានា​ថា​​ឈ្ងុយ​ឆ្ងាញ់​ពេញ​ផ្ទះ​​តែ​ម្តង។ ​សម្រាប់​វិធី​ធ្វើ​ទៀត​សោត ​រឹត​តែ​ងាយ​ស្រួល ​ហើយ​​ថែម​ទាំង​មិន​ទ្រលាន់​នោះ​ទេ ​ដោយសារ​អ្នក​អាច​ហូប​លេង​ជាមួយ​បន្លែ​បាន។

​គ្រឿង​ផ្សំ៖

-សាច់​ជ្រូក​បី​​ជាន់ ១ គី​ឡូ

-​ក្រូច​ឆ្មា ១​ផ្លែ

-ម្សៅ​ស៊ុប ​ម្រេច ​ស្ករ ​ម្ទេស

​វិធី​ធ្វើ៖

-ជំ​ហាន​ដំបូង​ អ្នក​ត្រូវ​ច្របាច់​ក្រូច​ឆ្មា​មួយ​ចំ​ហៀង​លើ​សាច់​ជ្រូក​ដើម្បី​ឲ្យ​ស្បែក​ជ្រូក​មិន​ស្វិត និង​ស្រួយ​ឆ្ងាញ់។

-បន្ទាប់​មក ​ដាក់​ខ្ទះ​លើ​ចង្ក្រាន​ឲ្យ​ក្ដៅ​សិន ​ចាំ​ដាក់​ប្រេង​ចូល។ ​ប្រើ​ភ្លើង​ល្មម ​រួច​ដាក់​សាច់​ជ្រូក​ចូល​ក្នុង​ខ្ទះ​។ ​ បំពង​សាច់​ជ្រូក​ឲ្យ​ស្រួយ​ឡើង​ក្រហម​ល្អ ​សឹម​លើក​ចេញ​ពី​​ខ្ទះ។ ទុក​សាច់​ជ្រូក​ឲ្យ​ត្រជាក់​បន្តិច ​សឹម​ហាន់​ជា​ចំណិត​ៗ។

​-រៀប​ចំ​ធ្វើ​ទឹក​ជ្រលក់​ដោយ​ដាក់​ស្ករ​ស​បន្តិច ​​ទឹក​ក្រូច​ឆ្មា​បន្តិច ម្ទេស ម្សៅ​ស៊ុប​ និង​ម្រេច​លាយ​គ្នា​ឲ្យ​សព្វ។ ​

​-រួច​ហើយ ​អ្នក​អាច​ដាក់​បន្លែ​ខ្លះ​ដើម្បី​ញ៉ាំ​ជាមួយ​សាច់​ជ្រូក​បំពង​​លាយ​ទឹក​ជ្រលក់​នេះ​ យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ពិសា៕​​

​ចុចអាន៖ ​ រៀនធ្វើគ្រឿងផ្សំពងទាកូនបែបថ្មី ឈ្ងុយឆ្ងាញ់លើសរសជាតិធ្លាប់ញ៉ាំកន្លងមក

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម