បញ្ហាអំពើហឹង្សាផ្លូវភេទទៅលើស្ត្រី ក្មេងស្រី និងការស្លាប់របស់ Sarah Everard

  • 2021-04-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងពេលថ្មីៗនេះមានគណនីអនឡាញរាប់ពាន់នាក់បានចូលរួមគាំទ្រ ការយកចិត្តទុកដាក់ទៅលើអំពើហឹង្សាផ្លូវភេទប្រឆាំងនឹងស្ត្រី ក្មេងស្រីវ័យក្មេងៗដែលតែងតែកើតឡើងជាប្រចាំនៅក្នុងឬក្រៅសាលា និងជាពិសេសនោះគឺនៅពេលដែលពួកគេកំពុងជាសិស្សនិស្សិត។ បញ្ហាទាំងនោះរួមមានទាំងការចោទប្រកាន់អំពីការចាប់រំលោភក្មេងស្រីអាយុ ៩ ឆ្នាំ។ ក្មេងស្រីៗដែលត្រូវបានមិត្តរួមថ្នាក់ធ្វើបាបដោយការចែករំលែករូបថតអាក្រាតរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់ខ្លួន។ ក្មេងស្រីម្នាក់ត្រូវបានមិត្តរួមថ្នាក់ស្តីបន្ទោសបន្ទាប់ពីនាងបានធ្វើការរាយការណ៍ថានាងត្រូវបានគេចាប់រំលោភនៅឯពិធីជប់លៀងមួយ។ មានស្ត្រីជាច្រើនបានហៅវាថា “វប្បធម៌នៃការរំលោភសេពសន្ថវៈ” នៅក្នុងសាលារៀននៃចក្រភពអង់គ្លេស។

Soma Sara អាយុ ២២ ឆ្នាំរស់នៅក្នុងទីក្រុងឡុងដែលជាអ្នកបង្កើតវេទិកាអនឡាញមួយនេះឡើង (Everyone’s Invited) ហើយបានធ្វើការអញ្ជើញមនុស្សគ្រប់គ្នាឲ្យចូលរួមគាំទ្រ និងធ្វើការប្រឆាំងចំពោះបញ្ហាខាងលើនេះ។ បន្ទាប់ពីបានទទួលការចែករំលែកពីស្ត្រីនឹងក្មេងស្រីរាប់ពាន់នាក់នៅក្នុងចក្រភពអង់គ្លេសទៅលើបញ្ហាអំពើហឹង្សាផ្លូវភេទនោះមកនាងបាននិយាយថា “នេះគឺជាបញ្ហាពិតនឹងធ្ងន់ធ្ងរបំផុត” ហើយ “វប្បធម៌នៃការរំលោភសេពសន្ថវៈ” នេះគឺវាមានពិតមែន។

រឿងនេះបានចាប់ផ្តើមឡើងបន្ទាប់ពីការចាប់​ជំរិតនិស្សិតស្រីម្នាក់ឈ្មោះ Sarah Everard នៅតាមដងផ្លូវនៃទីក្រុងឡុងនឹងត្រូវបានគេសម្លាប់កាលពីខែមិនាកន្លងទៅ វាបានក្លាយជាបញ្ហាដ៏ធំចំពោះអំពើហិង្សាដែលស្ត្រីកំពុងតែប្រឈមមុខ។ មានសិស្សនិស្សិតមួយចំនួនធំនៅក្នុងសាលាធំៗ ល្បីៗបានធ្វើការសរសេរសំបុត្រដាក់ឈ្មោះនាយកសាលាចំៗ ធ្វើការស្ដីបន្ទោសអំពីភាពស្ងៀមស្ងាត់មិនដោះស្រាយ និងបែរជាធ្វើការស្តីបន្ទោសលើជនរងគ្រោះទៅវិញ។

ការសម្លាប់សិស្សស្រី Sarah Everard បានក្លាយជានិមិត្តរូបរបស់ស្ត្រីទាំងអស់ដែលត្រូវបានគេរំលោភបំពាន ហើយឈានដល់ការសម្លាប់។ ថ្មីៗនេះផងដែលទីភ្នាក់ងាររដ្ឋាភិបាលនឹងប៉ូលីសកំពុងទាក់ទងជាមួយ Soma Sara ដើម្បីជួយផ្តល់ការគាំទ្រដល់អ្នកទាំងឡាយណាដែលកំពុងទទួលរងគ្រោះពីការរំលោភបំពាន និងដើម្បីជួយក្នុងការការពារដល់ស្ត្រីនឹងក្មេងស្រីទាំងនោះផងដែរ។

បញ្ហារំលោភបំពានផ្លូវភេទទៅលើស្ត្រីនឹងក្មេងស្រីនេះមិនមែនកើតឡើងតែនៅក្នុងចក្រភពអង់គ្លេសឡើយ វាកើតឡើងសឹងតែគ្រប់ប្រទេសទូទាំងពិភពលោកដែលយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់ឲ្យមែនទែន៕

ប្រភពរូបភាព៖ Freepik, Pinterest

ចុចអានបន្ត៖

ប្រភព៖ New York Times ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម