ងាយៗ! របៀបធ្វើ "ជ្រក់ជើងមាន់"ដោយខ្លួនឯង ឆ្ងាញ់លិឍដៃ
- 2021-03-25 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! របៀបធ្វើ "ជ្រក់ជើងមាន់"ដោយខ្លួនឯង ឆ្ងាញ់លិឍដៃ
ប្រិយមិត្តមួយចំនួនធំប្រហែលជាធ្លាប់សាកល្បងញ៉ាំនូវជ្រក់ជើងមាន់ដែលកំពុងទទួលបានការពេញនិយមខ្លាំង ជាពិសេសនាពេលបច្ចុប្បន្ន។ សម្រាប់អ្នកដែលចង់ជ្រាបច្បាស់ពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់នៃមុខម្ហូបមួយនេះ សូមតាមដាននៅវិធីធ្វើ និង គ្រឿងផ្សំដែលកញ្ញានឹងចែករំលែកជូនដូចតទៅ៖
**គ្រឿងផ្សំ៖**
របៀបធ្វើ៖
១. កាប់ជើងមាន់ជាបំណែកតូចៗ ស្រួលកាន់ញ៉ាំ និង ងាយចូលជាតិ
២. ហាន់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និង រំដេងជាចំណិតស្ដើងៗ រួចបង់ចូលក្នុងទឹកក្ដៅដាំពុះ បន្ទាប់មកចាក់ជើងមាន់ចូលឆ្នាំងជាមួយគ្នា ហើយ បង់អំបិលចូលបន្ដិច ទុកចោលប្រមាណ២០នាទី
៣. លាយទឹកត្រីម្ទេស ដោយបុកខ្ទឹមស និង ម្ទេសចូលគ្នាឲ្យម៉ដ្ឋល្មម រួចលាយ ស្ករត្នោត ២ ស្លាបព្រាបាយ ទឹកត្រី ៣ ស្លាបព្រាបាយ ប៊ីចេង១ស្លាបព្រាបាយ ទឹកដោះគោខាប់ ១ ស្លាបព្រាបាយ និង ក្រូចឆ្មា ៥ ផ្លែ រួចចាក់ទឹកក្តៅ១ កូនចាន ហើយកូរចូលគ្នាឲ្យសព្វ
៤. វ៉ៃទឹកកកជាដុំតូចៗប្រមាណ ៣ទៅ៤ ផ្តិលចូលក្នុងឆ្នាំងថ្មីមួយ ចាក់ជើងមាន់ដែលបានស្រុះរួចចូល ដាក់ត្រាំវានឹងទឹកកកប្រមាណ ២០ នាទី
៥. ស្រង់ជើងមាន់ចេញ រួចវាចូលលាយគ្នាជាមួយនឹងទឹកត្រីម្ទេសដែលបានលាយគ្រឿងរួច កូរចូលគ្នាឲ្យសព្វ
៦. ចាក់ជើងមាន់ដែលលាយគ្រឿងរួច ចូលប្រអប់បិទជិតមួយ រួចក្លាស្សេក្នុងទូទឹកកកឲ្យវាត្រជាក់តិចៗ ជាការស្រេច៕
ចុចអានបន្ត៖ ងាយៗ! របៀបធ្វើ "ការ៉េមចេកដូងខ្ចី" ឆ្ងាញ់ហើយទុកបានយូរ (មានវីដេអូ)