ច្បាប់ថ្មី ! ទទួលបានការលែងលះដោយឥតគិតថ្លៃក្នុងថ្ងៃ ទិវានៃក្តីស្រឡាញ់

  • 2021-02-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់គូស្នេហ៍មួយចំនួន ទិវានៃក្តីស្រឡាញ់គឺជាការទិញកាដូ ទិញផ្កាជូនសង្សារ និងការទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាជាដើម។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានដៃគូសង្សារវិញគឺមិនអាចធ្វើបែបនោះបានទេ។ យ៉ាងណាមិញសម្រាប់គូស្វាមីភរិយាដែលគ្មានសុភមង្គលក្នុងទំនាក់ទំនងស្នេហានោះ ថ្ងៃទី ១៤ កុម្ភៈគឺជាពេលវេលាដ៏ល្អដែលអាចធ្វើការចែកផ្លូវគ្នាបាន ដោយមិនបាច់ចំណាយអ្វីឡើយ ដោយសារច្បាប់ថ្ងីរបស់សហរដ្ឋអាមេរិចបានបញ្ជាក់ថា ការលែងលៈនឹងមិនគិតថ្លៃទេចំពោះគូដែលបានឈ្នះការប្រកួតនេះ។

តើអ្នកធ្លាប់ដឹងទេថាការលែងលៈនៅសហរដ្ឋអាមេរិចមានការស្មុគស្មាញ និងចំណាយលុយច្រើនណាស់ជាពិសេសបើអ្នកមានកូនទៀតនោះ។

រដ្ឋាភិបាលបានសម្រេចឲ្យមានច្បាប់នេះឡើង សម្រាប់អ្នកដែលគ្មានលុយ និងមានភាពរកាំរកូស ឈ្លោះទាស់ទែង បែកបាក់គ្នាក្នុងអំឡុងពេលនៃការឃុំឃាំងដោយសារជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាជាច្រើនក្នុងអំឡុងពេលនៃការបោះឆ្នោតកន្លងទៅថ្មីៗនេះ។

ហើយនេះជាលក្ខខ័ណ្ឌ និងវិធីក្នុងការស្នើសុំ៖

១. ការលែងលះត្រូវមានការយល់ព្រមទាំងសងខាង

២. អ្នកត្រូវមានហេតុផលជាលាយលក្ខណ៍អក្សរ ពន្យល់ពីមូលហេតុដែលអ្នកចង់លែងលះ

  • ការទទួលយកនៃពាក្យស្នើសុំគឺតែថ្ងៃទី ១៤ និង ១៥ កុម្ភៈ
  • អ្នកឈ្នះនឹងជ្រើសយកនៅថ្ងៃទី ១៩ កុម្ភៈ ២០២១

៣. ក្នុងពាក្យស្នើសុំត្រូវមានលេខទូរសព្ទ និងអ៊ីម៉ែលសម្រាប់ទាក់ទង

៤. ការលែងលះនឹងមិនមានការគិតថ្លៃទេ តែបើអ្នកមានកូន អ្នកត្រូវតែបង់ថ្លៃនៃការអប់រំរបស់កូន

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ wkrn.com ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម