ភាពទាក់ទាញបំផុតរបស់មនុស្សគឺនៅលើចំណុចទាំង ៦ នេះ

  • 2020-11-11 07:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពទាក់ទាញរបស់មនុស្សគឺមិនពឹងផ្អែកតែលើសម្រស់មុខមាត់រូបរាងប៉ុណ្ណោះទេ ការទាក់ទាញពិតក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើអាកប្បកិរិយាដែលឆ្លុះបង្ហាញពីចរិតលក្ខណៈរបស់អ្នក ហើយមនុស្សគ្រប់គ្នាអាចនឹងលង់ស្រលាញ់នឹងបុគ្គលិកលក្ខណៈរបស់អ្នកដោយងាយ។

យ៉ាងណាមិញអ្នកគឺជាមនុស្សដែលបង្កើតបុគ្គលិកលក្ខណៈទាំងនោះឡើងដែលអាចបង្ហាញថាអ្នកជាមនុស្សបែបណាមិនថាអ្នកជាបុរសឬស្ត្រីទេ។ ការរៀននិងធ្វើឥរិយាបថល្អៗទាំងនេះកាន់តែធ្វើឲ្យអ្នកមានភាពទាក់ទាញចូលចិត្តពីអ្នកដ៏ទៃ។ ចំណុចទាំង ៦ ខាងក្រោមនេះគឺជាភាពទាក់ទាញរបស់មនុស្ស៖

(កិរិយាមារយាទ)

**១. ទឹកចិត្តល្អ**

ការមានទឹកចិត្តសប្បុរសគឺជាគុណសម្បត្តិគួរឲ្យទាក់ទាញមួយដែលអ្នកអាចធ្វើបានទៅលើអ្នកដ៏ទៃ។ មនុស្សកាន់តែចាប់អារម្មណ៍ចំពោះអ្នកនៅពេលដែលអ្នកមានអាកប្បកិរិយាសុភាពរាបសា រួសរាយរាក់ទាក់ ចិត្តល្អគួរឲ្យស្រឡាញ់រាប់អាន។ អ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដឹងថាទង្វើទាំងនេះនឹងជំរុញអារម្មណ៍វិជ្ជមានចូលមកកាន់អ្នកកាន់តែច្រើន ហើយធ្វើឲ្យមនុស្សម្នាចូលទៅក្នុងគន្លងរបស់អ្នកជាហូរហែរ។

២. គឺជាអ្នកស្តាប់ដ៏ល្អមួយ

មនុស្សម្នាក់ៗតែងតែចូលចិត្តចំណាប់អារម្មណ៍ពីនាក់ដ៏ទៃ ការស្តាប់នូវអ្វីៗដែលពួកគេកំពុងតែនិយាយហើយចេះរង់ចាំវេនរបស់អ្នកក្នុងការឆ្លើយឆ្លង វាមានអត្ថន័យសម្រាប់អ្នកនិងមនុស្សម្នាក់ទៀត។ នៅពេលអ្នកយកចិត្តទុកដាក់ស្តាប់ធ្វើឲ្យអ្នកនិយាយមានអារម្មណ៍ថា អ្វីដែលគេកំពុងនិយាយគឺសំខាន់សម្រាប់អ្នកស្តាប់ ធ្វើឲ្យគេសប្បាយចិត្តអាចភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំជាមួយអ្នក ហើយទោះបីជាមានរឿងអ្វីក៏ដោយពួកគេនឹងចង់តែនិយាយជាមួយអ្នកជានិច្ច។

(ចែករំលែកពេលវេលាល្អ)

៣. ការញញឹមទៅអ្នកដ៏ទៃ

ការញញឹមគឺជារឿងមួយដែលងាយស្រួលនិងសាមញ្ញបំផុតដែលមនុស្សម្នាក់ៗអាចធ្វើបានដើម្បីធ្វើឲ្យពួកគេកាន់តែមានភាពទាក់ទាញដល់មនុស្សជុំវិញខ្លួន។ វាត្រូវបានបង្ហាញថាធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយសូម្បីតែពេលអ្នកមានស្រ្តេសឬទុក្ខសោកសៅ។ ការញញឹមនឹងធ្វើឲ្យអ្នកកាន់តែមានភាពវិជ្ជមានសម្រាប់ខ្លួនឯងនិងអ្នកដ៏ទៃដែលបានឃើញ។ ធ្វើឲ្យខ្លួនឯងនឹងអ្នកដ៏ទៃសប្បាយចិត្តក្នុងពេលតែមួយ។

៤. ការសើច

សំណើចគឺជាសកម្មភាពមួយផ្សេងទៀតដែលល្អបំផុតចំពោះសុខភាពផ្លូវចិត្តនិងរាងកាយរបស់អ្នក។ វានឹងធ្វើឲ្យកម្រិតស្ត្រេសរបស់អ្នកថយចុះហើយជាមួយនឹងមានអារម្មណ៍ល្អប្រសើរជាងមុន។ វាក៏មានន័យថាអ្នកជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ជាមួយអ្នកដ៏ទៃ ពីព្រោះគេនិយាយធ្វើឲ្យអ្នកញញឹមសើច ហើយអ្នកក៏ធ្វើឲ្យគេញញឹមនឹងសើចវិញ។

(ធ្វើឲ្យអ្នកដ៏ទៃសប្បាយចិត្ត)

៥. ភាពជឿជាក់

ដូចដែលគេនិយាយថាភាពជឿជាក់គឺជាគន្លឹះ! ការមានទំនុកចិត្តលើខ្លួនឯងនឹងធ្វើឲ្យអ្នកមានភាពទាក់ទាញចំពោះអ្នកដទៃហើយធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះរូបរាងសម្រស់និងសមត្ថភាពផ្ទាល់ខ្លួន។ ម៉្យាងវិញទៀតនៅពេលដែលអ្នកបង្ហាញពីភាពជឿជាក់វាគឺជាភាពទាក់ទាញ តែប្រសិនបើអ្នកបង្ហាញពីភាពអៀនខ្មាស់ឬការស្អប់ខ្ពើមចំពោះខ្លួនឯងនោះ អ្នកបានបាត់បងភាពទាក់ទាញពីមនុស្សដែលនៅជុំវិញខ្លួនរួចទៅហើយ។

៦. ការយល់ភាសាកាយវិកា

ការយល់ភាសាកាយវិការបស់នរណាម្នាក់បានន័យថាអ្នក ជាអ្នកស្តាប់ដ៏ល្អប្រសើរហើយបង្ហាញថាអ្នកមានសមត្ថភាពយល់ពីអារម្មណ៍របស់អ្នកដ៏ទៃសូម្បីតែពួកគេមិនចាំបាច់ពន្យល់ប្រាប់អ្នកក៏ដោយ។ ការយល់ចិត្តគឺជាគុណសម្បត្ដិដែលទាក់ទាញ នៅពេលដែលអ្នកអាចផ្តល់នូវអ្វីដែលពួកគេត្រូវការដោយមិនចាំបាច់សួរពួកគេ។

(ការយល់ចិត្តនិងផ្តល់កម្លាំងចិត្ត)

ដូចដែលអ្នកដឹងហើយថាសម្រស់អាចទាក់ទាញក្រសែរភ្នែករបស់អ្នកមើលតែប៉ុន្មាននាទីដំបូងប៉ុន្តោះ ប៉ុន្តែអាកប្បកិរិយាអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សបានជារាងរហូត។ ដូចច្នេះអ្នកគួរតែសិក្សាពីទម្លាប់និងអកប្បកិរិយារបស់អ្នកហើយផ្លាស់ប្តូរវាទៅជាឥរិយាបទល្អគួរឲ្យទាក់ទាញសម្រាប់សង្គមនិងអ្នកដ៏ទៃ។ វាមិនត្រឹមតែទាក់ទាញមនុស្សមករកអ្នកក្នុងន័យមនោសញ្ចេតនាប៉ុណ្ណោះទេប៉ុន្តែអ្នកក៏អាចមានភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ។ អ្នកក៏ដឹងដែលថាអាកប្បកិរិយាល្អរបស់អ្នកនឹងជៈឥទ្ធិពលល្អចំពោះជីវិតប្រចាំថ្ងៃទាំងខ្លួនឯង មនុស្សជុំវិញ និងសង្គម។ វានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលចេះយល់ចិត្តសប្បុរសនិងចេះអាណិតអាសូរ ភាពសុទិដ្ឋិនិយមនិងវិជ្ជមាន ហើយអ្វីដែលសំខាន់នោះគឺវានឹងធ្វើឲ្យអ្នកសប្បាយចិត្តជាមួយទង្វើល្អទាំងនោះ។

រូបភាព៖ Pexels

អានបន្ត៖ តើពាក្យពេចន៍អ្វី មានន័យបំផុតដែលគេធ្លាប់សរសើរអ្នកកន្លងមក?

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម