អ្នកជាមនុស្សឯករាជ្យកម្រិតណាក្នុងគ្រួសារ សាកល្បងរើសរូបមួយដើម្បីដឹងច្បាស់

  • 2020-08-02 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ពេញ​វ័យ ​ការ​រស់​នៅ​ដោយ​ពឹង​ផ្អែល​លើ​ភាព​ឯក​រាជ្យ​តែង​តែ​ទាម​ទារ ព្រោះ​វា​ជា​ធម្មជាតិ​របស់​សង្គម​ទៅ​ហើយ។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ប្រហែល​ជា​មិន​ទាន់​ច្បាស់​ថា ​តើ​មក​ទល់​សព្វ​​ថ្ងៃ ​អ្នក​ជា​មនុស្ស​ឯក​រាជ្យ​កម្រិត​ណា ​នៅ​ក្នុង​គ្រួសារ អ្នក​អាច​សាក​ល្បង​រើស​រូប​មួយ ​ហើយ​ផ្ទៀង​ចម្លើយ​ទាំង​អស់​គ្នា។

១. ​បើ​អ្នក​រើស​រូប A

​អ្នក​ជា​មនុស្ស​មាន​ភាព​ឯក​រាជ្យ​បរិបូណ៍ មិន​ចូល​ចិត្ត​ពឹង​អាស្រ័យ​លើ​អ្នក​ដទៃ រួម​ទាំង​សមាជិក​គ្រួសារ។ ​តាំង​ពី​វ័យ​ក្មេង ​អ្នក​មាន​សា្មរតី​មួយ​គឺ​ត្រូវ​ឯក​រាជ្យ ​ហើយ​មាន​ទំនោរ​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង និង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​មើល​ងាយ។ ចំពោះ​អ្នក​ ការ​បងា្ហញ​ភាព​ខ្លាំង​និង​ថាម​ពល​ចេញ​មក​បាន ​គឺ​ជា​មោកទភាព​មួយ ហើយ​ការ​រស់​ដោយ​រំពឹង​អ្នក​ដទៃ​ គឺ​ជា​រឿង​អត់​ប្រយោជន៍​។ ​

និយាយ​ពី​ទំនាក់​ទំនង​វិញ ​អ្នក​ពិត​ជា​នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ ​បង​ប្អូន ពិសេស​បន្ទាប់​ពី​អ្នក​បាន​ប្រឡូក​ក្នុង​សង្គម​ខាង​ក្រៅ​កាន់​តែ​ច្រើន។ ហេតុ​ផល​គឺ​ដោយសារ​អ្នក​ធ្លាប់​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ពេក ​ហើយ​អ្នក​ពេល​ខ្លះ​មិន​ចង់​ប្រាប់ ឬ​ សុំ​ជំនួយ​ពី​ពួក​​គេ ​ព្រោះ​ខ្លាច​​ពួកគេ​បារម្ភ​អំ​ពី​អ្នក។

រូបតំណាង

២. បើ​អ្នក​រើស​រូប B

​ភាព​ឯក​រាជ្យ​របស់​អ្នក​ពឹង​ផ្អែក​ពី​គ្រួសារ​បន្តិច​បន្តួច​ប៉ុណ្ណោះ ទោះ​ជា​គ្រួសារ​របស់​អ្នក​​អាច​ផ្តល់​គ្រប់​យ៉ាង​និង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ក៏​ដោយ។ អ្នក​មិន​ចង់​រស់​នៅ​ពឹង​​លើ​គ្រួសារ​ទាំង​ស្រុង​ទេ។ យ៉ាង​ណា​មិញ ​នៅ​ពេល​ជួប​ការ​លំបាក​មួយ​ចំនួន ​អ្នក​ត្រលប់​ទៅ​រក​ឪពុក​ម្តាយ ដោយសារ​តែ​អ្នក​ហត់​នឿយ​និង​ចង់​សម្រាក ប៉ុន្តែអ្នក​នឹង​មិន​ចុះ​ចាញ់ឬ​បោះ​បង់​ចោល​​ដាច់​ខាត។

​បើ​ទោះ​ជា​អ្នក​មាន​ក្តី​បារម្ភ​ច្រើន​នៅ​ក្នុង​ចិត្ត ​អ្នក​ក៏​មិន​សូវ​ចែក​រំលែក​រឿង​ទាំង​នោះ​ទៅ​នរណា​ដែរ ព្រោះ​អ្នក​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង។

រូបតំណាង

៣. បើ​អ្នក​រើស​រូប C

​ជា​មធ្យម ​ភាព​ឯក​រាជ្យ​របស់​អ្នក​ច្រើន​ពឹង​ផ្អែក​លើ​គ្រួសារ ដែល​អាច​និយាយ​បាន​ថា​អ្នក​ជា​មនុស្ស​មាន​ភាព​​ជិត​ស្និទ្ធ និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​សមាជិក​ក្នុង​ផ្ទះ។ យ៉ាង​ណា​ក៏​ដោយ ពេល​អ្នក​មិន​សប្បាយ​ចិត្ត ឬ​ក៏​ត្រូវ​ការ​មនុស្ស​ម្នាក់​ជជែក​គ្នា ​អ្នក​តែង​​​​ទៅ​រក​មិត្តភក្កិ ​ឬ​ចេញ​ក្រៅ​បំបាត់​ទុក្ខ​មួយ​ភ្លែត ​ជំនួស​ឲ្យ​ការ​​នៅ​ផ្ទះ។ ប៉ុន្តែ​ អ្នក​នឹង​សុំ​យោបល់​ពី​គ្រួសារ​ សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ ​ឬ​ពេល​អ្នក​មាន​បញ្ហា​ទាក់​ទង​នឹង​ប្រាក់​កាក់។

ពេល​ដែល​អ្នក​ជួប​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ​មាន​បញ្ហា​សេដ្ឋកិច្ច ឬ ​ឈឺ ​ជា​ដើម ​គ្រួសារ​ជា​មនុស្ស​ដំបូង​ដែល​អ្នក​​គិត​​ដល់​មុន​គេ ហើយ​ពួក​គេ​វិញ​ក៏​​ការពារ​និង​មើល​ថែ​ទាំ​អ្នក​បាន​យ៉ាង​ល្អ​ក្នុង​គ្រា​​ទាំង​នេះ​។

រូបតំណាង

៤. ​បើ​អ្នក​រើស​រូប D

អ្នក​មាន​ទំនោរ​ពឹង​ផ្អែក​លើ​គ្រួសារ​ច្រើន ​​ទោះ​ជា​អ្នក​មាន​អាយុ​ច្រើន​ប៉ុន​ណា ​ក៏​អ្នក​នៅ​តែ​ដូច​កូន​ក្មេង​ដែល​ត្រូវ​ការ​ ការ​គាំ​ទ្រ​និង​ការ​ការ​ពារ ​ពី​ឪពុក​ម្តាយ​ជា​ទី​ស្រលាញ់។ ​អ្នក​តែង​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ​ការ​​មើល​ថែ ​និង​គាំ​ទ្រ​​ពី​ក្រុម​គ្រួសារ ​មិន​ថា​រឿង​សេដ្ឋកិច្ច ​ស្មារតី ​និង​បុគ្គល​ភាព​នៃ​ជីវិត។ ​

​វា​ជា​រឿង​ពិបាក​មួយ​ចំពោះ​អ្នក​ក្នុង​ការ​រស់​នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ ​​ហើយ​​បើ​អ្នក​បាត់​ទំនាក់​ទំនង​ជាមួយ​សាច់​ញាតិ ​ឬ​ក្រុម​គ្រួសារ ​អ្នក​មាន​អារម្មណ៍​ថា​ ការ​រីក​ចម្រើន​នៅ​ក្នុង​សង្គម​​ខាង​ក្រៅ​ហាក់​មិន​សូវ​​​ទៅ​មុខ​សោះ ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​​លំបាក​ជាង​មុន។

រូបតំណាង

អានបន្ត៖ ​ជ្រើសផ្លូវដែលអ្នកចង់ដើរបំផុត នឹងបង្ហាញពីរឿងក្នុងចិត្តដែលអ្នកចង់ប្រាប់ទៅអ្នកដទៃ

ប្រភព៖ ione ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម