បរិយាកាសកំពុងអាប់អួរ ផឹកភេសជ្ជៈ៤ប្រភេទនេះជួយបន្សុទ្ធភាពកខ្វក់ពីរាងកាយយ៉ាងមានប្រសិទ្ធភាព
- 2020-07-27 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរិយាកាសកំពុងអាប់អួរ ផឹកភេសជ្ជៈ៤ប្រភេទនេះជួយបន្សុទ្ធភាពកខ្វក់ពីរាងកាយយ៉ាងមានប្រសិទ្ធភាព
ក្នុងបរិយាកាសដ៏អាប់អួរ រាងកាយងាយនឹងឆ្លងមេរោគ ហើយសុខភាពវិញក៏ងាយធ្លាក់ចុះដែរ។ ដូច្នេះដើម្បីទប់ស្កាត់កុំឲ្យងាកឈឺៗ និងបានសុខភាពល្អ អ្នកអាចធ្វើភេសជ្ជៈនៅផ្ទះដោយខ្លួនឯងបាន ដោយមិនស្មុគស្មាញ។
១. ទឹកក្រូចឆ្មាលាយជីអង្កាម
គុណសម្បត្តិ៖ ក្រូចឆ្មាត្រូវបានគេចាត់ទុកថាជាប្រភពវីតាមីន C ល្អបំផុតសម្រាប់រាងកាយ។ ដូច្នេះជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ បំបាត់ទល់លាមក និងជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ រីឯជីអង្កាមវិញ ជួយបំបាត់អាការៈវិលមុខ ជួយបន្ធូរការតឹងច្រមុះ រំលាយអាហារបានល្អនិងស្បែកមានសុខភាពល្អ។
ដាក់គ្រឿងផ្សំទាំងពីរនេះចូលគ្នាមិនត្រឹមផ្ដល់អត្ថប្រយោជន៍បំបាត់ជាតិពុលចេញពីរាងកាយទេ ក៏ជួយគ្រប់គ្រងការរំលាយអាហារ និងជួយស្រកទម្ងន់បានទៀតផង។
វិធីធ្វើ៖ ចិតក្រូចឆ្មាជាចំណិតតូចៗប្រហែលកន្លះផ្លែចូលក្នុងកែវហើយដាក់ស្លឹកជីអង្កាមនិងដាក់ទឹក ចំណុះ៥០០មលចូល។ ដាក់ក្នុងទូទឹកកក ៤ -៦ ម៉ោង អាចផឹកបាន។
២. ទឹកផ្លែប៉ោមលាយម្សៅ Cinnamon
គុណសម្បត្តិ៖ ផ្លែប៉ោមមានប្រសិទ្ធភាពខ្ពស់ក្នុងការបន្សុទ្ធរាងកាយ ការពារជំងឺ សំបូរប្រូតេអ៊ីន និងវីតាមីន។ លើសពីនេះ បើអ្នកញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែវាជួយកាត់បន្ថយជំងឺផ្សេងៗ ព្រមទាំងស្បែកភ្លឺថ្លានិងរាងស្អាត។
វិធីធ្វើ៖ ចិតផ្លែប៉ោមជាចំណិតស្ដើងៗចូលក្នុងកែវធំមួយ រួចដាក់ទឹកចំណុះ៥០០មល។ បន្ថែម Cinnamon ៣ -៤ ដើម និងបិទគម្របរយៈពេល៣០នាទី រួចអាចផឹកបាន។
៣. ទឹកក្រូចឆ្មាលាយផ្លែត្រសក់
គុណសម្បត្តិ៖ ទឹកក្រូចឆ្មាជួយបំបាត់អាការៈតានតឹងចេញពីរាងកាយ ជួយប្រព័ន្ធភាពស៊ាំនិងរំលាយអាហារបានល្អ។ ចំណែក ផ្លែត្រសក់ជួយរំញោចសរីរាង្គ បន្សុទ្ធជាតិពុលចេញពីរាងកាយ និងកាត់បន្ថយការតានតឹង។
វិធីធ្វើ៖ យកក្រូចឆ្មាមួយផ្លែធំ កាត់ជាចំណិតស្ដើងៗ ផ្លែត្រសក់កាត់ជាចំណិតៗ។ ដាក់គ្រឿងផ្សំ២មុខនេះក្នុងកែវ រួចចាក់ទឹកចំណុះ២លីត្រ ។ រួចទុកប្រហែល១ម៉ោង អាចផឹកបានហើយ។ បើចង់បន្ថែមរសជាតិទៀត អាចដាក់ស្លឹកជីអង្កាម២ -៣ សន្លឹកក៏បាន។
៤. ទឹកផ្លែសារីលាយក្រូចឆ្មានិងខ្ញី
គុណសម្បត្តិ៖ ផ្លែសារី ល្អសម្រាប់រាងកាយព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារការរលាកផងដែរ។ ក្នុងបរិយាកាសមានខ្យល់អ័ព្ទ គ្រប់គ្នាងាយនឹងឆ្លងបាក់តេរីណាស់។ ដូច្នេះ អំឡុងពេលនេះ ផឹកទឹកខ្ញីនិងក្រូចឆ្មា ពិតជាល្អបំផុតសម្រាប់អ្នកដើម្បីឲ្យប្រព័ន្ធភាពស៊ាំមានភាពធន់។ គេអាចហៅភេសជ្ជៈមួយប្រភេទនេះបានថា ទឹក Detox សុខភាពល្អបំផុតសម្រាប់រាងកាយក៏ត្រូវដែរ។
វិធីធ្វើ៖ យកផ្លែសារី២ចំណិត ទឹកក្រូចឆ្មាមួយស្លាបព្រា ខ្ញីហាន់ស្តើងៗបន្តិច លាយច្របល់គ្រឿងផ្សំ៣មុខនេះក្នុងទឹកចំណុះ២៤០មល។ រួចបិទគម្របឲ្យជិតប្រហែល៣ម៉ោង នោះអាចផឹកបានហើយ។
តែត្រូវចាំថា គ្រប់ភេសជ្ជៈខាងលើទាំងអស់ មិនអាចទុកលើសពី២៤ម៉ោងឡើយ ព្រោះងាយកើតបាក់តេរី ធ្វើឲ្យបាត់ប្រសិទ្ធភាព៕
អានបន្ត៖ ញ៉ាំខ្ទឹមសឆៅមួយថ្ងៃមួយកំពឹស ចៀសផុតពីជំងឺកាចសាហាវច្រើនមុខ