ទម្លាយ​អាថ៌កំបាំងហាត់ប្រាណ​បានដើមទ្រូងមូលក្លំពីនារីកូរ៉េ ស្អាតជាងកែសម្ផស្ស​

  • 2020-07-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នារី​កូរ៉េ តែង​លេច​ធ្លោ​ជាមួយ​សាច់​មុខ​ម៉ត់​ខៃ រាង​​រៅ​សិច​ស៊ី​យ៉ាង​ទាក់​ទាញ​បំ​ផុត។ ​​ចំណុច​ដ៏​ទាក់​ទាញ​នេះ ​​មិន​មែន​ជា​អាថ៌កំបាំង​ទៀត​ទេ។ ​ថ្ងៃ​នេះ ​កញ្ញា ​សូម​ទម្លាយ​រូប​មន្ត​ក្បាច់​ហាត់​ប្រាណ​បាន​រាង​ស្អាត ​ពិសេស​ដើម​ទ្រូង​ ដែល​មិន​បាច់​ចំណាយ​លុយ​ពាន់​ដុល្លារ​ទៅ​វះ​កាត់ ក៏​ធានា​ថា​ស្អាត​ស័ក្ដិសម​នឹង​រាង​ដែរ។

លំហាត់​ប្រាណ៖ ​អាថ៌កំបាំង​ទទួល​បាន​ដើម​ទ្រូង​មូល​ក្លំ

​ជំហាន​ទី​១៖ ចលនា​លំហាត់​នេះ ​មើល​ទៅ​ហាក់​ដូច​ងាយ​ណាស់ ​តែ​​ទទួល​បាន​ប្រយោជន៍​ច្រើន​ពិសេស​​ពង្រឹង​សាច់​ម្ដុំ​ដើម​ទ្រូង។

​របៀប​អនុវត្ត៖ ​ដាក់​ក្បាល​ជង្គង់​ទាំង​ពីរ ​ព្រម​ទាំង​ដៃ​នៅ​លើ​កម្រាល​ព្រំ បន្ទាប​ដៃ​​ចុះ​ថ្នម​ៗ​​ឡើង​ចុះ​ៗ។ ​ព្យាយាម​រក្សា​ផ្នែក​ខ្នង​និង​ក​ឲ្យ​ត្រង់ ​ដោយ​អនុវត្ត​បែប​នេះ​​យ៉ាង​ហោច​ឲ្យ​បាន ១២​ដង។

ជំហាន​ទី​២៖ បន្ទាប់​ពី​បញ្ចប់​លំហាត់​ប្រាណ​តាម​ជំហាន​ទី​១​រួច ​អ្នក​ត្រូវ​បន្ត​មក​ជំហាន​ទី​២​។ ​ដាក់​ដៃ​​លើ​កម្រាល​ព្រំ ហើយ​រុញ​វា​ទៅ​មុខ ។ ​នៅ​ពេល​រំកិល​​មក​ក្រោយ ​ត្រូវ​រក្សា​ខ្នង​ឲ្យ​ត្រង់​ជាមួយ​ដើម​ទ្រូង ​ដើម្បី​ឲ្យ​ស៊ី​គ្នា​នឹង​ក្បាល​ជង្គង់។ ​អនុវត្ត​​​​ចល​នានេះ​យ៉ាង​តិច ​១២​ដង។

​ជំហាន​ទី​៣៖ ​ច្រក​ទឹក​ក្នុង​ដប​មាន​ចំណុះ​កន្លះ​លី​ត្រ កាន់​ដោយ​ដៃ​ទាំង​ពីរ។ ​បង្ហើប​ឆ្អឹង​ខ្នង​របស់​អ្នក​ឲ្យ​ខ្ពស់​បន្តិច រី​ឯ​ជើង​បញ្ឈរ​​ពាក់​កណ្ដាល។ ​យក​ដៃ​ទាំង​​​ពីរ​កាន់​ដប​ទឹក ធ្វើ​ចលនា​​ចេញ​និង​ចូល ​​យឺត​ៗ ដោយ​រក្សា​ដើម​ដៃ​ឲ្យ​ត្រង់ និង​ប៉ះ​ជាមួយ​កម្រាល។ ​អនុវត្ត​វិធី​នេះ​ចំនួន​២០​ដង។

ជំហាន​ទី​៤៖ លំហាត់​ចុង​ក្រោយ​នេះ ​ជួយ​សម្រាល​កម្លាំង​ដៃ​មិន​ឲ្យ​មាន​សម្ពាធ​ខ្លាំង។ ​ដំបូង អ្នក​យក​ដៃ​ទាំង​ពីរ និង​ជើង​ច្រត់​លើ​កម្រាល​​ព្រំ។ ​បន្ទាប់​មក​រុញ​ខ្លួន​មក​មុខ ដោយ​បន្ទាប​ក្បាល​ពោះ​ឲ្យ​ដល់​កម្រាល​ព្រំ​តែ​ម្ដង​ និង​រុញ​ដើម​ទ្រូង​មក​ខាង​មុខ។ ​ចលនា​នេះ​ត្រូវ​អនុវត្ត​យ៉ាង​តិច ១៥​ដង។

អនុវត្ត​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ​នោះ​អ្នក​នឹង​ទទួល​បាន​ដើម​ទ្រូង​ស្អាត ​មូល​ក្លំ​ល្អ ស្លៀក​ពាក់​អ្វី​ក៏​សម និង​សិច​ស៊ី​ដែរ៕

រូបតំណាង

អានបន្ត៖ ​ ៣ តិចនិកនារីជប៉ុនតែងប្រើ ដើម្បីបានមុខតូចនិងកន្លែងផ្សេងទៀតស្លីមស្អាត

ប្រភព៖ Guu ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម