មិត្តនារីមានស្មាធំក្រាស់មកសាកលំហាត់ប្រាណ ៣ នេះដើម្បីទទួលបានស្មាស្តើងតូចស្រស់ស្អាត
- 2020-07-21 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តនារីមានស្មាធំក្រាស់មកសាកលំហាត់ប្រាណ ៣ នេះដើម្បីទទួលបានស្មាស្តើងតូចស្រស់ស្អាត
អ្នកអាចនឹងបង្កើនទំនុកចិត្តនិងមានភាពទាក់ទាញ ប្រសិនបើអ្នកមានរាងកាយដែលអ្នកពេញចិត្ត។ ចំពោះមិត្តនារីមួយចំនួនតែងប៉ងចង់បានរូបរាងដែលខ្លួនពេញចិត្តដូចជា មានរាងកាយស្រឡូន និងរាង goal ជាដើម។ ហេតុដូចនេះ ថ្ងៃនេះប្រសិនបើមិត្តនារីណាមានស្មាក្រាស់ធំមិនស្រស់ស្អាតអាចសាកជាមួយនឹងលំហាត់ប្រាណពត់ខ្លួនខ្លីៗនៅខាងក្រោមនេះបាន។ លំហាត់ប្រាណពត់ទំាងនោះរួមមាន៖
**មូលហេតុដែលបណ្តាលឲ្យស្មារីកធំក្រាស់អាចមកពីអ្នកមានកាយវិការពុំសូវល្អ**
មិត្តនារីខ្លះមានខ្លួនប្រាណតូចនោះទេ តែថែមទំាងមានស្មាធំក្រាស់ទៀតផង។ ការប្រមូលផ្តុំជាតិខ្លាញ់គឺបណ្តាលឲ្យរាងកាយធាត់ គមខ្នង ការដើរនិងការអង្គុយមានលក្ខណៈត្រឹមត្រូវ។ បន្ថែមពីនេះ អ្នកចូលចិត្តលេងទូរសព្ទដោយឱនចុចរយៈពេលយូរៗក៏អាចបណ្តាលឲ្យស្មារីកធំនិងឈឺសាច់ដុំកផងដែរ។ ដើម្បីសម្រួលដល់បញ្ហានេះ អ្នកគប្បីយកចិត្តទុកដាក់រាល់សកម្មភាពទំាងឡាយណាដោយរក្សាខ្នងឲ្យត្រង់ លើកក្បាលឡើង និងតម្រង់ទូ្រងរបស់អ្នកមិនថាអ្នកឈឺឬក៏អង្គុយនោះទេ ចូរអ្នកចៀសវាងពត់ចុះក្រោម និងធ្វើឲ្យខ្នងកោង។
១. សំពះទៅក្រោយខ្នង
ដំបូងអ្នកត្រូវបត់កែងដៃអ្នកយឺតៗទៅក្រោយ ហើយចាប់ផ្តើមប៉ះម្រាមដៃចូលគ្នា ខ្នងរបស់អ្នកត្រូវយឺតចុះក្រោម ហើយករបស់អ្នកត្រូវយឺតឡើងលើ។ បន្ទាប់មកទៀត ស្មារបស់អ្នកត្រូវយឺតចុះក្រោមបន្តិច រួចសំពះបាតដៃចូលគ្នា សំពះបែបនោះរយៈពេល ៣០ វិនាទី រួចហើយដាក់ដៃចុះក្រោមហើយបន្តធ្វើឲ្យបានពីរដង។
២. ធ្វើដៃជារង្វង់ទៅក្រោយ
ចំពោះក្បាច់នេះវិញ អ្នកត្រូវដាក់ដៃលើស្មាស្រាលៗ ប្រើកម្លំាងស្មារបស់អ្នកដើម្បីគូរជារង្វង់។ បន្ទាប់មកទៀត បង្វិលវាពីឆ្វេងទៅស្តំា ហើយប្រចាសវិញ។ អ្នកត្រូវធ្វើឲ្យបាន ៣០ វិនាទីម្ខាងៗ។
៣. បើកស្មា
ដំបូងអ្នកត្រូវដាក់ជើងទំាងពីររបស់អ្នកគួរតែឃ្លាតស្មើនឹងស្មាហើយស្មាវិញគួរតែស្របទៅនឹងជញ្ជំាង។ ចំណែកឯដៃត្រូវតែងត្រង់ជាងខ្នងដោយទៅទ្រនឹងជញ្ជាំង។ បន្ទាប់មកទៀត អ្នកត្រូវសង្កត់ខ្នងរបស់អ្នកចុះហើយលើកត្រគាកស្រាលៗ។ បន្ទាប់ពីធ្វើបែបនេះហើយ អ្នកនឹងមានអារម្មណ៍ឈឺព្រោះស្មានិងដៃត្រូវបានទាញចេញ។ ការធ្វើបែបនេះពិតជាមានអារម្មណ៍ស្រួលខ្លួនមែនទែន៕
រូបភាព៖ Little Red Book, Pinterest
ចុចអានបន្ត៖
មានអាការៈឈឺចុកចាប់ពេលមករដូវម្តងៗ ចង់សម្រួលការឈឺចាប់មិត្តនារីគប្បីសាក ៦ វិធីសាមញ្ញនេះ