អាហារ ៩យ៉ាងមិនគួរញ៉ាំដំណាលគ្នាដាច់ខាត ព្រោះអាចមានគ្រោះថ្នាក់ច្រើនដល់សុខភាព
- 2020-04-23 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៩យ៉ាងមិនគួរញ៉ាំដំណាលគ្នាដាច់ខាត ព្រោះអាចមានគ្រោះថ្នាក់ច្រើនដល់សុខភាព
អាហារប្រភេទខុសគ្នាមួយចំនួនអាចមានសារធាតុប្រឆាំងគ្នា ដែលធ្វើឲ្យពេលយើងញ៉ាំវាចូលក្នុងពោះដំណាលគ្នា អាចបង្កឲ្យមានបញ្ហាផ្សេងៗ និងអាចមានគ្រោះថ្នាក់ដល់ជីវិតផងក៏មាន។ ដូច្នេះហើយថ្ងៃនេះ កញ្ញា នឹងនាំប្រិយមិត្តទាំងអស់គ្នាមកដឹងពីអាហារចំនួន ៩គូដែលមិនគួរទទួលទានរួមក្នុងពេលវេលាជាមួយគ្នាឡើយ ដោយសារវាអាចនាំឲ្យមានបញ្ហានានាដូចខាងក្រោមនេះ៖
១. គ្រឿងស្រវឹង ជាមួយទុរេន នឹងធ្វើឲ្យកើតអាការៈក្ដៅក្នុង
នៅក្នុងផ្លែទុរេនមានសារធាតុស្ពាន់ធ័រជាច្រើន ដូច្នេះនៅពេលទទួលទានផ្សំគ្នាជាមួយស្រាប្រភេទមួយចំនួនដែលមានភាពក្ដៅដូចគ្នា នឹងធ្វើឲ្យមានបញ្ហាក្ដៅខ្លាំងក្នុងក្រពះ។ បើមានបញ្ហានេះត្រូវផឹកទឹកត្រជាក់ៗឲ្យបានច្រើនតាមក្រោយ។
២. គ្រឿងស្រវឹងជាមួយម្ហូបហឹរធ្វើឲ្យលើសឈាម
ជាតិអាល់កុល និងម្ទេសមានសារធាតុដែលពន្លឿនចរន្តឈាម ដែលបើសិនទទួលទានរួមគ្នាអាចនឹងបង្កឲ្យមានការឡើងសម្ពាធឈាមខ្ពស់ ឬលើសឈាម។
៤. អាហារបំពងជាមួយផ្លែឪឡឹកអាចបង្កឲ្យរាគ
អាហារបំពងមានជាតិខ្លាញ់ច្រើនស្រាប់ទៅហើយ បើយកមកញ៉ាំជាមួយផ្លែឪឡឹកដែលមានទឹកច្រើនទៀតអាចធ្វើឲ្យក្រពះមានខ្លាញ់ និងទឹកច្រើនជ្រុល អាចបង្កជាអាការៈរាគបាន។
៥. ក្ដាមជាមួយផ្លែទន្លាប់
អាហារពីរយ៉ាងនេះអាចធ្វើឲ្យរាងកាយចុះត្រជាក់ខ្លាំងរហូតទៅជារងា ដូច្នេះសម្រាប់អ្នកចាញ់រងានឹងអាចបង្កឲ្យមានអាការៈចុកពោះ និងរាករូសបាន។
៦. ក្ដាមជាមួយទឹកកកឈូសអាចបង្កឲ្យរាករូស
ក្ដាមធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយកាន់តែត្រជាក់ ហើយបើយើងញ៉ាំរបស់ត្រជាក់ទៅបន្ថែមទៀត វានឹងធ្វើឲ្យកើតការរាករូសដូចគ្នា។
៧. សាច់ជ្រូកជាមួយការ៉េម ធ្វើឲ្យពិបាករំលាយអាហារ
សាច់ជ្រូកមានជាតិប្រូតេអ៊ីនដែលក្រពះត្រូវការពេលវេលាយូរដើម្បីរំលាយ ដូច្នេះបើអ្នកទទួលទានរបស់ត្រជាក់ទៅជាមួយគ្នាទៀតនោះនឹងធ្វើឲ្យក្រពះធ្វើការកាន់តែពិបាក និងឈានទៅដល់ការមានបញ្ហាក្រពះ។
៨. គុយទាវជាមួយបាយស ធ្វើឲ្យឆាប់ធាត់
គុយទាវនិងបាយសសុទ្ធតែមានជាតិកាបូអ៊ីដ្រាត ឬជាតិម្សៅខ្ពស់ដែលធ្វើឲ្យក្រពះត្រូវចំណាយពេលយូរក្នុងការរំលាយ អស់កម្លាំង ងងុយគេង និងជាពិសេសគឺឆាប់ធាត់។
៩. ចេកជាមួយត្រាវធ្វើឲ្យហើម និងឆ្អល់ពោះ
អាហារទាំងពីរនេះក៏មានសារជាតិកាបូអ៊ីដ្រាតខ្ពស់ដូចគ្នា ដូច្នេះហើយវាធ្វើឲ្យពិបាករំលាយអាហារ និងកើតអាការៈឆ្អល់ពោះ ៕