តើតារា K-pop ណាខ្លះ មានកិត្តិយសបានជួបសំណេះសំណាលនិងធ្វើការជាមួយប្រធានាធិបតីកូរ៉េ?

  • 2019-12-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចំណោម​តារា K-pop រាប់​ពាន់​នាក់​ មាន​តែ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ​ដែល​មាន​ឱកាស​និង​កិត្តិយស បាន​​ចូល​ជួប​សំណេះ​សំណាល​ផ្ទាល់​ ព្រម​ទាំង​បាន​ធ្វើ​ការងារ​​ជាមួយ​ប្រធានាធិបតី​កូរ៉េ​តែ​ម្តង។

Yoona (SNSD)

តារា​ស្រី​រូប​ស្រស់ មក​ពី​ផលិតកម្ម SM បាន​ចូល​ជួប​ប្រធានាធិបតី​និង​ស្រ្តី​ទី​១ នៃ​ប្រទេស​កូរ៉េ ២ដងរួចមកហើយ។ Yoona ក៏​បាន​​ខិតខំ​ធ្វើ​ការងារ​សប្បុរសធម៌​ និង​បាន​បរិច្ចាគ​ថវិកា ដល់​ទៅ​៣០០​លាន​វ៉ុន (ជាង២៥ម៉ឺនដុល្លារ​) ដើម្បី​ជួយ​អ្នក​ក្រ​លំបាក។

​​Song Hye Kyo

នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៧ Song Hye Kyo បាន​ជ្រើស​រើស​ធ្វើ​ជា​ដៃ​គូ របស់​ប្រធានាធិបតី Moon Jae In ក្នុង​​ការ​បើក​ពិធី​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចចិន – កូរ៉េ ដែល​ធ្វើ​ឡើង​​នៅ​ Beijing ប្រទេស​ចិន​។

Song Joong Ki and Kim Yuna

នៅ​ក្នុង​ខែ មករា ឆ្នាំ​២០១៨ Song Joong Ki បាន​ចូល​រួម​និង​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​តំណាង​ឲ្យ​ទេសចរ​នៅ​កូរ៉េ​​ ក្នុង​ពិធី​​បើក​សម្ពោធ​ ប្រលានយន្តហោះ​ Incheon ច្រក​ទ្វារ​ទី​២។ ក្នុង​នោះ​ដែរ​ ឃើញ​មាន​វត្តមាន តារាសម្តែង​ស្រី Kim Yuna អម​​ដំណើរ​ជាមួយ​គ្នា រួម​ទាំង​ប្រនាធិបតី​ផង​ដែរ។

Red Velvet and Seo Hyun (SNSD)

នៅ​ក្នុង​ខែ​មិនា ឆ្នាំ២០១៨ Seo Hyun សមាជិក​ក្រុម SNSD និង​ក្រុម Red Velvet បាន​អម​ដំណើរ​និង​មាន​​​ការ​ស្វាគមន៍​​​ពី​ប្រធានាធិបតី​កូរ៉េ ក្នុង​ការ​ប្រគុំ​តន្រ្តី​ដ៏​ពិសេស​មួយ​រវាង​កូរ៉េ​ទាំង​ពីរ។ ជាពិសេស​មាន​វត្តមាន​តារា​ចម្រៀង​​ជើង​ចាស់ Cho Yong Pil និង​ក្រុម​តារា​ស្រី​នៃ​ផលិតកម្ម​ SM ជា​តំណាង​ឲ្យ​វប្បធម៌​សិល្បៈ​​នៃ​ប្រទេស​កូរ៉េ។​​

BTS

បុរស​សង្ហារ​គួរ​ឲ្យ​ស្រលាញ់​ទាំង​៧​រូប មក​ពី​ផលិតកម្ម​ Big Hit ត្បិត​តែ​ជា​តារា​​ផ្ទុះ​ល្បី​​ក្នុង​អំឡុង​​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ពួក​គេ​ក៏​មាន​ឱកាស​បាន​ជួប​ផ្ទាល់​ជាមួយ ប្រធានាធិបតី​និង​ស្រ្តី​ទី​១​នៃ​ប្រទេស​កូរ៉េ​ បាន​២ដង​ហើយ ក្នុង​ឆ្នាំ​២០១៨។ លើក​ទី​១ គឺ​​នៅ​ក្នុង​កិច្ច​​ប្រជុំ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ឡើង​នៅ​ខែ​សីហា ឆ្នាំ​២០១៨ ហើយ​ក្រុម BTS បាន​ឡើង​​និយាយ​សន្ទរកថា​ អស់​រយៈពេល​ ៦​នាទី។ ក្រោយ​បាន​២​ខែ​ កន្លង​ផុត​ទៅ BTS បាន​ជួប​និង​សំណេះ​សំណាល​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​ប្រធានាធិបតី​កូរ៉េ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មិត្តភាពបារាំង ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង។

​​Exo

នេះ​ជា​រូប​ភាព​មួយ​ ដែល​ក្រុម​ EXO បាន​ចូល​រួម​​កម្មវិធី​ជប់លៀង រវាង​ប្រធានាធិបតី Moon Jae In ប្រធានាធិបតី Donald Trump។ តារា​​កូរ៉េ​ប្រុស​មក​​ពី​ផលិតកម្ម​ SM គឺ​ជា​​ក្រុម​តែ​មួយ​គត់ ដែល​​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស ក្នុង​ព្រឹត្តិការណ៍​ជួប​​សំណេះសំណាល​រវាង​ប្រទេស​ធំៗ​ទាំង​ពីរ។

Suzy

នៅ​​ថ្ងៃ​ទី ២០​ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ Suzy បាន​​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយល ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​មាន​ឈ្មោះ​ថា Friut of Love ធ្វើ​ឡើង​ក្នុង Blue House។ អតីត​សមាជិក​ក្រុម Miss A រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ជា​តារា​សប្បុរស​ធម៌ ដូច្នេះ​ហើយ​ទើប​បាន​ជា​​នាង​ ត្រូវ​បាន​អញ្ជើញ​ក្នុង​​ព្រឹត្តិការណ៍​ដ៏​ធំ​។ មិន​តែ​ប៉ុណ្ណោះ​ Suzy បាន​បំពាក់​កេតនភណ្ឌ ​កិត្តិយស ក្រោម​គម្រោង​សប្បុរសធម៌ Friut of Love នៅ​លើ​អាវ​របស់​ប្រធានាធិបតី Moon Jae In ផង​ដែរ៕

ចុចអានបន្ត៖ ក្រោយធ្លាយរូបពោះធំដូចមានទម្ងន់ Fan Bingbing យកកាបូបបាំងពោះជិត

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ ដេត ឈុនអ៉ី