ស្អាតប្លែក! ស្ទីល​ផាត់​មុខ​បែប​ពេញនិយម​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​លេចធ្លោ​គ្រប់​កម្មវិធី​ ​

  • 2019-12-13 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភាព​នារី​យើង​តែង​ជួប​ប្រទះ​ផល​វិបាក​ពេល​មាន​កម្មវិធី​ម្តងៗ ទាំង​សម្លៀកបំពាក់ ទាំង​សក់ ហើយ​ជាពិសេស​គឺ ការ​ផាត់​មុខ​ទៀត​ផង។ ស្រប​ពេល​កំពុង​រវល់​នឹង​កម្មវិធី​ជាប់ៗ​គ្នា​ច្រើន​ហើយ​នៅ​មក​អង្គុយ​រក​នឹក​ម៉ូដ​សក់ ឬ ស្ទីល​ផាត់​មុខ​ទៀត គឺ​កាន់​តែ​ចំណាយ​ពេល​ច្រើន​ទៀត​ហើយ។ ដូច្នេះ ​អ្នក​អាច​ក្រឡេក​មក​ជ្រើស​រើស​នូវ​ស្ទីល​ផាត់​មុខ​ទាំង​នេះ ដែល​កំពុង​ពេញ​និយម​គ្រប់​ស្រទាប់​ អាច​ផាត់​បាន​មិន​ថា​អ្នកមានវ័យក្មេង ឬ ចំណាស់​នោះ​ទេ៖

រូបតំណាង
រូបតំណាង

ដូច​ដែល​អ្នក​បាន​ឃើញស្រាប់ ស្ទីល​ផាត់​មុខ​ទាំង​នេះ​សុទ្ធ​សឹង​តែ​មិន​ប្រើ​ពណ៌​ក្រែម​ដុត​ខ្លាំង​ ឬ ក្រម៉ៅ​ពេក​នោះ​ទេ ព្រោះ​វា​អាច​មិន​សូវ​ធ្វើ​ឱ្យ​ផ្នែក​ផ្សេង​ទៀត​លេច​ធ្លោ។ ការ​ជ្រើសរើស​ពណ៌​ក្រែម​ស្រាលៗល្មម ជួយឱ្យ​គេ​ចាប់​អារម្មណ៍​ផ្ទៃ​មុខ​ទាំង​មូល ជាពិសេស​គឺ​ភ្នែក។ មិន​ថែម​តែ​ប៉ុណ្នោះ វា​ជួយ​ធ្វើ​ឱ្យ​មើល​ទៅ​បែប​សុភាព​ផង​ដែរ ជាមួយ​នឹង​ការ​ផាត់​ភ្នែក​ពណ៌​ស្រាលៗ​ដូច​គ្នា​ ហើយ​មិន​គូរ​កន្ទុយ​ភ្នែក​ឡើង​ខ្លាំង​ពេក​នោះ​ទេ។

រូបតំណាង
រូបតំណាង

រីឯ​រោម​ភ្នែក​ក៏​មិន​ចាំ​បាច់​ពាក់​​រោមភ្នែក​ដែល​មាន​លក្ខណៈ​ក្រាស់ ឬ ខ្មៅ​ខ្លាំង​ពេក​ដែរ គឺ​វែងល្មមសមនឹងភ្នែក មិនស្តើងពេក មិនក្រាស់ពេក​ រួម​ជាមួយ​ការ​គូរ​ចិញ្ចើម​ពណ៌​ស្រាល​ល្មម​ដែល​ស័ក្តិសម​នឹង​ពណ៌​សក់​របស់​អ្នក​ទៀត​នោះ វា​នឹង​ធ្វើ​ឱ្យ​ការ​ផាត់​មុខ​​មើល​ទៅ​​ស្អាត​បែប​ធម្មជាតិ ហើយ​អាច​ចូល​រួម​បាន​គ្រប់​កម្មវិធី​តែ​ម្តង៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ គន្លឹះ​ថត​រូប​មើល​ទៅ​ស្អាត គួរ​ឱ្យ​ទាក់ទាញ​បែប​ធម្មជាតិ​ដោយ​មិន​បាច់​ប្រឹង

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម