កុំ​គិត​ច្រើន​ពេក​អី! ប្រយ័ត្ន​លេច​ចេញ​នូវ​ផល​វិបាក​​ទាំង​ ១០ នេះ

  • 2019-11-08 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ឆាក​ជីវិត​មនុស្ស​ម្នាក់ៗ តែង​ជួប​រឿង​ដែល​នាំ​នូវ​ក្តី​កង្វល់ និង ភាព​ស្មុគស្មាញ​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​ជូប​ហើយ​ក៏​ដោះ​យ៉ាង​ស្រួល​ ឯ​អ្នក​ខ្លះ​គឺ​គិត​មិន​ចេញ រឿង​រ៉ាវ​វិល​មុខ​ច្រើន​ពេក។ យ៉ាង​ណា​មិញ ពេល​ជួប​រឿង​ឈឺ​ក្បាល​បែប​នោះ យើង​ត្រូវ​គិត​គូ​សន្សឹមៗ កុំ​ក្តៅ​ក្រហាយ​ពេក​ឬ ឆាប់​យក​វា​មក​គិត​យូរ​ពេក ព្រោះ​វា​មិន​ល្អ​សម្រាប់​អ្នក​នោះ​ឡើយ។ ការ​ស្រ្តេស​ពេក​ នឹង​ធ្វើ​ឱ្យ​អ្នក​លេច​ចេញ​នូវ​ ទម្លាប់​មិន​ល្អ​ខាង​ក្រោម៖

១. ចាប់​ផ្តើម​សេព​សុរា ឬ ជក់​បារី​ ជា​ប្រចាំ​ដើម្បី​បំភ្លេច​ទុក្ខ​កង្វល់​ និង​រឿង​ស្មុគស្មាញ

រូបតំណាង

**២. ជម្ងឺ​គេង​មិន​លក់ រហូត​ដល់​បើក​ភ្នែក​ទល់​ភ្លឺ​ក៏​មាន​**

រូបតំណាង

៣. ផ្លាស់​ប្តូរ​ចំណង់​អាហារ អាច​ញុំា​មិន​ឈប់​ ឬ មិន​ញុំា​សោះ

រូបតំណាង

៤. ធ្វើ​ឱ្យ​អ្នក​លែង​ចង់​ហាត់​ប្រាណ គ្មាន​កម្លាំង និង គ្មាន​អារម្មណ៍​ហាត់

រូបតំណាង

៥. អាច​ធ្វើ​ឱ្យ​អ្នក​កើត​ជម្ងឺ​ថប់​អារម្មណ៍ (Anxiety)

រូបតំណាង

៦. បើ​ធ្ងន់​ធ្ងរ​ខ្លាំង វា​អាច​បង្ក​ជា​ជម្ងឺ​បាក់​ទឹក​ចិត្ត

រូបតំណាង

៧. បណ្តាល​ឱ្យ​ប្រព័ន្ធ​ភាព​សុំា​ចុះ​ខ្សោយ និង ងាយ​ឆ្លង​នូវ​ជម្ងឺ​ជា​ច្រើន​ទៀត

រូបតំណាង

៨. ចាប់​ផ្តើម​ផ្តាច់​ខ្លួន​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ដូច​ជា​ គ្រួសារ​ និង​ មិត្ត​ភ័ក្ត​ជាដើម

រូបតំណាង

៩. ងាយ​ទទួល​រង​នូវ​មេរោគ និង​ ជម្ងឺ​រាត​ត្បាត​ផ្សេងៗ​ចូល​ទៅ​ក្នុង​រាង​កាយ

រូបតំណាង

១០. ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ហត់​នឿយ ទាំង​ផ្លូវ​ចិត្ត ​និង ផ្លូវ​កាយ ទោះ​ជា​អ្នក​បាន​គេង​គ្រប់​គ្រាន់​ក៏​ដោយ

រូបតំណាង

អានបន្ត៖ អាហារ​ និង​ ភេសជ្ជៈ ៧ មុខ បំបាត់​បញ្ហា​ទល់​លាមកពូកែអស្ចារ្យ

ប្រភព៖ facty ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម