ល្បិចសន្សំលុយ ៦យ៉ាងឲ្យឆាប់បានទៅដើរលេងក្រៅប្រទេស
- 2019-02-18 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចសន្សំលុយ ៦យ៉ាងឲ្យឆាប់បានទៅដើរលេងក្រៅប្រទេស
ឲ្យតែដល់ថ្ងៃឈប់សម្រាកម្នាក់ៗដឹងតែចង់ទៅដើរលេងកន្លែងស្អាតៗហើយ ជាពិសេសនៅក្រៅប្រទេសតែម្ដង។ ប៉ុន្តែទៅដើរលេងគឺត្រូវការលុយ ហើយបើទៅក្រៅប្រទេសរឹតតែត្រូវការលុយច្រើន។ តើត្រូវធ្វើម៉េចទៅទើបឆាប់មានលុយច្រើនទៅដើរលេង? បើលុយបើកមកមួយខែៗមិនដែលសល់ផងហ្នឹង! កុំបារម្ភ សាកប្រើវិធី ៦វិធីនេះ អាចជួយឲ្យសន្សំលុយឆាប់បានគ្រប់ទៅដើរលេងបាន។
១. រៀបចំគម្រោងដើរលេងឲ្យហើយ
មុនពេលទៅដើរលេងឬសន្សំលុយយ៉ាងហោចណាស់អ្នកគួរតែរៀបគម្រោងទុកជាមុនសិន។ ត្រូវទៅកន្លែងណា? ធ្វើអ្វី? ជិះអីទៅ? ញ៉ាំនៅកន្លែងណា? និងចំណាយអស់ប៉ុន្មានក្នុងការធ្វើដំណើរ?បើដឹងច្បាស់ហើយ យើងអាចរៀបចំលុយបានត្រឹមត្រូវ និងមិនខ្វះមុខខ្វះក្រោយ។
២. គណនាលុយដែលត្រូវចំណាយ
នៅពេលដែលមានគម្រោងច្បាស់លាស់ហើយ ត្រូវគណនាមើលលើចំណាយដែលត្រូវចាយនៅក្នុងដំណើរកម្សាន្តមួយនោះ។ បន្ទាប់មកត្រូវចេះគ្រប់គ្រងចំណូល។ បែងចែកឲ្យច្បាស់លុយណាត្រូវចាយ លុយណាត្រូវទុកសម្រាប់ធ្វើដំណើរ កុំគិតស្មុគស្មាញពេក ក៏គិតស្រួលពេកដែរ ត្រូវធ្វើយ៉ាងណាឲ្យមានតុល្យភាព ហើយអាចអាចឲ្យគម្រោងការរបស់យើងអាចសម្រេចបាន។ កុំតានតឹងពេករហូតទៅដើរលេងទាំងគ្មានក្ដីសុខ។
៣. កាត់បន្ថយចំណាយដែលមិនចាំបាច់ផ្សេងៗ
បើអ្នកមានប្រាក់ខែដែលច្បាស់លាស់មួយហើយអ្នកគួរតែការ់បន្ថយចំណាយដែលគ្មានប្រយោជន៍ចោលខ្លះ។ ធ្វើបែបនេះវាជួយឲ្យយើងងាយស្រួលក្នុងការបែងចែកលុយយកទៅសន្សំទុក។ កុំគិតតែចង់ញ៉ាំនេះញ៉ាំនោះតាមតែឃ្លាន មុនពេលចំណាយលើអ្វីមួយត្រូវចេះគិតគូរឲ្យច្បាស់លាស់សិនចាំចាយ។
៤. ចាប់ផ្ដើមប្រមូលលុយទុកសន្សំពីឥឡូវទៅ
ចាប់ពីពេលនេះទៅត្រូវប្រាប់ខ្លួនឯងថា ខ្លួនឯងមានគម្រោងច្បាស់លាស់មួយហើយ ចឹងហើយត្រូវតែសន្សំលុយឲ្យបានសម្រេចគោលដៅមួយនោះ។ ធ្វើការសន្សំលុយតាមរបៀបរបស់អ្នក ដែលអ្នកគិតថាអាចទុកថាអាចទុកលុយបានគង់ល្អ។
៥. កុំតក់ក្រហល់ រង់ចាំមើលក្រែងមានប្រូម៉ូសិនពិសេស
កុំប្រញាប់ទៅកក់ដំណើរកម្សាន្តតាមដែលនឹកឃើញចង់ទៅពេក។ រង់ចាំនៅថ្ងៃបុណ្យជាតិពិសេសៗ ព្រោះនៅថ្ងៃទាំងនោះតែងតែមានប្រូម៉ូសិនជានិច្ច។ បើប៉ះចំប្រូម៉ូសិនណាថោកយើងអាចសល់លុយបានច្រើនទុកទិញឥវ៉ាន់ទៅបន្ថែមទៀត ឬអាចទុកលុយធ្វើដំណើរកម្សាន្តលើកក្រោយបានទៀតផង។
៦. រកចំណូលបន្ថែម
ប្រសិនបើយើងមានតម្រូវការកើនឡើង យើងត្រូវចេះរកចំណូលបន្ថែម ។ បើយើងមិនការតម្លើងប្រាក់ខែអីទេ អ្នកគួរតែជ្រើសយកវិធីផ្សេងដូចជាការលក់អនឡាញ ឬធ្វើការងារថែមម៉ោងផ្សេងទៀតដែលអ្នកគិតថាអ្នកអាចធ្វើបាន៕
ចុចអាន៖ សន្សំយូរៗទៅកាន់តែគ្មានសល់ សាកតិចនិចឆ្លាតវៃក្នុងការគ្រប់គ្រងលុយនេះម្ដងមើល!