ការងារ​​ក្នុង​ផ្ទះ​ដែល​មនុស្ស​ស្រី​ពូកែ និង​រឹងមាំ​តែងតែ​ចេះធ្វើដោយខ្លួន​ឯង

  • 2018-08-05 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារ​ផ្ទះ​គឺ​ជា​ការងារ​មួយ​ដែល​ស្ត្រី​គួរ​តែ​ចេះ​មិន​ថា​តិច​ឬក៏​ច្រើន​នោះ​ទេ​ ហើយ​បន្ថែម​ពី​លើ​នេះ​បើ​អ្នក​ចេះ​ការងារ​ដែល​ចាំ​បាច់​ធ្វើ​នៅ​ក្នុង​ផ្ទះ​ទៀត​នោះ​វា​​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​ដោយ​មិន​ចាំ​បាច់​ពឹង​អ្នក​ណា​មក​ជួយ​ឡើយ​​។ ម្យ៉ាង​ទៀត​វា​ជួយធ្វើ​ឲ្យ​អ្នក​ដទៃ​​​សរសើរ​អ្នក​ទៀត​ផង​ បែប​នេះ​ហើយ​រឿង​ខាង​ក្រោម​នេះ​អ្នក​គួរ​តែ​ចេះ​ធ្វើ​ដោយ​ខ្លួន​ឯង​៖

១. ចម្អិន​អាហារ​

មនុស្ស​ស្រី​ដែល​ពូកែ​គឺ​ភាគ​ច្រើន​នាង​ចេះ​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង ទោះ​បី​មិន​ច្រើន​ក៏​អាច​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​បាន​រាល់​ថ្ងៃ​ដែរ។ នាង​មិន​ចាំ​បាច់​ពិបាក​ក្នុង​ការ​ចម្អែត​ក្រពះ​​ខ្លួន​ឯង​ ហើយ​ត្រូវ​ពឹង​អ្នក​ណា​​​នោះ​ទេ។

រូបតំណាង

**២. ផ្លាស់​ប្ដូរ​អំពូល**

មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​អាច​ប្ដូរ​អំពូល​ដោយ​ខ្លួន​ឯង​បាន?​ វា​ពិត​ជា​ល្អ​ណាស់​បើ​សិន​អ្នក​អាច​ធ្វើ​បាន​ដោយ​មិន​បាច់​ពឹង​មនុស្ស​ប្រុស។ មនុស្ស​ស្រី​ដែល​រស់​នៅ​ម្នាក់​ឯង ភាគ​ច្រើន​គឺ​ចេះ​រឿង​បែប​នេះ​ស្រាប់​ទៅ​ហើយ ដោយ​នាង​មិន​បាច់ចាំ​តេ​ហៅ​ជាង​អគ្គិសនី​អី​នោះ​ទេ។

៣. ផ្ដាច់​ចរន្ត​អគ្គិសនី​

​នារី​ជា​ទូទៅ​ចូល​ចិត្ត​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ ​ម៉ាស៊ីន​កម្ដៅ​ឬក៏​​​ឧបករណ៍​ផ្សេង​ទៀត​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​អ្នក​នឹង​អរគុណ​នូវ​ចំណេះ​ដឹង​នេះ។ ការ​ដែល​ចេះ​ផ្ដាច់​ចរន្ត​អគ្គិសនី​អាច​កាត់​បន្ថយ​ហានិភ័យ​បាន។

៤. សម្លាប់​សត្វ​ល្អិត​

ទោះ​សត្វ​ល្អិត​នៅ​ទីណា​ក៏ដោយ​អ្នក​មិន​បាច់​បារម្ភ​ទៀត​ទេ ព្រោះ​អ្នក​អាច​ចាត់ការ​វា​ដោយ​ខ្លួន​ឯង​មិន​បាច់​ស្រែក​ឲ្យ​គេ​ជួយ​ទៀត​ទេ។

៥. ដេគ័រផ្ទះ​ខ្លួន​ឯង

មិន​ចាំ​បាច់​ចំណាយ​ច្រើន​ជួល​គេ​មក​រៀបចំ​ឲ្យ​គេ នាង​តែង​តែ​រៀបចំ ទិញ​នេះ​ទិញ​នោះ មក​ដេគ័រ​ខ្លួន​ឯង​បាន​យ៉ាង​ស្អាត តាម​តែ​នាង​ស្រឡាញ់។

រូបតំណាង

៦. ជួសជុលកុំព្យូទ័រ

មិន​ចាំបាច់​ចេះ​ច្រើន​ដូច​អ្នក​ជំនាញ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​​​អី​ជា​អី​ទៅ​បាន​ហើយ ព្រោះ​វា​អាច​ជួយ​បាន​ខ្លះ​នៅ​ពេល​មាន​បញ្ហា។

រូបតំណាង

សរុប​មក កុំ​គិត​ថា​ការងារ​ខ្លះ​ជា​របស់​មនុស្ស​ប្រុស​អី​ បើ​អាច​យើង​ចេះ​ធ្វើ​ខ្លួន​ឯង​វា​ពិត​ជា​ល្អ ព្រោះ​ពេលខ្លះ​គេមិន​អាច​នៅ​ក្បែរ​យើង​រហូត​នោះ​ទេ​។ ការ​ងារ​ណា​ដែល​យើង​ធ្វើ​បាន​យើង​គួរ​តែ​ធ្វើ ហើយ​វា​ក៏​ងាយស្រួល​ជាង​ការ​ប្រើ​អ្នក​ផ្សេង​មក​ធ្វើ​ឲ្យ​យើង​ដែរ៕

ចុចអាន៖​បើ​រាល់​ថ្ងៃ​កំពុង​ធ្វើ ១០​យ៉ាង​នេះ​ ធានា​ថា​​​១០​ឆ្នាំ​ក្រោយ​អ្នក​នឹង​ស្ដាយ​​ក្រោយ​ខ្លាំង​​

អត្ថបទ៖ ផេង ផលធិតា