តិចនិក​ងាយៗ​ជួយ​ឱ្យ​ធ្មេញ​ស​ភ្លឺ​ ញញឹម​​ស្អាត ដោយ​មិន​ពឹង​ពេទ្យ

  • 2018-07-23 06:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេញ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​សម្រស់​ ហេតុ​នេះ​ហើយ​ទើប​គ្រប់​គ្នា​ជា​ពិសេស​ស្រីៗ​តែង​យក​ចិត្ត​ទុក​ដាក់​បំផុត។​ គ្មាន​អ្នក​ណា​ចង់​បាន​ធ្មេញ​ខ្មៅ​នោះ​ទេ​។ អ្នក​ខ្លះ​ក៏​សម្រេច​ចិត្ត​បិទ​ធ្មេញ​ស​ ឬ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​ឱ្យ​ធ្មេញ​ស​ផ្សេងៗ​ដោយ​ភ្លេច​គិត​ពី​រូបមន្ត​ធម្មជាតិ។​ បើ​អ្នក​មាន​ធ្មេញ​មិន​សូវ​ស​ស្អាត​នោះ​ទេ​ គួរ​តែ​សាក​វិធី​ងាយៗ​ពី​ធម្មជាតិ​ទាំង​នេះ​សិន​មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ឧបករណ៍​ធ្វើ​ឱ្យ​ស​ផ្សេងៗ៖

១.​ ញ៉ាំ​ឈីស​ជា​ប្រចាំ

តើ​ឈីស​ពិត​ជា​ជួយ​ឱ្យ​ធ្មេញ​ស​បាន​មែន​ឬ?​ អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ហើយ​ថា​ឈីស​ជួយ​ការ​ពារ​មិន​ឱ្យ​ធ្មេញ​ពុក​ ហើយ​ថែម​ទាំង​ស​ភ្លឺ​ចែង​ចាំង​ថែម​ទៀត​ផង។​ បើ​អ្នក​ចង់​ឱ្យ​ធ្មេញ​រឹង​មាំ​ហើយ​ស​គួរ​តែ​ញ៉ាំ​ឈីស​ជា​ប្រចាំ​ តែ​កុំ​ភ្លេច​គិត​ពី​រឿង​គីឡូ​ផង។

២.​ ប្រើ​ប្រាស់​បំពង់​បឺត

ដូច​ដែល​អ្នក​ធ្លាប់​ដឹង​ហើយ​ថា​ ការ​ញ៉ាំ​កាហ្វេ​និង​តែ​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​លឿង​មើល​ទៅ​ស្រអាប់។​ ហេតុ​នេះ​ហើយ​ នៅ​ពេល​ដែល​អ្នក​ផឹក​តែ​ឬ​កាហ្វេ​ឬ​ប្រភេទ​ភេសជ្ជៈ​ដែល​ប្រើ​ពណ៌​គួរ​តែ​ប្រើ​ប្រាស់​បំពុង​បឺត​ដើម្បី​ជា​ជំនួយ។​ នៅ​ពេល​អ្នក​ប្រើ​ប្រាស់​បំពង់​បឺត​ អ្នក​អាច​ការពារ​ទឹក​ទាំង​នោះ​មិន​ឱ្យ​ប៉ះ​ធ្មេញ​​បាន។ ​វា​អាច​ជួយ​ឱ្យ​ធ្មេញ​អ្នក​មិន​សូវ​លឿង​។

៣.​ ទំពារ​ស្ករ​កៅស៊ូ

មាន​ស្ករ​កៅស៊ូ​ជា​ច្រើន​ដែល​ជួយ​ឱ្យ​ធ្មេញ​រឹង​មាំ​ហើយ​ស។​ ប៉ុន្តែ​អ្នក​គួរ​តែ​ជ្រើស​រើស​ស្ករ​កៅស៊ូ​ណា​ដែល​មាន​ជាតិ​ស្ករ​ទាប​ដើម្បី​ជៀស​វាង​ការ​ពុក​ធ្មេញ។

៤.​ ញ៉ាំ​ផ្លែ​ប៉ោម​ និង​ការ៉ុត

អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ការ៉ុត​និង​ផ្លែ​ប៉ោម​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​។ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​ជួយ​ដល់​ធ្មេញ​អ្នក​ឱ្យ​ស​ជាង​មុន​។ ជំនួស​ដោយ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ គួរ​តែ​ញ៉ាំ​បន្លែ​វិញ​ល្អ​ជាង។

៥.​ ក្រូច​ឆ្មារ

ក្រូច​ឆ្មារ​មាន​មុខ​ងារ​ជួយ​កម្ចាត់​និង​សម្អាត​បាន​យ៉ាង​ល្អ។ អញ្ចឹង​កុំ​ឆ្ងល់​អី​ថា​ក្រូច​ឆ្មារ​ជួយ​ឱ្យ​ធ្មេញ​ស​ភ្លឺ​បាន​នោះ។​ គ្រាន់​តែ​យក​ក្រូច​ឆ្មារ​មួយ​ចំណិត​ស្តើង​មក​ដុស​ខាត់​នៅ​លើ​ធ្មេញ​ជា​ការ​ស្រេច​។​ តែ​កុំ​ធ្វើ​វា​ញឹក​ញាប់​លើស​ពី​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។

៦.​ ស្រ្តប៊ែរី

ស្រ្តប៊ែរី​ក៏​ដូច​ជា​ក្រូច​ឆ្មារ​ដែរ​ ប៉ុន្តែ​វិធី​ប្រើ​គឺ​ខុស​គ្នា។​ យក​ស្រ្តប៊ែរី​មក​កិន​ហើយ​ដាក់​លើ​ធ្មេញ​ចំនួន​ ១​ទៅ​៣​នាទី​ បន្ទាប់​មក​ខ្ពុល​ទឹក​ចេញ។​ អ្នក​នឹង​ទទួល​បាន​ធ្មេញ​ស​ស្អាត​ទាក់​ទាញ។

៧.​ សំបក​ចេក

គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​សំបក​ចេក​ជួយ​ឱ្យ​ធ្មេញ​ស​បាន​។ អ្នក​គ្រាន់​តែ​យក​សំបក​ចេក​មក​ដុស​ខាត់​លើ​ធ្មេញ​២​ឬ​៣​នាទី​បន្ទាប់​មក​ដុស​ធ្មេញ​ធម្មតា។

៨.​ ប្រើ​ក្រែម​លាប​មាត់​ពណ៌​ក្រហម

បើ​សិន​ជា​អ្នក​ខ្ជិល​ប្រើ​ប្រាស់​រូបមន្ត​ផ្សេងៗ​ នេះ​ជា​វិធី​ងាយ​ជាង​គេ​ក៏​ព្រោះ​តែ​ក្រែម​ពណ៌​ក្រហម​ជួយ​ឱ្យ​ធ្មេញ​អ្នក​មើល​ទៅ​ស​ខុស​ប្លែក​ពី​ពណ៌​ផ្សេង៕​

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម