តើការស្រលាញ់គេម្នាក់ឯង ហៅថាស្នេហាឬក៏អត់?
- 2019-10-31 10:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការស្រលាញ់គេម្នាក់ឯង ហៅថាស្នេហាឬក៏អត់?
តើអ្នកធ្លាប់ឆ្ងល់ទេថា ការស្រលាញ់គេតែម្ខាង គេហៅថា ស្នេហាឬអត់?
មនុស្សជាច្រើនបាននិយាយថា ស្នេហាកើតមានឡើងនៅពេលដែលមនុស្សពីរនាក់មានអារម្មណ៍ល្អជាមួយគ្នា មានចិត្តលើគ្នា និង បារម្ភពីគ្នា។ ចុះសម្រាប់ការស្រលាញ់ដែលមានទៅឱ្យគេ តែគេគ្មានសម្រាប់យើងវិញនោះ គេហៅថាអ្វីវិញទៅ? អ្នកខ្លះហៅវាថាជា ការស្រលាញ់តែម្ខាង ឬ ការស្រលាញ់គេតែឯង ។ ពាក់ពន្ធ័ជាមួយប្រធានបទនេះ ក៏មានការជជែកវែកញែកថា ការស្រលាញ់គេម្នាក់ឯងមិនមែនជាស្នេហានោះទេ ឯអ្នកខ្លះទៀតថា ទោះគេគ្មានចិត្តមកលើយើងវិញក៏វាជាស្នេហាដែរ។
ជាក់ស្តែង គ្មាននរណាម្នាក់អាចឱ្យនិយមន័យស្នេហាបានយ៉ាងត្រឹមត្រូវ ពិតប្រាកដ ឬ ក៏ល្អឥតខ្ចោះនោះទេ មានតែមនុស្សដែលស្ថិតក្នុងរឿងរ៉ាវនោះទេ ទើបអាចយល់ច្បាស់ថាវាមាននិយមន័យដូចម្តេចសម្រាប់ពួកគេ។
ដូច្នេះបើនិយាយបែបសាមញគឺ វាស្ថិតនៅលើថា តើការស្រលាញ់គេតែម្ខាងនោះធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងណា ? បើការដែលអ្នកសប្បាយចិត្តក្នុងការលះបង់ពេលវេលានិងក្តីស្រលាញ់របស់អ្នកទៅឱ្យភាគីម្ខាងទៀតដោយមិនទាមទារ ការតបស្នងអ្វីទាំងអស់ ទោះក្នុងទម្រង់ណាក៏ដោយ ហើយគ្រាន់តែប្រាថ្នាចង់ឃើញគេបានសុខ នោះអ្នកប្រាកដជារីករាយនឹងធ្វើរឿងទាំងនោះសម្រាប់គេ។ ដូចនេះ អ្នកអាចហៅវាថាជាស្នេហា សម្រាប់អ្នក ពីព្រោះអ្នករីករាយអបអរនឹងធ្វើវា។
ដោយឡែកសម្រាប់អ្នកដែលមានចិត្តលើគេតែម្ខាង ហើយព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីយកចិត្តគេ ធ្វើយ៉ាងណាឱ្យគេតបស្នងការស្រលាញ់វិញ មិនថាត្រូវចំណាយពេលឬ លុយកាក់អស់ប៉ុន្មាន ថែមទាំងពេលខ្លះភ្លេចធ្វើជាខ្លួនឯងទៀតផង។ ទង្វើដែលមិនគប្បីនឹងខ្លួនឯង មិនឱ្យតម្លៃខ្លួនឯងដើម្បីភាគីមួយទៀតនោះ គឺមិនបានចាត់ទុកថាជាស្នេហានោះទេ។
មនុស្សគ្រប់រូបត្រូវចាំថា មិនថានៅក្នុងស្ថានភាពយ៉ាងណា យើងត្រូវស្រលាញ់ខ្លួនឯងមុន នោះអ្នកដទៃនឹងឃើញពីតម្លៃរបស់យើងហើយតបស្នងក្តីស្រលាញ់នោះជាមិនខាន៕
អានបន្ត៖ ៥ ចំណុចសំខាន់ៗមើលដឹងថាគេស្រលាញ់អ្នក ឬក៏អត់