រិះគន់ច្រើនពេក Angelababy បកស្រាយរឿងគេមិនលេងចាក់ទឹកលើខ្លួន ថាចំថ្ងៃមករដូវ
- 2018-05-26 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិះគន់ច្រើនពេក Angelababy បកស្រាយរឿងគេមិនលេងចាក់ទឹកលើខ្លួន ថាចំថ្ងៃមករដូវ
ក្រោយពាក្យបកស្រាយកណ្ដាលអធ្រាត្ររបស់តារាសម្ដែងស្រីកំពុងមានប្រជាប្រិយភាព Angelababy បានធ្វើឲ្យទស្សនិកជនអាណិតនាង ច្រើនជាងស្អប់។
ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវតារាសម្ដែងស្រីចិន Angelababy មិនត្រូវគេចាក់ទឹកពេលចូលលេងក្នុងកម្មវិធី “Running Man” កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ តាមនោះដែរ នៅក្នុងភាគ៦ រដូវកាល៦នេះដែលត្រូវបានចាក់ផ្សាយ សមាជិកដទៃទៀត នៅពេលលេងហ្គេមត្រូវបានគេចាក់ទឹកឡើងជោកៗ ហើយជាច្រើនដង។
ដោយឡែកអ្នកម្ដាយកូន១ខាងលើត្រូវបានគេចាក់ទឹកត្រឹមតែមួយដងគត់។ ទស្សនិកជនក្រោយពេលឃើញដូចនេះបានសន្និដ្ឋានថា ដោយសារតែឥទ្ធិពលរបស់ខ្លួន ទើបប្រពន្ធរបស់តារាសម្ដែងប្រុស Huang Xiaoming ត្រូវបានគេចាត់ទុកដូចជាព្រះនាងដូចនេះ។
ក្រោយពេលទ្រាំស្ដាប់នឹងពាក្យរិះគន់លែងបាន កណ្ដាលអធ្រាត្រថ្ងៃទី២១ ខែឧសភា ស្រីស្អាតវ័យ២៨ឆ្នាំបានបញ្ចេញសំឡេងលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “ខ្ញុំទ្រាំនឹងពាក្យដ៏សាហាវរបស់អ្នកទាំងអស់គ្នាលែងបានទៀតហើយ។ ការពិតទៅ នៅថ្ងៃថតនោះ គឺខ្ញុំមករដូវ។ កាលពីមុន រាល់ពេលមករដូវ មិនមែនខ្ញុំមិនដែលចុះទឹកនោះទេ គ្រាន់តែថាលើកនេះមកចំថ្ងៃទី១តែម្ដង ទើបមិនសូវស្រួលខ្លួនខ្លាំង តែខ្ញុំមិនដែលនិយាយឡើយថាខ្ញុំមិនចុះទឹក ឬលេងមិនបាន។ ពេលនោះខ្ញុំខ្លាចខ្លាំងណាស់ ព្រោះមិនដឹងថា កៅអីនឹងបះទៅក្រោយពេលណា ហើយទឹកនឹងធ្លាក់មកពេលណា។ ខ្ញុំក៏អរគុណខ្លាំងណាស់ ដែលមិត្តរួមក្រុមនៅថ្ងៃនោះបានយោគយល់ខ្ញុំជាខ្លាំង ធ្វើឲ្យខ្ញុំកក់ក្ដៅ។ ចាស! ខ្ញុំបកស្រាយរួចហើយ”។
ក្រោយពេលស្ដាប់ការបកស្រាយខាងលើ ទស្សនិកជនបានប្រែពីស្អប់មកអាណិត តារាកើតឆ្នាំ១៩៨៩នេះវិញ ព្រោះត្បិតតែមករដូវពិតមែន តែនៅតែហ៊ានចុះទឹក មិនឲ្យខកខានការថតរបស់អ្នកដទៃឡើយ៕
ចុចអាន៖ សាន់ឆាយ ស្រវាកើបលុយឈឹបៗក្រោយរលូតកូនទី៣បានកន្លះខែ
ចុចអាន៖ បើគ្មានជំនួយ Photoshop សៀវ ឡុងនី រាងមិនស្រឡូនស្អាត ថែមទាំងមានសាច់ទ្រលុកទ្រលន់ទៀត!