ចាប់ផ្ដើមពពោះ កិច្ចការផ្ទះ៤យ៉ាងនេះ គួរឈប់ធ្វើបើមិនចង់មានគ្រោះថ្នាក់ដល់កូន
- 2018-04-24 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ផ្ដើមពពោះ កិច្ចការផ្ទះ៤យ៉ាងនេះ គួរឈប់ធ្វើបើមិនចង់មានគ្រោះថ្នាក់ដល់កូន
កិច្ចការក្នុងផ្ទះគឺជាបន្ទុកមួយដែលវិលជុំគ្មានថ្ងៃរួចរាល់ អស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះសម័យបច្ចុប្បន្នគេជឿថាមានសមភាព Gender មែនពិត តែមនុស្សស្រីហាក់នៅតែរ៉ាប់រងការងារក្នុងផ្ទះច្រើនជាងមនុស្សប្រុស ។ ទោះបីការងារផ្ទះជាការងារគ្មានគ្រោះថ្នាក់ តែនៅពេលស្ត្រីចាប់ផ្ដើមពពោះ ការងារផ្ទះ ៦ យ៉ាងនេះ ដែលនាងមិនគួរធ្វើព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ៖
១. ការជូតសម្អាតទូទៅ
នៅពេលដឹងថាខ្លួនមានផ្ទៃពោះ ស្ត្រីគួរឈប់សំអាតផ្ទះរាល់ថ្ងៃ ដោយប្រើផលិតផលគីមីផ្សេងៗដូចជា ទឹកបាញ់លាងសម្អាតកញ្ចក់ ឬ បាញ់ស្ព្រៃយ៍ក្លិនក្រអូបក្នុងបន្ទប់ទឹកអីជាដើម។ នៅកំឡុងពេលអ្នកមានផ្ទៃពោះ ស្បែកអ្នកងាយនិងប្រតិកម្ម ។ ម៉្យាងទៀតកាយវិការសម្អាតខ្លះត្រូវការបត់បែនដូចជាបោសផ្ទះ ជូតឥដ្ឋជាដើមដែលធ្វើឲ្យឈឺសន្លាក់នៅថ្ងៃមុខ។ ដូច្នេះការចែករំលែកការងារផ្ទះជាមួយដៃគូជារឿងដែលត្រូវធ្វើ។
២. លាងសម្អាតសំណល់សត្វចិញ្ចឹម
នៅផ្ទះអ្នកដែលស្រលាញ់សត្វចិញ្ចឹមដូចជាឆ្កែ ឆ្មា សត្វស្លាបជាដើម គឺជៀសមិនផុតពីត្រូវលាងសម្អាតសំណល់សត្វនោះទេ។ បើអ្នកកំពុងមានផ្ទៃពោះ ហាមធ្វើកិច្ចការមូយនេះទៀត ព្រោះអាចប៉ះពាល់សុខភាព ដោយសារឆ្លងសត្វល្អិត ព្រូន ចៃ ពីពពួកសត្វចិញ្ចឹមនេះ។ វាក៏អាចនាំឲ្យមានអាការរលាក ក្លាយផ្សេងៗដែលប៉ះពាល់ខ្លាំងដល់គភ៌។ បើគ្មានជម្រើសគូរតែចេះប្រើស្រោមដៃនិងម៉ាស់ការពារ ពេលលាងសម្អាត។
៣. ដុសលាងបន្ទប់ទឹក
អ្នកខ្លះនិយមលាងបន្ទប់ទឹកដោយប្រើទឹកថ្នាំលាង ដែលផ្ទុកជាតិអាស៊ីដ។ អាស៊ីដទាំងនេះមានក្លិនខ្លាំងដែលមិនត្រឹមតែប៉ះពាល់ស្បែកអ្នកទេ ថែមទាំងអាចធ្វើឲ្យទារកកើតមកមិនគ្រប់លក្ខណៈ និងប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗទៀត។ ម៉្យាងទៀតការលាងសម្អាតបន្ទប់ទឹកអ្នកនិងប្រឈមការរអិលដួល ដែលអាចធ្វើឲ្យរលូតកូន។
៤. បោកនិងហាលខោអាវ
ស្ត្រីមានផ្ទៃពោះមិនគួរបោកខោអាវឡើយ។ ការយោងទឹកធ្ងន់ៗអាចនាំឲ្យរលូតកូន ហើយទោះស្ត្រីខ្លះប្រើដែលប្រើម៉ាស៊ីនបោកក៏ដោយក៏នៅតែគ្រោះថ្នាក់ ព្រោះទឹកបន្ទន់សំលៀកបំពាក់អាចប៉ះពាល់ដល់ស្បែក ហើយពេលបោកនិងហាលត្រូវការឱនងើប និងឈោងដៃ ដែលអាចប៉ះពាល់ខ្លាំងដល់កូនក្នុងផ្ទៃ។
ចុចអាន៖នរណាក៏ដោយក៏មិនអាចនិយាយសម្ដីទាំងនេះ ដាក់ស្ត្រីមានផ្ទៃពោះបានដែរ!