ឆ្នាំ​ទាំង​៣​ ដែល​រើស​គូ​ស្រករ​ខ្លាំង និង​តែង​ត្រូវ​គេ​វាយ​តម្លៃ​​ថា​លេង​ឫក

  • 2018-04-10 03:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​រួម​ទៅ​ឆ្នាំ​ទាំង​៣​នេះ​មាន​ស្ដង់​ដា​ខ្ពស់​ក្នុង​ការ​ជ្រើសរើស​គូ។ បើ​សិន​ជា​ភាគី​ម្ខាង​ទៀត​មិន​គ្រប់​លក្ខណៈ​ដែល​គេ​ត្រូវ​ការ​ទេ គេ​នឹង​មិន​ចង់​ជួប​​ជា​លើក​ទី​២​ឡើយ។

ឆ្នាំ​ឆ្លូវ

អ្នក​កើត​ឆ្នាំ​ឆ្លូវ ទោះ​​ជា​ស្រី​ឬ​ប្រុស​ក្ដី តែង​មាន​ការ​រស់​នៅ​បែប​ជាក់​ស្ដែង ពួក​គេ​មិន​ជឿ​លើ​ពាក្យ​ផ្អែមល្ហែម ឬ​ទ្រ​ឡើយ។ អាស្រ័យហេតុនេះ រាល់​ពាក្យ​ញ៉ែ​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន​គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​ធុញ​ជាង​មុន​តែ​ប៉ុណ្ណោះ។ អ្នក​ឆ្នាំ​ឆ្លូវ​រាង​រើស​បន្តិច​រឿង​គូគ្រង ឬ​ពេល​ខ្លះ​រាង​ឫក​បន្តិច ដូច​នេះ​ទោះ​ពេល​ខ្លះ​មាន​គេ​ចាប់​អារម្មណ៍​ច្រើន តែ​សាមីខ្លួន​នៅ​តែ​ត្អូញ​ថា​អត់​គូ។

ឆ្នាំ​រកា

តាំង​ពី​ដើម​មក អ្នក​កើត​ឆ្នាំ​រកា​តែង​ដើរ​រក​អ្វី​ដែល​ហៅ​ថា​ជា​ភាព​ល្អ​ឥត​ខ្ចោះ ជា​ពិសេស​ក្នុង​រឿង​មនោសញ្ចេតនា។ ពួក​គេ​តែង​រក​មនុស្ស​ណា​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង ដូច​នេះ​ទោះ​បី​ជា​មាន​មនុស្ស​ល្អ​ល្មម​មក​សាសង​ក៏​ពួក​គេ​មិន​បើក​ចិត្ត​ទទួល​យក​ដែរ។ ពួក​គេ​តែង​ដាក់​កាលៈទេសៈ​ដើម្បី​ធ្វើ​តេស្ត​ភាគី​ម្ខាង​ទៀត បើ​ការ​ដោះ​ស្រាយ​របស់​ដៃ​គូ មិន​ត្រូវ​ចិត្ត​ពួក​គេ ពួក​គេ​ដក​ដៃ​គូ​ចេញ​ពី​ជីវិត​គេ​ភ្លាម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឆ្នាំ​នេះ​ក៏​តែង​រក​គូ​ដែល​មាន​ចំណង់ចំណូលចិត្ត អត្តចរិត និង​ការ​គិត​ដូច​គ្នា​នៅ​ក្នុង​ជីវិត។

ឆ្នាំ​រោង

ឆ្នាំ​រោង​ជា​មនុស្ស​រឹង​មាំ មិន​ចេះ​សាំញ៉ាំ​ច្រើន។ ក្រៅ​ពី​នេះ គេ​ក៏​ជា​មនុស្ស​រើស​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា។ អ្នក​កើត​ឆ្នាំ​រោង​តែង​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នក​ដទៃ តែ​បេះដូង​របស់​ពួក​គេ​មិន​ងាយ​ឲ្យ​គេ​យក​បាន​ឡើយ។ ទោះ​បី​ជា​ក្នុង​ចិត្ត មាន​ចិត្ត​លើ​គេ​ហើយ​ក្ដី ក៏​ពួក​គេ​នៅ​តែ​លេង​ចរិត មិន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ចេញ​ក្រៅ​ឡើយ។ ដោយ​សារ​តែ​ចរិត​បែប​នេះ ឆ្នាំ​មួយ​នេះ​ក៏​មិន​ដែល​សារភាព​ថា​ខ្លួន​ស្រលាញ់​នរណា​មុន​ដែរ។ ស្ដង់ដា​របស់​ដៃគូ​ជីវិត​របស់​ពួក​គេ​តែង​ខ្ពស់​ខ្លាំង រហូត​ដល់​ត្រូវ​គេ​វាយ​តម្លៃ​ថា​វាយ​ឫក៕

ចុចអាន៖

ប្រែ​សម្រួល៖ Caramel ប្រភព៖ https://media.zalo.me/detail/2191118890461051432?id=fd174a8a6bcf8291dbde&pageId=2191118890461051432

ប្រភព៖ zalo ប្រែសម្រួល៖ Caramel