រឿង​​ជា​ច្រើន​ដែល​យើង​គួរ​​ដឹង​នៅ​ពេល​ឈាន​ជើង​​ចូល​ភាព​យុវវ័យ​

  • 2017-07-30 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​យុវវ័យ​គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​យើង​មិន​អាច​គេច​រួច ទោះ​ចង់​ឬ​មិន​ចង់​ក៏​យើង​ត្រូវ​តែ​បោះ​ជំហាន​ចូល​ដែរ តែ​អ្វី​ដែល​យើង​គួរ​តែ​ដឹង​គឺ​មាន​ច្រើន​ណាស់ ​ ដូច្នេះ​​យើង​គួរ​តែ​ទទួល និង​រៀន​ពី​វា ​ ៖​

១. មិត្តភ័ក្ដិ​ច្រើន​មិន​ប្រាកដ​ថា​ល្អ៖​ មាន​មិត្ត​ច្រើន​​តើ​វា​យ៉ាង​ តើ​ពួក​គេ​ប៉ុន្មាន​នាក់ដែល​ចាត់​ទុក​យើងជា​គ្រួសារ​តែ​មួយ​ មិន​ទុក​អ្នក​ចោល​ពេក​ដែល​យើងជួប​បញ្ហា​? ដូច្នេះ​អ្នក​ត្រូវ​ស្វែង​រក​មិត្តភាព​ដែល​ល្អ​មួយ​ជាជាង​រាប់​អាន​មិត្ត​ច្រើន​តែ​មិន​បាន​ការ​នោះ។

រូបតំំណាង

**២. ស្នេហា​មិន​មែន​ជា​រឿង​ដែល​យើង​ត្រូវ​ងប់ងុល​ខ្លាំង​នោះ​ទេ៖​** ពេល​ដែល​យើងមាន​ស្នេហា​គឺ​ត្រូវ​ដឹង​ថា​វា​អាច​នឹង​បន្ត​​ ឬ​ក៏ ​បញ្ចប់​ ដូច្នេះ​យើងត្រូវ​ចេះ​ទទួល​យក​វា​ ហើយ​គិត​ពី​ខ្លួន​ឯង​វិញ​ ថា​យើងមាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ មិន​មែន​អ្វី​ៗ​ត្រូវ​បញ្ចប់​ទៅ​តាម​ស្នេហា​ឡើយ។

៣. អាយុ​កាន់​តែ​ច្រើន​ ទំនុក​ចិត្ត​ចិត្ត​កាន់​តែ​មាន៖​ នៅ​ពេល​ដែល​យើងកាន់​តែ​ធំ​យើងកាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង យើងកាន់​តែ​ស្គាល់​ពី​សង្គម​បាន​ច្រើន​ កាន់​តែ​ស្គាល់​ពី​មនុស្ស​ ហើយ​យល់​ពី​ជីវិត​កាន់​តែ​ច្បាស់ មិន​មែន​នៅ​រុញរា​ដូច​ពេល​ដែល​យើងនៅ​ក្មេង​នោះ​ទេ។

៤. ជីវិត​នៅ​ខាង​ក្រៅ​គឺ​ល្អ​ជាង​ជីវិត​នៅ​ក្នុង​បណ្ដាញ​សង្គម​ ៖​ ពីមុន​ប្រហែល​ជា​យើងអាច​វក់​នឹង​ការ​លេង​បណ្ដាញ​សង្គម​ដូច​ជា​ Facebook ​រហូត​ដល់​អ្នក​ភ្លេច​ពី​ជីវិត​ពិត​ ប៉ុន្តែ​នៅ​ពេល​ដែល​យើងកាន់​តែ​ធំ​ អ្នក​នឹង​យល់​ថា​ជីវិត​ខាង​ក្រៅ​គឺ​រីករាយ​ជាង​អ្វី​ដែល​យើង​លេង​ក្នុង​ Facebook ។

រូបតំណាង

៥. ធ្វើ​ការ​បណ្ដើរ​រៀន​បណ្ដើរ​មិន​មែន​សុទ្ធ​តែ​អន់​ជាង​អ្នក​ដែល​រៀន​តែ​មួយ​មុខ​នោះ​ទេ​ ៖ ពេល​ដែល​វ័យ​របស់​យើងកាន់​តែ​វិវត្ត​ យើងនឹង​កាន់​តែ​យល់​ពី​តម្លៃ​ដែល​យើង​អាច​រៀន​ផង​ និង​ ធ្វើ​ការ​ផង​ ព្រោះ​វា​បាន​ផ្ដល់​បទពិសោធន៍​ និង​ ការ​តស៊ូ​ច្រើន​ដល់​យើង។​​ម្យ៉ាង​ទៀត​អ្នក​ត្រូវ​ដឹង​ថា​ មនុស្ស​ដែល​រៀន​ចប់​បាន​ធ្វើ​ការ​មិន​មែន​សុទ្ធ​តែ​ខ្លាំង​ជាង​យើងនោះ​ទេ​ ព្រោះ​គេមិន​ទាន់​ដើរ​លើ​វិស័យ​ការងារ​ដូច​យើង​ឡើយ។

៦. ធ្វើ​អ្វី​ដែល​យើងចង់​ធ្វើ ឲ្យ​តែ​យើងគិត​ថា​ល្អ​ ៖​ រឿង​ខ្លះ​យើងចង់​ធ្វើ​ តែ​ខ្លាច​អ្នក​ផ្សេង​គិត​មិន​ដូច​យើង រួច​យើងក៏​បញ្ឈប់​វិញ​ បើ​បែប​នេះ​នោះ​យើងខុស​ហើយ​ យើងគួរ​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​សប្បាយ​ចិត្ត​ព្រោះ​ជីវិត​យើង គឺ​យើងជា​អ្នក​សម្រេច​មិន​មែន​ចេះ​តែ​ធ្វើ​តាម​អារម្មណ៍​គេ​នោះ​ទេ​។

ពេល​ដែល​អ្នក​កាន់​តែ​ធំ​ គំនិត​អ្នក​ក៏​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ដែរ​។

ចុចអាន៖៧ វិធីសាស្ត្រ​ពង្រឹង​ចិត្ត​ខ្លួន​ឯង​កុំ​ឲ្យ​ងាយ​ចុះចាញ់​ ពេល​ជួប​ស្ថានភាពលំបាក​ខ្លាំង

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម