ស្រី​ៗ​ធ្វើយ៉ាងម៉េច​ទើប​អាច​ទាក់​ចិត្ត​មនុស្ស​ប្រុស ​ថ្ងៃណាត់​​​គ្នា​ដំបូង​​​បាន?

  • 2016-12-13 04:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ធ្វើឲ្យ​គេ​បាក់​ចិត្ត​ស្រលាញ់​ភ្លែត​តែ​ម្ដង ក្នុង​ថ្ងៃ​ណាត់​ដំបូងស្រី​ៗ​គួរ​អនុវត្តន៍​​វិធី​ទាំង​នេះ៖

១.ក្លិន​ខ្លួន

ក្លិន​ខ្លួន​ក្រអូប​ឈ្ងុយឈ្ងប់ ជា​ចំណុច​ទាក់ទាញ​បំផុត​សម្រាប់​ស្ត្រី​ពេល​ជួប​មនុស្ស​ប្រុស​ដំបូង។ ពេល​អង្គុយ​ទល់​មុខ​គ្នា ហើយ​ក្លិន​ក្រអូប​របស់​អ្នក​ហើរ​ទៅ​ប៉ះ​ច្រមុះ​គេ ធ្វើឲ្យ​បេះដូង​បុរស​លោត​ញាប់។ ដូចនេះ​មុន​ពេល​បែកគ្នា​គេ​ប្រាកដជា​ចង់​ណាត់​អ្នក​ចេញ​ក្រៅ​ម្ដង​ទៀត​មិនខាន។

២.សម្អាត​ធ្មេញ

ធ្មេញ​ស​ស្អាត និង​មាន​ខ្យល់​ដង្ហើម​ក្រអូប បុរស​ណា​ក៏​ចង់​នៅ​ក្បែរ​ដែរ។ មុន​ពេល​ចេញ​ទៅ​ជួប អ្នក​សម្អាត​ធ្មេញ​ឲ្យ​មើល​ទៅ​ឃើញ​ស​ស្អាត​ជាង​ពេល​ធម្មតា ទើប​បុរស​ជាប់ចិត្ត។

៣.សំលៀកបំពាក់

សំលៀកបំពាក់​ដែល​គួរ​ស្លៀក​ទៅ​ជួប​គេ​មនុស្ស​ប្រុស​ក្នុង​ថ្ងៃ​ដំបូង​នោះ ត្រូវតែ​មាន​ភាព​មាន​របៀបរៀបរយ និង​ទាក់​សម័យ​កាល។ តែ​មិន​ត្រូវ​ស្លៀក​សិចស៊ី​នោះ​ទេ អាច​ធ្វើឲ្យ​បុរស​វាយ​តម្លៃ​មក​លើ​អ្នក។

៤.ទទួល​ទាន​អាហារ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ

ពេល​ណាត់​ជួប​ដំបូង កន្លែង​ដែល​ត្រូវ​ទៅ​គឺ​ភោជនីយដ្ឋាន ឬ​អាហារដ្ឋាន​ណាមួយ។ ដើម្បី​ជា​ការ​ឲ្យ​មើល​ទៅ​មាន​ភាព​ទាក់ទាញ អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​ដែល​អាច​ស្គាល់​ពី​របៀប​ប្រើ សម ស្លាបព្រា ឬ​កាំបិត ជាដើម។ បុរស​ប្រាកដ​ជា​កោតសរសើរ​ណាស់​ចំពោះ​ស្រ្តី​បែប​នេះ។

៥.ក្លាហាន

អ្នក​គួរ​បង្ហាញ​ពី​ភាព​ក្លាហាន ហ៊ាន​សួរ​សំនួរ​ចំ​ៗ​ដោយ​ប្រើ​ក្រសែភ្នែក​សម្លឹង​ទៅ​រក​គេ។ ធ្វើ​បែប​នេះ​មនុស្ស​ប្រុស​គិត​ថា អ្នក​ជា​មនុស្ស​មាន​ភាព​ស្មោះត្រង់។

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម