ហេតុអ្វីបានជាបុរសចូលចិត្តស្ត្រីដែលនៅក្មេង

  • 2024-02-29 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបុរសមួយចំនួនទាក់ទាញនារីវ័យក្មេងច្រើន? ទោះបីជាបុរសគ្រប់រូបដែលចូលចិត្តនារីវ័យក្មេងអាចមានហេតុផលផ្សេងគ្នាក៏ដោយ វាក៏មានកត្តាមួយចំនួនដែលអាចនាំឱ្យមានការពេញចិត្តដែរ។ ជារឿយៗគេនិយាយថាស្ត្រីជ្រើសរើសបុរសដែលមានភាពចាស់ទុំដោយសារតែពួកគេមានអារម្មណ៍ថាត្រូវបានការពារ ប៉ុន្តែបើបុរសចូលចិត្តស្ត្រីវ័យក្មេង គឺដើម្បីឱ្យមានអារម្មណ៍រីករាយ។ តាមពិតទៅ តាមការសិក្សាមួយ វាហាក់ដូចជានៅពេលបុរសកាន់តែចាស់ ចំណង់ចំណូលចិត្តរបស់ពួកគេចំពោះមនុស្សស្រីគឺកាន់តែមានភាពទាក់ទាញ។ខាងក្រោមនេះអាចជាហេតុផលដែលបុរសចូលចិត្តនារីវ័យក្មេង៖

១ . ដោយសារតែពួកគេចង់រស់ឡើងវិញនូវភាពយុវវ័យរបស់ពួកគេ

ជម្រើសនៃដៃគូវ័យក្មេងរបស់បុរសក៏អាចរួមបញ្ចូលផងដែរ ក្នុងករណីភាគច្រើន ការផ្លាស់ប្តូរទម្លាប់ សម្លៀកបំពាក់ ឬរចនាបទរបស់ពួកគេ។ ពួកគេទំនងជាលាបពណ៌សក់របស់ពួកគេ ដើម្បីកុំឱ្យប្រផេះ ស្លៀកសំលៀកបំពាក់ "ក្មេងជាងវ័យ" ឬចូលរួមក្នុងសកម្មភាពសម្រាប់មនុស្សវ័យក្មេង។ នៅពេលដែលបុរសអាយុ 40 ឬ 50 ឆ្នាំពេលគាត់ណាត់ជួបនារីម្នាក់ក្នុងវ័យ 20 ឆ្នាំ ឬ 30 ឆ្នាំ គាត់ចង់ឲ្យខ្លួនឯងស៊ីទៅនិងនារីដែលជាដៃគូ ពេលខ្លះគាត់អាចនិងលាបថ្នាំសក់ ស្លៀកសំលៀកបំពាក់បែបក្មេងៗ ប្រើសំភារះទំនើបៗបែបយុវវ័យ ទើបធ្វើឲ្យគាត់អាចស៊ីជាមួយនាងបាន។

២ . ព្រោះមនុស្សស្រីមានវ័យក្មេងងាយនឹងគ្រប់គ្រងបាន

មានក្រុមបុរសមួយក្រុម ដែលស្វែងរកក្មេងស្រីដើម្បីល្បួង និងបោកប្រាស់ ឆ្លៀតយកប្រយោជន៍ពីនាង ធ្វើតាមវិធីនេះ ស្រីៗនិងធ្វើតាមចិត្តគេ ហើយងាយស្រួលនិយាយគ្នា។ បុរសប្រភេទនេះចូលចិត្ត “បង្រៀនឬបង្គាប់បញ្ជា” ជាពិសេសពេលនិយាយដល់រឿងស្នេហា និងរឿងផ្លូវភេទ។ ដូច្នេះហើយ ប្រសិនបើពួកគេមានក្មេងស្រីនៅពីមុខពួកគេ ពួកគេនឹងជឿថាពួកគេអាចពន្យល់នាងពីអ្វីដែលពួកគេដឹង ហើយនាងនឹងចង់រៀន ដូចជាសិស្សដែលស្តាប់បង្គាប់ ពេលនោះបុរសអាចគ្រប់គ្រងលើនាងបានគ្រប់ពេល ។

៣ ព្រោះស្ត្រីវ័យក្មេង ងាយនិងមានកូន

ស្រីវ័យក្មេងអាចមានអត្រាអាយុបន្តពូជវែងជាងស្រ្តីវ័យចំណាស់ ហើយក៏មានអ្វីដែលពិសេសជាង និងមានអារម្មណ៌ជាងស្រ្តីវ័យចាស់ដែរ។

៤ . ព្រោះគេមិនត្រូវបានវិនិច្ឆ័យដោយសង្គម

នៅក្នុងសង្គម គេតែងតែឃើញមនុស្សប្រុសចំណាស់រៀបការជាមួយស្ត្រីវ័យក្មេងជារឿងធម្មតា វាមិនលើសពេកនោះទេហើយក៏មិនសាកសមនោះដែរ។ ហើយដោយមានការអនុញ្ញាតពីសង្គម ឬវប្បធម៌ វាកាន់តែងាយស្រួលសម្រាប់បុរសក្នុងការមានចំណូលចិត្តដល់ស្ត្រីវ័យក្មេង។

៥ . ដោយសារតែពួកគេកំពុងឆ្លងកាត់វិបត្តិ

បុរសវ័យចំណាស់មិនសម្លឹងមើលនារីអាយុច្រើន ព្រោះគាត់យល់ថា នារីអាយុច្រើននិងមានបញ្ហាឆាប់អស់រដូវ ដែលជាហេតុធ្វើឲ្យធ្លាក់ចុះយ៉ាងខ្លាំងនៃអ័រម៉ូន មិនអាចធ្វើឲ្យដៃគូបន្តរឿងនេះបាន ដូចនេះហើយទើបគាត់តែងតែចង់បាននារីដែលក្មេង អាចជម្រុញកាន់តែខ្លាំងពីចំណុចផ្លូវភេទនេះ។

៦ . ដោយសារតែពួកគេចង់ទទួលបានបទពិសោធន៍ថ្មី

កាលណាបុរសធ្លាប់មានដៃគូដែលមានវ័យច្រើន វាអាចទៅជារឿងធម្មតា ដដែលៗ រហូតពេលខ្លះចង់មានការផ្លាស់ប្តូរ។ ដូចនេះហើយទើបគាត់ចង់បាននារីវ័យក្មេងជាង។

៧ . ដោយសារតែស្ត្រីរស់នៅបានយូរ

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ស្ត្រីមានទំនោររស់នៅបានយូរជាងបុរស។ ប្រហែលជាដោយសារតែរឿងនេះ ប្រហែលជាបុរសមួយចំនួនចង់មានដៃគូដែលក្មេងជាងវ័យ ហើយពួកគេប្រហែលជាចង់ជួបរឿងប្លែកៗមុនពេលពួកគេស្លាប់ ជាមួយនារីវ័យក្មេងផងដែរ។

៨ . ស្ត្រីវ័យក្មេងមួយចំនួនត្រូវបានទាក់ទាញដល់បុរសវ័យចំណាស់

រហូតមកដល់ពេលនេះ យើងបានបង្ហាញហេតុផលពីទស្សនៈរបស់បុរសដែលទាក់ទាញស្ត្រីដែលមានអាយុតិចជាងខ្លួន។ តាមពិតទៅ យោងតាមលទ្ធផលនៃការសិក្សា «ស្ត្រីជាទូទៅចូលចិត្តដៃគូចាស់»។ ដូច្នេះហើយ ទើបមាននារីវ័យក្មេង ដែលត្រូវបានល្បួងដោយភាពទាក់ទាញរបស់បុរសចំណាស់មួយចំនួន ដូចជា៖ បទពិសោធន៍ ប្រាជ្ញា សន្តិសុខ កិត្តិនាម ទ្រព្យសម្បត្តិ ឬអំណាច។

ប្រភព៖ steptohealth.

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម