សាកល្បងរៀនបង្កើត រឿងសាមញ្ញៗមួយចំនួនឡើង ដើម្បីអត្ថន័យជីវិត កុំរង់ចាំឱ្យជីវិតធ្វើសម្រាប់យើង!

  • 2024-01-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់អ្នក ឬនរណាម្នាក់ពិតជាអាចវាយតម្លៃបានថា រាល់ភាពតានតឹង ការខកចិត្ត អន្ទះសារពេក បានលេបត្របាក់អស់ពេលវេលាសម្រាក និងការរស់នៅយ៉ាងសាមញ្ញរបស់យើងយ៉ាងសប្បាយចិត្ត។ ដោយអ្នកខ្លះព្រោះតែតួនាទី និងលុយកាក់ ខំចេញពីព្រឹកទល់យប់ ធ្វើការឆ្ងាយផ្ទះ គ្មានពេលសៅរ៍អាទិត្យ គ្មានពេលវេលាឱ្យខ្លួនឯង កូនៗ ជាទីស្រលាញ់ ប្រពន្ធឬប្តី មិនដែលទៅលេងញាតិ ឬជួបមិត្តភក្តិល្អៗ បាត់មុខក្នុងកម្មវិធីជួបជុំ ភ្លេចទាំងថែទាំសុខភាពខ្លួនឯងថែមទៀតផង។​ សាកល្បងរៀនបង្កើត រឿងសាមញ្ញៗមួយចំនួនឡើង ដើម្បីអត្ថន័យជីវិត និងស្រាយការគិតតាមធម្មជាតិខាងក្រោមដូចជា៖

រាល់ភាពស្មុគស្មាញក្នុងជីវិតកើតឡើង ដោយសារមនុស្សយើងពុំចង់រស់នៅក្នុងលក្ខណៈសាមញ្ញ។ មនុស្សយើងភាគច្រើន បានរៀនមេរៀនសំខាន់ៗនៃគុណប្រយោជន៍ជីវភាពរស់នៅបែបសាមញ្ញនៅពេលវ័យចំណាស់តែបើយើងគិតយល់តាំងពីនៅវ័យក្មេងរឹតតែប្រសើរថែម។ ព្រោះអត្ថន័យជីវិតយល់ឱ្យច្បាស់អំពីអ្វីដែលយើងធ្វើសម្រាប់ជីវិត កុំរង់ចាំឱ្យជីវិតធ្វើសម្រាប់យើង!

គួរតែ បង្កើតតុល្យភាពតូចៗនៃការជួបជុំដូចជា: ការធ្វើម្ហូប ការដើរកម្សាន្ត ហាត់កីឡារួមគ្នាដើម្បូសុខភាព និងបង្កើនសមត្ថភាពផ្សេងៗ បង្កើនទំនាក់ទំនង អាជីព បង្កើតការអាន ការទស្សនា លំហែរ ញាំកាហ្វេ ជជែកលេង ដែលមានទាំងនេះ ប្រសើរជាងការខំសន្សំមាសប្រាក់ទុក ហើយចងចិញ្ចើម ខឹងសម្បារ តូចចិត្ត ហត់នឿយ រអ៊ូរទាំចំពោះខ្លួនឯងផ្ទល់ ជជែកតឹងដាក់គ្នាពេញផ្ទះ។

ពេលខ្លះការស្វែងរកភាពរីករាយក្នុងរឿងសាមញ្ញមួយចំនួនឡើង ដើម្បីអត្ថន័យនៃជីវិតអ្នក ទាំងអស់គ្នាអាចធ្វើរឿងសាមញ្ញដ៏មានន័យទាំងនោះបន្ថែមបាន រួមមានការសរសេរកំណត់ហេតុល្អៗទុក ឬរឿងល្អៗដែលបានជួបទុក ការអាន ការរៀនសូត្របន្ថែមសម្រាប់ជាល្បោយជីវិតក្នុងការបង្កើនចំណេះដឹងថ្មីៗ ការដើរស្គាល់សង្គមខាងក្រៅ និងមនុស្សថ្មីៗខ្លះ និងកិច្ចការផ្សេងៗទៀតដល់អ្នកត្រូវការជំនួយ ឬអាចជាអ្វីដែលអាចចូលរួមចែករំលែកជួយដល់គេវិញបានខ្លះផងដែរ។

ចេញឲ្យឆ្ងាយពីមនុស្សដែលមិនឲ្យតម្លៃអ្នក ហើយទៅផ្តល់ភាពសំខាន់ចំពោះមនុស្សដែលល្អជាមួយអ្នកវាប្រសើរជាង!​ ទោះថ្ងៃខ្លះក៏ ហត់-អស់កំលាំងចិត្ត-នឿយណាយ-សោកសៅ-កំសត់-ឈឺចាប់ ក៏អ្នកតែនៅតែក្រោកមកបន្តដំណើរជីវិតទៅមុខទៀត។ ថ្ងៃនេះជួបរឿងមិនល្អ មិនមែនមាននយ័ថា ថ្ងៃស្អែកជាថ្ងៃមិនល្អនោះទេ! ហើយក៏មិនមែនមាននយ័ថាជីវិតត្រូវរលាយសាបសូន្យនោះដែរ!

គ្មានអ្នកណាម្នាក់ជួបរឿងល្អគ្រប់ដប់ឡើយ តែភាពជូរចត់ក្នុងដំណើរជីវិតវាកាន់តែធ្វើឲ្យយើង រឹងមាំជាងមុន ចេះគិតជាងមុន ចេះប្រយ័្នតជាងមុន, ភ្លាមៗនៃបញ្ហាដែលជួបអ្នកណាំក៏គេឈឺដែរ តែមិនមែនត្រូវបញ្ចប់គ្រប់យ៉ាងតាមរឿងនោះទេត្រូវតែបន្តកែជំហានខ្លួនឯងជាថ្មី។ ចាំទុកណា៎!

  • ថ្ងៃមិនល្អក៏ជាគ្រូ ថ្ងៃល្អក៏ជាគ្រូ!
  • រឿងអ្វីកើតឡើង រឿងនឹងល្អជានិច្ច!​ ឈប់គិតហើយឆាប់ចូលគេង! មានតែខ្លួនអ្នកប៉ុណ្នោះជាអ្នកដោះបញ្ហាដែលកំពុងតែជួបនឹងបាន គ្មានអ្នកណាផ្សេងឡើយ។​ អ្នកនឹងជួបសេចក្តីសុខពិតប្រាកដនៅពេលដែលអ្នកចេះស្រលាញ់ខ្លួន នឹងស្គាល់តម្លៃខ្លួនឯង។

មនុស្សដែលប្រញឹក បង្ខំអារម្មណ៍ ចង់បាន ចង់រហ័ស អន្ទះសារ ប្រៀបធៀប មិនដែលមានអារម្មណ៍ថា ខ្លួនគេមានពេលវេលាគ្រប់គ្រាន់ទេ សម្រាប់សម្រាក ឬសម្រាប់ជីវិត។ តែក៏វាមិនខុសទាំងស្រុងដែរ ព្រោះចំណុចនេះ អាចនិយាយបានម្យ៉ាងទៀតថា ជីវិតគេនឹងជីវិតរបស់យើងគឺមានភាពខុសគ្នា ហើយគេមិនមែនជាយើង ការតស៊ូអាចមានភាពខុសគ្នា។

បើនិយាយពាក្យសាមញ្ញ ជីវិតដែលអាចដកដង្ហើមដោយភាពរីករាយមិន ប្រណាំងនឹងព្រេងវាសនា ភាពមានក្រ ឬពេលវេលា អ្នកទាំងអស់គ្នាគួរតែចាប់ផ្តើមរៀបផែនការជីវិតទុកជាមុនឲ្យហើយ តាំងពីក្មេង នឹងរៀនសម្លឹងមើលគោលដៅ ១០-២០ ឆ្នាំទៅមុខទៀតដើម្បីអាចមានពេលវេលាប្រើជីវិតផ្ទាល់ខ្លួន និងសាមញ្ញបានយ៉ាងរីករាយជាមួយគ្រួសារ មិត្តភក្តិនិងមនុស្សជុំវិញខ្លួនបាន ពិសេសអាចកាត់បន្ថយបន្ទុកក្នុងជីវិតនឹងអារម្មណ៍ខ្លួនបានផងដែរ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម