ស្ត្រីមានផ្ទៃពោះ ត្រូវការកាល់ស្យូមកម្រិតណាក្នុងមួយថ្ងៃ

  • 2024-07-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាងកាយរបស់ស្ត្រីមានផ្ទៃពោះ ត្រូវការកាល់ស្យូមជាចាំបាច់ដើម្បីថែរក្សាកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ។ ដូចនេះប្រសិនបើអ្នកចង់ឲ្យឆ្អឹងរបស់អ្នករឹងមាំល្អអ្នកត្រូវតែផ្តល់នូវជាតិកាល់ស្យូមបន្ថែម ដើម្បីកូនរបស់អ្នកលូតលាស់ល្អផងដែរ។ ក្រៅពីជួយឲ្យឆ្អឹងរឹងមាំហើយ កាល់ស្យូមក៏ជួយឲ្យឈាម និងសាច់ដុំរបស់អ្នកធ្វើចលនា និងជួយសរសៃប្រសាទបញ្ជូនទៅខួរក្បាល រួមទាំងផ្នែកផ្សេងៗទៀតនៃរាងកាយ។

តើស្ត្រីត្រូវការកាល់ស្យូមកម្រិតណាក្នុងអំឡុងពេលមានផ្ទៃពោះ? រាងកាយរបស់ស្ត្រីមិនអាចបង្កើតជាតិកាល់ស្យូមបានទេ ដូចនេះស្រ្តីមានផ្ទៃពោះត្រូវទទួលបាននៅរបបអាហាររួមនិងអាហារបំប៉នផងដែរ។ ស្ត្រីមានផ្ទៃពោះគួរព្យាយាមទទួលកាល់ស្យូមយ៉ាងហោចណាស់ 1,000mg ជារៀងរាល់ថ្ងៃ សម្រាប់ស្រ្តីដែលមានអាយុចន្លោះ19-30 ឆ្នាំ និង 1300mg សម្រាប់ស្ត្រីដែលមានអាយុចន្លោះពី 31 – 50ឆ្នាំ។ អាហារដែលមានកាល់ស្យូមខ្ពស់មានដូចជា ទឹកដោះគោ ឈីស យ៉ាអួរ(Yogurt ) ទឹកក្រូច ត្រីសាឌីនកំប៉ុង ត្រីសាម៉ុង ដែលជាប្រភពកាល់ស្យូមដ៏ល្អបំផុត ចំណែកស្លឹកពណ៍បៃតងវិញក៏មានជាតិកាល់ស្យូមដែរ តែវាមានតិចជាងទឹកដោះគោះ។

ដូចនេះប្រសិនបើស្ត្រីមានផ្ទៃពោះបានបរិភោគ ទឹកដោះគោ បន្លែ ត្រីសាច់ ទាំងអស់នេះពិតជាល្អសម្រាប់សុខភាពម្តាយនិងទារកក្នុងផ្ទៃ។

ប្រភព៖ WebMD

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម