ប្រុសស្អាតកើតឆ្នាំ ២០០៣ត្រូវគេដកចេញពីក្រុមចម្រៀងព្រោះ Bully មិត្តរួមថ្នាក់
- 2022-06-15 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសស្អាតកើតឆ្នាំ ២០០៣ត្រូវគេដកចេញពីក្រុមចម្រៀងព្រោះ Bully មិត្តរួមថ្នាក់
តារាចម្រៀងប្រុសវ័យក្មេងកូរ៉េ Yang Donghwa ត្រូវបណ្ដេញចេញពីក្រុមចម្រៀងពេលបង្ហាញមុខយ៉ាងខ្លីដោយសារធ្លាប់ប្រើអំពើហិង្សានៅសាលា។
កាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងទៅនេះ បណ្ដាញព័ត៌មាន Nate បានរាយការណ៍ថា ក្រុមហ៊ុនកម្សាន្ត IST Entertainment បានបញ្ចេញសារជាផ្លូវការទាក់ទងនឹងការចោទប្រកាន់ថា តារាក្រោមការគ្រប់គ្រងរបស់ខ្លួន លោក Yang Donghwa ជាអ្នកធ្លាប់ប្រើហិង្សាកាលនៅរៀន ខណៈលោកកំពុងត្រៀមបង្ហាញខ្លួនជាមួយក្រុមចម្រៀងប្រុស ATBO។
ផលិតកម្មខាងលើបានឲ្យដឹងថា ក្រោយពេលពួកគេឃើញការចោទប្រកាន់របស់សិស្សជាច្រើនប្រាប់ថា ខ្លួនជាជនរងគ្រោះរបស់តារាកើតឆ្នាំ ២០០៣ នោះ ក្រុមហ៊ុនបានធ្វើការស៊ើបអង្កេតពីករណីខាងលើ។ ទោះបីជាមានការចោទប្រកាន់ខ្លះមិនត្រូវក៏ពិតមែន តែជនរងគ្រោះពីសកម្មភាពរបស់ Donghwa ពិតជាមានពិតមែន។ ដូចនេះក្រុមហ៊ុនបានសម្រេចចិត្តនឹងដក Yang Donghwa ចេញពីក្រុម ATBO ជាផ្លូវការ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានឲ្យដឹងថា ពួកគេសូមទោសចំពោះជនរងគ្រោះទាំងអស់ ដែល Yang Donghwa បានធ្វើឲ្យប៉ះពាល់ដល់ពួកគេ ព្រោះក្រុមហ៊ុនមិនបានពិនិត្យឲ្យបានដិតដល់មុនពេលរើសតារាចូលក្រុម។ Yang Donghwa អាយុ ១៨ឆ្នាំ បានហ្វឹកហាត់ចំនួន២ឆ្នាំ ត្រៀមបង្ហាញខ្លួននៅពាក់កណ្ដាលចុងឆ្នាំ ជាមួយក្រុមចម្រៀង ATBO៕