គន្លឹះងាយៗ ៣ យ៉ាងអាចព្យាបាលសក់ជ្រុះ និងសក់ខូចឲ្យបានប្រសើរឡើងវិញតាមបែបធម្មជាតិ

  • 2022-02-21 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់យើងទាំងអស់គ្នាសក់គឺមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់សម្រស់ឲ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ដូចច្នេះហើយបានជាយើងខ្វល់ខ្វាយការលេងម៉ូដ ពណ៌ និងយកចិត្តទុកដាក់ក្នុងការថែទាំសក់របស់ពួកយើងឲ្យមានសុខភាពល្អ។ ប្រសិនបើសក់ជ្រុះតិចតួចនោះវាគឺជារឿងធម្មតាទៅហើយ ប៉ុន្តែប្រសិនបើវាជ្រុះច្រើនខុសប្រក្រតីនោះ អ្នកត្រូវរកវិធីព្យាបាលភ្លាម។

ទាំងនេះគឺជាវិធីព្យាបាលសក់ដែលស្តើង សក់ជ្រុះ ឬសក់ខូចឲ្យបានប្រសើរឡើងវិញតាមវិធីធម្មជាតិដែលមានប្រយោជន៍ និងប្រសិទ្ធភាពខ្ពស់បំផុត៖

  • បរិភោគអាហារដែលសំបូរទៅដោយជាតិដែក ជាតិរ៉ែ កាល់ស្យូម វីតាមីនដែលវានឹងជួយដល់ការលូតលាស់របស់សក់ឲ្យមានសុខភាពល្អឡើងវិញ។
  • ការម៉ាស្សាក្បាល មុនឬក្រោយ និងពេលកំពុងកក់សក់ ជួយបង្កើនលំហូរឈាមដែលជួយក្នុងការបង្កើតសក់ថ្មីឲ្យដុះមកវិញ។
  • ប្រទាលកន្ទុយក្រពើដែលជាគ្រឿងផ្សំដ៏មានប្រសិទ្ធិភាពខ្ពស់ (ជាប្រទាលស្រស់ ឬក៏ជែលដែលមានលក់ស្រាប់) ប្រើពីរទៅបីដងក្នុងមួយសប្តាហ៍នៅលើស្បែកក្បាលអាចកាត់បន្ថយអង្គែ ជួយព្យាបាលស្បែកក្បាល និងជំនួយដល់ការលូតលាស់សក់ផងដែរ។

ទាំងនេះជាវិធីធម្មជាតិងាយៗមួយចំនួនតូចដែលពិតជាអាចជួយកាត់បន្ថយការជ្រុះសក់ និងជួយឲ្យសក់មានសុខភាពល្អឡើងវិញបានយ៉ាងឆាប់រហ័ស។ ឆាប់ដឹង ឆាប់ព្យាបាល និងឆាប់ជាសះស្បើយដោយវិធីធម្មជាតិទាំងនេះ៕

ចុចអានបន្ត៖ បញ្ហាសក់ ៥ យ៉ាងដែលបណ្ដាលមកពីការគេងទម្លាក់សក់ជារៀងរាល់យប់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម