រឿងទាំង ៥ យ៉ាងដែលបុរសចង់អោយគូស្នេហ៏យល់ តែមិននិយាយ

  • 2020-07-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានដែលចាប់អារម្មណ៏ទេថា ហេតុអីចេះតែឈ្លោះគ្នាមិនឈប់ ទាំងដែលមិនមានរឿងអ្វីសោះ? មនុស្សប្រុសក៏ចេះអន់ចិត្តមិនខុសពីមនុស្សស្រីយើងនោះដែរ ហើយពេលខ្លះគេមិននិយាយចេញមកមែនតែ មិនមែនមានន័យថាគេពេញចិត្តនោះទេ។ ការដែលចេះតែទ្រាំលាក់ទុកមិននិយាយចេញមកនេះ អាចនឹងផ្ទុះជារឿងធំនៅថ្ងៃណាមួយជាមិនខាន។ បើមិនសចងើជួបរឿងបែបនេះនោះទេ គួរយល់ចិត្តដៃគូរអ្នកតាមវិធីខាងក្រោមនេះ៖

១. មិនធ្លើយតបនឹងអ្នកភ្លាមៗ មិនមានន័យថាគេកំពុងនិយាយជាមួយស្រីផ្សេងនោះទេ

ការដែលគេមិនតបសាររបស់អ្នកភ្លាមៗនោះ មិនមែនប្រាកថថាគេកំពុងតែតបសាររបស់ស្រីផ្សេងនោះទេ ជួនកាលគេមានការងារសំខាន់ដែលត្រូវធ្វើ កំពុងចំនាយពេលជាមួយគ្រួសារ រីមិត្តភក្ត័គេ មិនមានទូរសព្ធ័នៅជាប់នឹងខ្លួន។ ហេតុដូចមិនត្រូវចេះតែឆេវឆាវទៅរករឿងគេនោះ បើចង់អោយស្នេហាអ្នកស្ថិតស្ថេរបានយូរអង្វែង។

២. គេក៏ត្រូវការអោយអ្នកហួងហែងដែរ

អ្នកប្រហែលជាតែងតែមើលរំលងនូវចំនុចទាំងនេះ តែតាមពិតគេក័ត្រូវការអោយអ្នក Care និង ខ្វល់ខ្វាយពីអ្នកដែរ។ បើសិនជាគេតែងតែជាអ្នកដែលបង្ហាញការព្រួយបារម្ភមកលើអ្នករហូតមក គួរសាកល្បងមកយកចិត្តទុកបង្ហាញអោយគេដឹងអ្នកក័ខ្វាយខ្វល់ពីគេមិនចាញ់អ្នកប៉ុន្មាននោះ។

៣. មើលស្រីផ្សេងមែន តែក្នុងចិត្តគេមានតែអ្នកម្នាក់គត់

វាជារឿងធម្មតាទេ គេក្រឡេកមើលពេលមានស្រីស្អាតដើរកាត់នោះ តែអ្នកប្រហែលជាប្រច័ណ្ជហើយរករឿងគេ។ តែតាមពិតវាមិនមែនជារឿងអីគួរអោយបារម្ភនោះទេ ការដែលស្រលាញ់នរណាត្រូវការចំណាយពេលស្វែងយល់ពីគ្នា វាមិនអាចកើតឡើងដោយការសម្លឹងពេលមួយភ្លែតនេះនោះទេ។

៤. គេក៏ចូលចិត្ត Shopping ដែរ

ពេលអ្នកចង់បានអ្វីមួយ អ្នកអាចនឹងទទូចទារគេអោយទិញរបស់នោះអោយអ្នក តែមានដែលគិតទេថាគេក៏មានរបស់ដែលគេចង់បាន និង ប្រាថ្នាដែរ។ ដូចនេះមិនត្រួវអន់ចិត្តទេដែលគេបដិសេធនឹងសំណើរអ្នកនោះ គួរតែយល់ពីចិត្តគេបែបនេះផង។

៥. គេក៏ត្រូវការពេលជាមួយមិត្តភក្តិគេដែរ

អ្នកអាចពេលនឹងមិនពេញចិត្តពេលលឺថាគេមានគម្រោងចេញទៅណាមកណាជាមួយមិត្តភក្តិគេ ដោយគិតថាប្រហែលជាសុទ្ធតែប្រុសៗអញ្ចឹងប្រាកដជាទៅធ្វើអីផ្តេសផ្ដាសជាមិនខាន។ តែតាមពិត គេគ្រាន់ចង់ចំណាយពេលបែបប្រុសៗ ដោយមិនចាំបាច់ត្រូវមកពន្យល់ដើម្បីអោយអ្នកជឿចិត្តគេរាប់ម៉ោងនោះទេ។

រូបភាព៖ Pinterest

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen