លេង​បិទ​ម៉ាស​មួយ​តម្លៃ ៦៤​ដុល្លារ សួរ​ម៉េច​ថា Liu Yifei មិន​ស្អាត​បាន​ចម្លែក

  • 2020-04-28 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​វ័យ​៣២​ឆ្នាំ ដើម្បី​រក្សា​របស់​ខ្លួន​កុំ​ឲ្យ​ចាស់​តាម​វ័យ កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei ក្រៅ​ពី​បរិភោគ​អាហារ​សមស្រប និង​ហាត់​ប្រាណ​នោះ ក៏​ត្រូវ​ចំណាយ​ថវិការ​ច្រើន​ដើម្បី​រក្សា​សម្រស់​ផង​ដែរ។

ទោះ​បី​ជា​ចូល​​សិល្បៈ​ជាង​ ១០​ឆ្នាំ​ហើយ​ក៏​ដោយ តែ​សម្រស់​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Liu Yifei ហាក់​មិន​ប្លែក​ច្រើន​បើ​ធៀប​នឹង​ពេល​នាង​ទើប​ចូល​សិល្បៈ​ឡើយ។ ដោយ​សារ​តែ​មាន​សម្រស់​អំណោយផល​ពី​ធម្មជាតិ ដូច​នេះ​ហើយ ស្រី​ស្អាត​វ័យ​៣២​ឆ្នាំ ក៏​ឧស្សាហ៍​បង្អួត​មុខ​អត់​ផាត់​មុខ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ដែរ។

នៅ​​ក្នុង​រូបភាព​ថ្មី​បំផុត​របស់​ខ្លួន​លើ​បណ្ដាញសង្គម Weibo តួ​រឿង Mulan បាន​បង្ហើប​ថា ដើម្បី​កុំ​ឲ្យ​សម្រស់​ជ្រេ​ទៅ​តាម​វ័យ​នោះ នាង​ត្រូវ​ឧស្សាហ៍​បិទ​ម៉ាស​ដើម្បី​ថែ​រក្សា​សម្រស់។ ភ្ជាប់​ជាមួយ​នោះ​គឺ រូបភាព​តារា​ស្រី​នេះ​បិទ​ម៉ាស​មួយ​ដែល​មាន​ពណ៌​ខ្មៅ ដែល​មិន​ត្រឹម​តែ​បិទ​មុខ​​ទេ គឺ​បិទ​ដល់​ក​ទៀត។

តាម​ការ​ស្រាវជ្រាវ អ្នក​គាំទ្ររក​ឃើញថា ម៉ាស​ដែល​សៀវ ឡុង​នី​កំពុង​បិទ​នេះ គឺ​មក​ពី​ម៉ាក​គ្រឿង​សំអាង​ល្បី​ឈ្មោះ​មួយ ដែល​មាន​តម្លៃ ៦៤​ដុល្លារ​ក្នុង​មួយ​បន្ទះ។ ម៉ាស​នេះ​គឺ​ជួយ​បន្តឹង​ស្បែក​កុំ​ឲ្យ​យារ​ធ្លាក់។ ក្រោយ​ពេល​ឃើញ​ដូច​នេះ ទស្សនិកជន​បាន​លាន់​មាត់​ថា Liu Yifei មាន​សម្រស់​លេច​ធ្លោ​ក៏​មិន​ចម្លែក​ដែរ បើ​នាង​ហ៊ាន​បោះ​ទុន​លើ​សម្រស់​ដល់​ថ្នាក់​នេះ​នោះ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម