ល្បិច​សន្សំ​លុយ​ ៦យ៉ាង​ឲ្យ​ឆាប់​បាន​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស

  • 2019-02-18 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឲ្យ​តែ​ដល់​ថ្ងៃ​ឈប់​សម្រាក​ម្នាក់​ៗ​ដឹង​តែ​ចង់​ទៅ​ដើរ​លេង​កន្លែង​ស្អាត​ៗ​ហើយ​ ជា​ពិសេស​នៅ​ក្រៅ​ប្រទេស​តែ​ម្ដង​។​ ប៉ុន្តែ​ទៅ​ដើរ​លេង​គឺ​ត្រូវ​ការ​លុយ​ ហើយ​បើ​ទៅ​ក្រៅ​ប្រទេស​រឹត​តែ​ត្រូវ​ការ​លុយ​ច្រើន​។​ តើ​ត្រូវ​ធ្វើ​ម៉េច​ទៅ​ទើប​ឆាប់​មាន​លុយ​ច្រើន​ទៅ​ដើរ​លេង​?​ បើ​លុយ​បើក​មក​មួយ​ខែ​ៗ​មិន​ដែល​សល់​ផង​ហ្នឹង​!​ កុំ​បារម្ភ​ សាក​ប្រើ​វិធី​ ៦​វិធី​នេះ​ អាច​ជួយ​ឲ្យ​សន្សំ​លុយ​ឆាប់​បាន​គ្រប់​ទៅ​ដើរ​លេង​បាន​។​

១. រៀប​ចំ​គម្រោង​ដើរ​លេង​ឲ្យ​ហើយ

មុន​ពេល​ទៅ​ដើរ​លេង​ឬ​សន្សំ​លុយ​យ៉ាង​ហោច​ណាស់​អ្នក​គួរ​តែ​រៀប​គម្រោង​ទុក​ជា​មុន​សិន​។​ ត្រូវ​ទៅ​កន្លែង​ណា​? ធ្វើ​អ្វី​?​ ជិះ​អី​ទៅ​? ញ៉ាំ​នៅ​កន្លែង​ណា​?​ និង​ចំណាយ​អស់​ប៉ុន្មាន​ក្នុង​ការ​ធ្វើ​ដំណើរ​?​បើ​ដឹង​ច្បាស់​ហើយ​ យើង​អាច​រៀប​ចំ​លុយ​បាន​ត្រឹម​ត្រូវ​ និង​មិន​ខ្វះ​មុខ​ខ្វះ​ក្រោយ​។​​

២. គណនា​លុយ​ដែល​ត្រូវ​ចំណាយ

នៅ​ពេល​ដែល​មាន​គម្រោង​ច្បាស់​លាស់​ហើយ​ ត្រូវ​គណនា​មើល​លើ​ចំណាយ​ដែល​ត្រូវ​ចាយ​នៅ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នោះ​។​ បន្ទាប់​មក​ត្រូវ​ចេះ​គ្រប់​គ្រង​ចំណូល​។​ បែង​ចែក​ឲ្យ​ច្បាស់​លុយ​ណា​ត្រូវ​ចាយ​ លុយ​ណា​ត្រូវ​ទុក​សម្រាប់​ធ្វើ​ដំណើរ​ កុំ​គិត​ស្មុគស្មាញ​ពេក ក៏​គិត​ស្រួល​ពេក​ដែរ​ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​ ហើយ​អាច​អាច​ឲ្យ​គម្រោង​ការ​របស់​យើង​អាច​សម្រេច​បាន​។​ កុំ​តាន​តឹង​ពេក​រហូត​ទៅ​ដើរ​លេង​ទាំង​គ្មាន​ក្ដី​សុខ​។​

៣. កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំ​បាច់​ផ្សេង​ៗ

បើ​អ្នក​មាន​ប្រាក់​ខែ​ដែល​ច្បាស់​លាស់​មួយ​ហើយ​អ្នក​គួរ​តែ​ការ់​បន្ថយ​ចំណាយ​ដែល​គ្មាន​ប្រយោជន៍​ចោល​ខ្លះ​។​ ធ្វើ​បែប​នេះ​វា​ជួយ​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​បែង​ចែក​លុយ​យក​ទៅ​សន្សំ​ទុក​។​ កុំ​គិត​តែ​ចង់​ញ៉ាំ​នេះ​ញ៉ាំ​នោះ​តាម​តែ​ឃ្លាន​ មុន​ពេល​ចំណាយ​លើ​អ្វី​មួយ​ត្រូវ​ចេះ​គិត​គូរ​ឲ្យ​ច្បាស់​លាស់​សិន​ចាំ​ចាយ​។​

៤. ចាប់​ផ្ដើម​ប្រមូល​លុយ​ទុក​សន្សំ​ពី​ឥឡូវ​ទៅ

ចាប់​ពី​ពេល​នេះ​ទៅ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ ខ្លួន​ឯង​មាន​គម្រោង​ច្បាស់​លាស់​មួយ​ហើយ​ ចឹង​ហើយ​ត្រូវ​តែ​សន្សំ​លុយ​ឲ្យ​បាន​សម្រេច​គោល​ដៅ​មួយ​នោះ​។​ ធ្វើ​ការ​សន្សំ​លុយ​តាម​របៀប​របស់​អ្នក​ ដែល​អ្នក​គិត​ថា​អាច​ទុក​ថា​អាច​ទុក​លុយ​បាន​គង់​ល្អ​។​

៥. កុំ​តក់ក្រហល់​ រង់​ចាំ​មើល​ក្រែង​មាន​ប្រូ​ម៉ូ​សិន​ពិសេស

កុំ​ប្រញាប់​ទៅ​កក់​ដំណើរ​កម្សាន្ត​តាម​ដែល​នឹក​ឃើញ​ចង់​ទៅ​ពេក​។​ រង់​ចាំ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ពិសេស​ៗ​ ព្រោះ​នៅ​ថ្ងៃ​ទាំង​នោះ​តែង​តែ​មាន​ប្រូម៉ូសិន​ជា​និច្ច​។​ បើ​ប៉ះ​ចំ​ប្រូម៉ូសិន​ណា​ថោក​យើង​អាច​សល់​លុយ​បាន​ច្រើន​ទុក​ទិញ​ឥវ៉ាន់​ទៅ​បន្ថែម​ទៀត​ ឬ​អាច​ទុក​លុយ​ធ្វើ​ដំណើរ​កម្សាន្ត​លើក​ក្រោយ​បាន​ទៀត​ផង​។​

៦. រក​ចំណូល​បន្ថែម

ប្រសិន​បើ​យើង​មាន​តម្រូវ​ការ​កើន​ឡើង​ យើង​ត្រូវ​ចេះ​រក​ចំណូល​បន្ថែម​ ។​ បើ​យើង​មិន​ការ​តម្លើង​ប្រាក់​ខែ​អី​ទេ​ អ្នក​គួរ​តែ​ជ្រើស​យក​វិធី​ផ្សេង​ដូច​ជា​ការ​លក់​អនឡាញ​ ឬ​ធ្វើ​ការងារ​ថែម​ម៉ោង​ផ្សេង​ទៀត​ដែល​អ្នក​គិត​ថា​អ្នក​អាច​ធ្វើ​បាន​៕

ចុចអាន៖ សន្សំ​​យូរៗ​ទៅ​កាន់​តែគ្មាន​សល់ សាក​តិចនិច​ឆ្លាត​វៃ​ក្នុង​ការ​គ្រប់គ្រងលុយ​នេះ​ម្ដង​មើល!

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម