ឆាប់ចូលគេង នឹងចំណេញរឿង៤យ៉ាងមានតម្លៃសូម្បីលុយរាប់លានក៏ទិញមិនបាន
- 2020-04-01 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់ចូលគេង នឹងចំណេញរឿង៤យ៉ាងមានតម្លៃសូម្បីលុយរាប់លានក៏ទិញមិនបាន
ដោយសារតែបច្ចេកវិទ្យាទំនើប មនុស្សជាច្រើនចំណាយពេលដាច់យប់ដើម្បីតាមដានព័ត៌មាន និងរឿងរ់ាវផ្សេងៗលើបណ្ដាញ Internet ដោយមិនខ្វល់ពីសុខភាព។ បើអ្នកងាកមកទម្លាប់ចូលគេងឲ្យបានលឿន នោះអ្នកនឹងដឹងថាចំណេញច្រើនលើរឿង៤យ៉ាងខាងក្រោម ដែលសូម្បីតែលុយ ជួនកាលក៏ទិញមិនបាន។
**១. ជួយសម្រស់ មិនងាយចាស់**
កុំចូលគេងយូរពេក បើអ្នកមិនចង់ខាតបង់ច្រើននោះទេ។ អ្នកដឹងទេ ដោយសារតែអាយុរបស់យើងកាន់តែច្រើននោះបម្រែបម្រួលអ័រម៉ូនក៏ប្រែប្រួលទៅតាមនោះដែរ។ កាលណាដំណើរការអ័រម៉ូនល្អ ជួយឲ្យខួរក្បាលប្រព្រឹត្តល្អដែរ។ មួយវិញទៀត ជួយជុសជុលកោសិកាផ្សេងៗនៅក្នុងរាងកាយនិងទប់ស្កាត់ភាពចាស់មុនអាយុថែមទៀតផង។ នៅពេលអ្នកចូលគេងយប់ជ្រៅពេក ការផលិតអ័រម៉ូនក៏ថយចុះ ដូច្នេះបើអ្នកមិនចង់ខាតច្រើនទេ គួរចូលគេងឲ្យបានលឿនតាមដែលអាចធ្វើបាន។
២. រក្សាគីឡូមិនឲ្យធាត់
បើអ្នកពិតជាស្រលាញ់រាងមែន កុំនៅត្រាំត្រែងចុចទូរសព្ទ ឬមើលរឿងភាគដាច់យប់ពេក។ អ្នកដឹងទេ គ្រាន់តែគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យធាត់បានដែរ ព្រោះបើអ្នកគេងតិចជាង៤ម៉ោងក្នុងមួយថ្ងៃ នោះប្រព័ន្ធមេតាបូលីស៊ឹមក្នុងរាងកាយនឹងឆាប់ខូចខាត។ ដូច្នេះអ្នកគួរគេងឲ្យបានយ៉ាងតិច៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីទទួលបានរាងស្អាត។
៣. សុខភាពមាំមួន
ក្រៅពីមិនឡើងគីឡូហួសប្រមាណ ការឆាប់ចូលគេងជួយឲ្យសុខភាពបេះដូងអ្នកដើរបានប្រក្រតី ថែមទៀតផង។ ទន្ទឹមនឹងនេះ ក៏ជួយសម្រួលការឡើងជាតិស្ករនិងសម្ពាធឈាម ព្រមទាំងប្រព័ន្ធប្រសាទផងដែរ។
៤. អារម្មណ៍ល្អស្រស់ស្រាយ
ពិតជាអស្ចារ្យមែន ព្រោះគ្រាន់តែចូលគេងឲ្យបានលឿននឹងជួយឲ្យអ្នកមានអារម្មណ៍ល្អពីខាងក្នុង នៅពេលក្រោកពីគេង។ រាងកាយបានផលិតអ័រម៉ូនជួយឲ្យអ្នករីករាយ មានស្មារតីល្អ គំនិតភ្លឺស្វាង និងជួយឲ្យអារម្មណ៍អ្នកស្រស់ស្រាយ ងាយធ្វើការងារបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះកុំធ្វើឲ្យខ្លួនឯងឈឺក្បាលដោយសារតែការគេងមិនគ្រប់គ្រាន់អី។
បើអ្នកពិតជាចង់បានគុណប្រយោជន៍ទាំង៤ខាងលើ អ្នកគួរលៃលកពេលពេលវេលាចូលគេងឲ្យបានលឿន។ តាមការណែនាំ ចន្លោះម៉ោងគេងពី ៤ល្ងាច ដល់ ១២យប់ ជាពេលវេលាល្អ ជួយឲ្យអារម្មណ៍ស្រស់ស្រាយចេញពីខាងក្នុងតែម្ដង៕
ចុចអាន៖ ពិបាកចិត្តគេងមិនសូវលក់ មានអាហារ ៥ ប្រភេទអាចជួយអ្នកបាន