វិធីសាស្រ្តមើលថែរក្សាខ្លួនឯងឲ្យមានសុខភាពល្អ ចំពោះអ្នកជំងឺទឹកនោមផ្អែមអំឡុង Covid-19
- 2020-03-25 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្តមើលថែរក្សាខ្លួនឯងឲ្យមានសុខភាពល្អ ចំពោះអ្នកជំងឺទឹកនោមផ្អែមអំឡុង Covid-19
មនុស្សចាស់ដែលអ្នកមានជំងឺទឹកនោមផ្អែម ការគ្រប់គ្រងលើកម្រិតជាតិស្ករក្នុងឈាមមានការពិបាក។ ដូច្នេះទាមទារការយកចិត្តទុកដាក់ខ្ពស់ មិនអាចប្រហែសបានឡើយ។ ហេតុផលមួយគឺ ប្រព័ន្ធភាពស៊ាំងាយចុះខ្សោយ ដែលធ្វើឲ្យជំងឺផ្សេងៗងាយវាយលុកជាទីបំផុត។ ហេតុផលមួយទៀត គឺបាក់តេរីងាយបង្កើនឲ្យជាតិស្ករលូតលាស់លឿនក្នុងឈាម។
ម្ល៉ោះហើយ ដើម្បីទប់ស្កាត់ពីការឆ្លងនៃ Covid-19 មកលើមនុស្សចាស់ដែលមានជំងឺទឹកនោមផ្អែម គប្បីគួរអនុវត្តដូចជា៖
១. បើអ្នកមានអាការៈហាក់មិនស្រួល ត្រូវប្រញាប់ផ្ដល់ដំណឹងមកគ្រូពេទ្យជាបន្ទាន់
២. ទាក់ទងទៅក្រុមគ្រួសារ ដើម្បីជាជំនួយ
៣. វាស់និងត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមឲ្យបានប្រសើរ
៤. បើសិនជាអ្នកក្ដៅខ្លួនខ្លាំង ក្អក កណ្ដាស់ ឬពិបាកដកដង្ហើមជាដើម គួរប្រញាប់ទៅជួបគ្រូពេទ្យ។ ក្នុងអាការៈមានស្លេសទៀត គួរប្រញាប់ទទួលការព្យាបាលភ្លាមៗពីសំណាក់គ្រូពេទ្យ
៥. អ្នកជំងឺត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់
៦. ពិនិត្យមើលថា តើនៅផ្ទះរបស់អ្នកមានថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមគ្រប់គ្រាន់ទេ ប្រសិនបើអ្នកត្រូវបានគេបន្តឲ្យនៅផ្ទះរយៈពេល១៤ថ្ងៃ
៧. បម្រុងទុកអាហារមានជីវជាតិឲ្យបានគ្រប់គ្រាន់
៨. បើសិនជាអ្នករស់នៅម្នាក់ឯង សូមស្វែងរកជំនួយពីនរណាម្នាក់ដែលទុកចិត្តបាន ឬក៏អាចជួយអ្នកក្នុងគ្រានេះ
៩. លាងដៃឲ្យបានញឹកញាប់ កុំយកដៃទៅប៉ះផ្ទៃមុខ
១០. ឧស្សាហ៍លាងសម្អាតវត្ថុដែលប៉ះពាល់រួច
១១. កុំចេញក្រៅនៅទីណាមានមនុស្សកុះករ ឬដើរលេងជាមួយក្រុមមនុស្សច្រើន
១២. ចៀសឲ្យឆ្ងាយពីអ្នកដែលមានជំងឺដូចជាក្អក ឬកណ្តាស់ជាដើម
១៣. ប្រើកែងដៃដើម្បីខ្ទប់មាត់ កុំប្រើដៃ៕
អានបន្ត រក្សាអនាម័យពេលចម្អិនម្ហូបអាហារដោយមិនបារម្ភការឆ្លងមេរោគ អំឡុង Covid-19